Ajax ចេញតម្លៃកីឡាករឆ្នើមម្នាក់ជាស្រេច ស្របពេល Atletico Madrid កំពុងចាប់អារម្មណ៍ខ្លាំង

ក្លិបយក្សហូឡង់ Ajax ត្រូវបានរាយការណ៍ថា បានដាក់តម្លៃខ្សែការពារ Nicolas Tagliafico មុនពេលកីឡាកររូបនេះ ចាកចេញនៅរដូវក្ដៅខាងមុខនេះ។

កីឡាករជនជាតិអាហ្សង់ទីន បានអភិវឌ្ឍខ្លួនក្លាយជាកីឡាករដែលមានទម្រង់លេងនឹងនរម្នាក់សម្រាប់ Ajax ប៉ុន្មានរដូវកាលចុងក្រោយនេះ ខណៈមានក្លិបជាច្រើនកំពុងចាប់អារម្មណ៍ចង់បានកីឡាករវ័យ២៨ឆ្នាំរូបនេះ។

យោងតាមការការណ៍ពីសារព័ត៌មាន AS បានឱ្យដឹងថា Atletico Madrid ជាក្លិបមួយដែលមានការចាប់អារម្មណ៍រូបគេខ្លាំង ហើយ Ajax បានកំណត់តម្លៃទាបបំផុត ១៥លានអឺរ៉ូសម្រាប់ការលក់ខ្សែការពាររូបនេះ។

មិនត្រឹមតែក្លិបរបស់លោក Diego Simeone តែមួយនោះទេដែលចង់បាន Tagliafico ស្របពេលក្លិបអង់គ្លេស Leeds United និង Manchester City ក៏មានចចាមអារ៉ាមថាចង់បានគេផងដែរ។

លោក Simeone ចង់បានជម្រើសខ្សែការពារស្លាបឆ្វេងម្នាក់បន្ថែម មុនរដូវកាល ២០២១-២២ ខណៈ Mario Hermoso ដែលលេងនៅតំបន់ការពារកណ្ដាល ត្រូវបង្ខំលេងស្លាបឆ្វេង ជំនួស Renan Lodi ច្រើនលើកនៅពេលចាំបាច់៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Zidane ឆ្លើយតបយ៉ាងសាមញ្ញបែបនេះ ជុំវិញ UEFA ចង់ដកសិទ្ធិ R.Madrid ចេញពីពាន UCL រដូវកាលនេះ

លោក Zinedine Zidane បានចេញមុខអះអាងថាវានឹងជារឿងដែលងងើល និងមិនសមហេតុផលនោះទេ ប្រសិនបើ Real Madrid ត្រូវដកចេញពីក្របខ័ណ្ឌ Champions League រដូវកាលនេះនោះ ។

Zinedine Zidane

ជាក់ស្តែងតំណែងរបស់ក្រុម Los Blancos នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ Chelsea កំពុងស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានចូលរួមក្នុងពាន European Super League (ESL) កាលពីថ្ងៃអាទិត្យមុន ។

Florentino Perez

យ៉ាងណាមិញប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានតែងតាំងជាប្រធាន ESL ដែលគាត់មានគោលបំណងក្នុងការបំបែកខ្លួនចេញពីការប្រកួតពានរង្វាន់របស់ UEFA ។

Florentino Perez

ប៉ុន្តែទោះជាយ៉ាងណាការបង្កើតពានថ្មីនេះត្រូវបានបរាជ័យវិញក្រោយពីសមាជិកចូលរួមទាំងអស់ បានប្រកាសដកខ្លួនវិញជាបន្តបន្តាប់ ក្រោយរងការរិះគន់ និងខ្លាចប្រឈមមុខជាមួយការដាក់ទ.ណ្ឌកម្មពីសំណាក់ UEFA ឬ FIFA ។

ហើយមិនតែប៉ុណ្ណោះសមាជិកគណៈកម្មាធិការរបស់ UEFA ក៏បានលើកឡើងនៅសប្តាហ៍នេះផងដែរថា ក្លិបណាមួយដែលមានការពាក់ព័ន្ធខ្លាំងជាងគេក្នុងពាន ESL អាចនឹងត្រូវដកសិទ្ធិចេញពីការប្រកួតក្របខ័ណ្ឌ Champions League រដូវកាលនេះ ដោយក្នុងនោះក៏មាន Real Madrid ផងដែរ ។

Real Madrid

ប៉ុន្តែគ្រូបង្វឹកលោក Zidane ដែលនឹងត្រូវដឹកនាំក្រុមជួប Chelsea នៅសប្តាហ៍ក្រោយនេះ បាននិយាយថា ៖ ” ខ្ញុំមិនបារម្ភទេ។ មានគេនិយាយជាច្រើនអំពីបញ្ហានេះ ហើយយើងនឹងនៅតែប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពីព្រោះយើងមានសិទ្ធិ។ វាជារឿងគួរឱ្យអស់សំណើចណាស់ ខ្ញុំនឹងមិនចូលទៅពាក់ព័ន្ធក្នុងរឿងនោះទេ ឥឡូវនេះខ្ញុំអាចប្រាប់អ្នកថាយើងនឹងត្រៀមខ្លួនដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ” ៕

ប្រភព: Mirror