Ronaldo នឹង​បន្ត​រួមរស់​ជាមួយ Juventus បន្ត​ទៅ​ទៀត ​មុន​ផ្ទេរ​ទៅ​ក្លឹប​ចុង​ក្រោយ​មួយ​នេះ

Cristiano Ronaldo នឹង​មិន​ចាកចេញ​ពី Juventus នៅ​ពេល​ខាង​មុខ​នេះ​ទេ ពោល​គេ​នឹង​បន្ត​រួមរស់​នៅ​សេះ​បង្កង់​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត មុន​ចាកចេញ​ទៅ​ក្លឹប​ចុង​ក្រោយ​បង្អស់​នៃ​អាជីព។ នេះ​បើ​តាម​អ្នក​សារព័ត៌មាន​លោក Claudio Raimondi បាន​លើក​ឡើង។

Ronaldo

ជា​ការ​ពិត​ក្រោយ​មើល​ឃើញ​ស្ថានភាព​របស់ Juventus នៅ​ពេល​ចុង​ក្រោយ គឺ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បារម្ភ​ជា​ខ្លាំង ខ្លាច​ក្រែង​ថា​កីឡាករ​ព័រទុយហ្គាល់​មាន​ចិត្ត​ចង់​ដើរ​ចេញ ព្រោះ​ក្លឹប​មិន​ជោគជ័យ​ទាំង​នៅ Champions League និង Serie A។

យ៉ាង​ណា​ប្រាប់​កាល​ពី​ពេល​កន្លង​ទៅ អ្នក​សារព័ត៌មាន​ជនជាតិ​អ៊ីតាលី​ខាង​លើ​និយាយ​បែប​នេះ​ថា៖ “Ronaldo គាត់​មាន​ផែនការណ៍​អនាគត​របស់​គាត់​ហើយ ដោយ​គាត់​ចង់​បញ្ចប់​ការ​លេង​នៅ​ក្លឹប​កំពូល​ជាមួយ​ក្លឹប Juventus ហើយ​ចំណាយ​ពេល ២ ឆ្នាំ​ទៀត​នៅ​ក្លឹប Sporting”។

Ronaldo
Ronaldo

លោក​បន្ថែម៖ “Cristinao គេ​គ្មាន​ចិត្ត​នឹង​ចាកចេញ​ពី Jvuentus ទេ ដោយ​គេ​ឲ្យ​តម្លៃ​ដល់​កុងត្រា​ដែល​សេសសល់ ពោល​គឺ​រហូត​ដល់​ចុង​ខែ​មិថុនា​ឆ្នាំ ២០២២ ហើយ​ក៏​គ្មាន​ភាគរយ​ដែល​គាត់​ត្រលប់​ទៅ​អេស្ប៉ាញ Real Madrid ឬ​ក្លឹប​ Manchester United នោះ​ដែរ និយាយ​ទៅ​ក្លឹប​ទាំង​នោះ​គ្មាន​លទ្ធភាព​នឹង​ចំណាយ​លើ​ការ​ផ្ទេរ​របស់ CR7 ឡើយ”៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ បន្ត​សង្រ្គា.ម​ពាក្យ​សម្តី! Lukaku ផ្ញើ​សារ​មួយ​ឲ្យ​លោក​ព្រះ Zlatan ក្រោយ​ក្រុម​ឈ្នះ​ពាន Serie A

Inter Milan បាន​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​រដូវ​កាល ២០២០/២១ ដោយ​វ៉ា​ដាច់​ច្រើន​ជាង​ ១០ ពិន្ទុ​ធៀប​នឹង​ក្រុម​ឈរ​លេខ ២។ ជាមួយ​ជ័យជម្នះ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​មាន​មោទនភាព​ជា​ខ្លាំង ព្រោះ​ជា​ការ​ពិត Inter ខកខាន​លើក​ពាន Serie A រយៈ​ពេល ១១ ឆ្នាំ​មក​ហើយ។

Lukaku

មក​មើល​ Romelu Lukaku ដែល​ជា​ខ្សែ​ប្រយុទ្ធ​រក​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ Inter រដូវ​កាល​នេះ ក៏​បាន​ផ្ញើ​សារ​មួយ​ទៅ​កាន់​លោក​ព្រះ Zlatan Ibrahimovich ដោយ​ឆ្លើយតប​ទៅ​នឹង​ពាក្យ​ចុង​ក្រោយ​ដែល​កីឡាករ​វ័យ​ចំណាស់​របស់ AC Milan ធ្លាប់​បាន​និយាយ​ថា៖ “ទីក្រុង Milan គ្មាន​ស្តេច​នោះ​ទេ គឺ​មាន​តែ​ព្រះ”។

យ៉ាង​ណា​មក​មើល​សារ​របស់ Lukaku វិញ​បាន​សរសេរ​ក្រោយ​ក្លាយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក៖ “ព្រះ​ពិត​ប្រាកដ​បាន​គ្រោង​មកុដ​ហើយ សូម​ក្រាប​ថ្វាយបង្គំ នេះ​គឺ​ជា​ស្តេច​ប្រចាំ​ Milano”។

Lukaku
Lukaku/Zlatan

គួរ​រំឭក​ថា Lukaku និង Zlatan ក្រៅ​ពី​ប៉ះ​គ្នា​លើ​បណ្តាញ​សង្គម ពួក​គេ​ក៏​ធ្លាប់​ប៉ះ​ទង្គិច​លើ​ទីលាន​ផង​ដែរ ហើយ​នាំ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​គូរ​រូប​គំនូរ​រវាង​អ្នក​ទាំង​ពីរ លើ​ជញ្ជាំង​សាធារណៈ​ក្នុង​ទីក្រុង Milan ថែម​ទៀត​ផង ដែល​រាប់​ថា​ពួក​គេ​ជា​គូ​សត្រូ.វ​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​មួយ៕

ប្រភព៖ AF