Berbatov ប្រាប់ពីឈ្មោះគ្រូបង្វឹកមួយរូប ដែលសក្តិសមមកជំនួសតំណែងរបស់លោក Mourinho បំផុត

ជើងចាស់លោក Dimitar Berbatov ជឿជាក់ថាក្រុម Tottenham ត្រូវតែតែងតាំងគ្រូបង្វឹកវ័យក្មេងលោក  Julian Nagelsmann ដើម្បីជំនួសតំណែងរបស់លោក Jose Mourinho ។

Jose Mourinho

ជាក់ស្តែង Spurs បានសម្រេចចិត្តបណ្តេញលោក Mourinho ចេញកាលពីថ្ងៃច័ន្ទកន្លងទៅ ពោលគឺមានរយ:ពេល ៦ ថ្ងៃប៉ុណ្ណោះ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ជាមួយក្រុម Manchester City ត្រូវធ្វើឡើង ។

Jose Mourinho

យ៉ាងណាមិញគ្រូបង្វឹកយុវជន Ryan Mason នឹងចូលមកកាន់កាប់តំណែងរហូតដល់ចុងបញ្ចប់រដូវកាលនេះ ខណ:បុរសវ័យ ២៩ ឆ្នាំរូបនេះ អាចនឹងមានឱកាសច្រើន ដើម្បីស្វែងរកការឈ្នះពានរង្វាន់ជាលើកដំបូងឲ្យក្រុម Tottenham នៅចុងសប្តាហ៍នេះ ក្រោយខកខានអស់រយ:ពេល ១៣ ឆ្នាំមកហើយ ។

Ryan Mason

ប៉ុន្តែទោះជាយ៉ាងណាអតីតកីឡាករលោក Berbatov បានលើកឡើងថាប្រសិនបើ Spurs កំពុងស្វែងរកជម្រើសគ្រូបង្វឹកផ្សេងទៀត សម្រាប់តំណែងនេះ ពួកគេគួរតែសំលឹងលើលោក Nagelsmann ដែលនឹងក្លាយជាជម្រើសដ៏ល្អបំផុតមួយក្នុងនាមនាមជាគ្រូបង្វឹកផ្លូវការ សម្រាប់រដូវកាលក្រោយ ។

Julian Nagelsmann

មិនតែប៉ុណ្ណោះ​ លោក Berbatov បានប្រាប់ Metro ថា ៖ “ វាអាស្រ័យលើអ្វីដែល លោក Daniel Levy ចង់បានសម្រាប់ក្លិបនេះ ។ ខ្ញុំអាចបញ្ចេញមតិរបស់ខ្ញុំ ។ ខ្ញុំគិតថាអ្នកទទួលបន្ទុកគួរតែជាគ្រូបង្វឹកវ័យក្មេងម្នាក់ ដែលពោរពេញទៅដោយគំនិត ថាមពល និងជាគ្រូបង្វឹកម្នាក់ដែលអាចគិតវែងឆ្ងាយចំពោះអនាគត ជាជាងអតីតកាល ហើយរួមទាំងការគិតបែបទំនើបផងដែរ ” ។

Julian Nagelsmann

លោកបន្តទៀតថា ៖ ” ហើយម្នាក់នោះប្រហែលអាចជា Ryan ប៉ុន្តែក៏ពុំគួរភ្លេច Nagelsmann ផងដែរ ។ ពេលខ្លះគ្រូបង្វឹកដែលមានវ័យក្មេងមិនមែនមានន័យថាអ្នកទាំងនោះខ្វះបទពិសោធនោះទេ ។ អ្នកគ្រាន់តែត្រូវការមនុស្សម្នាក់ ដែលអាចផ្តល់ឱកាសដល់អ្នកប៉ុណ្ណោះ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Rivaldo ប្រាប់ពីកន្លែងមួយ ដែលលោក Mourinho គួរទៅដឹកនាំ ក្រោយត្រូវ Spurs ប.ណ្តេញចេញ

លោក Jose Mourinho ត្រូវបានក្រុម Tottenham សម្រេចបណ្តេញចេញពីតំណែងកាលពីថ្ងៃច័ន្ទ បន្ទាប់ពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អឡើយ ខណ: Spurs ឈ្នះតែមួយលើកប៉ុណ្ណោះ ក្នុងចំណោម  ៦ លើកចុងក្រោយរបស់ពួកគេ។

Jose Mourinho

ថ្វីត្បិតតែក្រុម Spurs កំពុងទន្ទឹងរង់ចាំការប្រកួតផ្តាច់ព្រ័ត្រ EFL Cup ចុងសប្តាហ៍នេះទល់នឹងក្រុម Manchester City ក៏ពិតមែន ប៉ុន្តែពួកគេបែជាសំរេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ យ៉ាងភ្ញាក់ផ្អើល ។

Jose Mourinho

ហើយយ៉ាងណាមិញវីរបុរសក្រុម Barca លោក Rivaldo បានផ្តល់មតិដល់លោក Mourinho ថាគួរតែក្រឡេកទៅមើលការងារនៅឯប្រទេសប្រេសុីល ព្រោះវាអាចនឹងជួយស្រោចស្រង់ការងាររបស់គាត់ឲ្យមានភាពល្អប្រសើឡើងវិញ ។

Rivaldo

មិនតែប៉ុណ្ណោះបុរសវ័យ ៤៩ ឆ្នាំរូបនេះ បានពន្យល់ដល់ Betfair ថា ៖ ” លោក Mourinho  ត្រូវបានបណ្តេញចេញពីក្លឹប Tottenham កាលពីថ្ងៃច័ន្ទ បើទោះបីគាត់ជាមានឱកាសឈ្នះពាន EFL Cup នៅថ្ងៃអាទិត្យនេះក៏ដោយ ។ ខ្ញុំជាមិត្តភក្តិរបស់គាត់ ហើយខ្ញុំចាត់ទុក Jose Mourinho ជាមនុស្សអស្ចារ្យ និងជាអ្នកគ្រប់គ្រងដ៏ល្អបំផុតម្នាក់ ដូច្នេះទូរស័ព្ទរបស់គាត់គួរតែចាប់ផ្តើមរោទិ៍ក្នុងពេលឆាប់ៗនេះ ជាមួយនឹងការផ្តល់ជូនថ្មីៗ ហើយខ្ញុំថែមទាំងបានលឺអំពីការផ្តល់ជូនដ៏ល្អពីក្លិបនៅប្រេស៊ីលផងដែរ ”  ។

Jose Mourinho

លោកបន្ថែមទៀតថា ៖ ” នេះអាចជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់ក្លឹបប្រេស៊ីល ដែលព្យាយាមចុះហត្ថលេខាលើគ្រូបង្វឹកដូចគាត់នេះ ។ ហើយវានឹងជាបទពិសោធល្អសម្រាប់លោក Mourinho ផងដែរ បន្ទាប់ពីចាយពេលអស់ជាច្រើនឆ្នាំនៅអឺរ៉ុប ដើម្បីអាចប្រើប្រាស់ជំនាញរបស់គាត់នៅលើទឹកដីអាមេរិកខាងត្បូងវិញម្តង ” ៕

ប្រភព: Metro