ក្រោយ​ចាញ់ Barcelona ក្រុម​ធំ​មួយ​នៅ La Liga ប្រកាស​ដក​តំណែង​គ្រូ​បង្វឹក​ហើយ

ក្លឹប​ប្រជៀវ Valencia ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ចប់​ការ​ប្រកួត​ទល់ Barcelona ថា​ពួក​គេ​បាន​សម្រេច​ដក​តំណែង​អ្នកចាត់ការ​លោក Javia Gracia ជា​ផ្លូវការ​ហើយ ដោយ​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​មុន​យុទ្ធនាការ​ប្រកួត​នៅ La Liga ត្រូវ​បញ្ចប់​នៅ ៤ ជុំ​ទៀត។

Valencia-Barcelona

បរាជ័យ​លើក​ចុង​ក្រោយ​របស់ Valencia គឺ​ចាញ់ ៣-២ ទល់ Barcelona កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​នាំ​ឲ្យ Valencia មក​ឈរ​នៅ​លេខ ១៤ ក្នុង​តារាង ដោយ ៦ ប្រកួត​ចុងក្រោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ឈ្នះ” នោះ​ទេ។

លំដាប់​ពិន្ទុ​របស់ Valencia រាប់​ថា អាក្រក់​ខ្លាំង​រដូវ​កាល​នេះ បើ​ធៀប​នឹង​រដូវ​កាល​មុនៗ ដោយ​ពួក​គេ​កំពុង​នាំ​មុខ​តែ ៦ ពិន្ទុ​គត់​ធៀប​នឹង​ក្រុម​នៅ​តំបន់​ត្រូវ​កាត់​ឈ្មោះ​គឺ Huesca ដែល​មាន ៣០ ពិន្ទុ។

Javia Gracia
Javia Gracia

សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​បាន​ចុះ​ផ្សាយ​ថា៖ “Valencia FC ធ្វើ​ការ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​ការ​ដក​តំណែង​លោក Javi Gracia ពី​អ្នកចាត់ការ​ឈុត​ធំ ហើយ​ក្លឹប​ក៏​ពិត​ជា​អរគុណ​នូវ​ការ​ខិតខំ​របស់​លោក​កំឡុង​ពេល​ប៉ុន្មាន​ខែ​មក​នេះ ហើយ​ជូនពរ​ឲ្យ​លោក​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត ដោយ​លោក Salvador Gonzalez នឹង​ចូល​មក​ដឹក​នាំ​ឈុត​ធំ​បន្ទាប់​ពី​នេះ”៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ ភ្ញាក់ផ្អើល! ពេលដឹង Chelsea ធ្លាប់ជួបពិភាក្សាជាមួយភ្នាក់ងារតារាឆ្នើម Real រូបនេះ អំឡុងប៉ះគ្នាក្នុងពាន UCL

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានជួបជាមួយបងប្រុស និងជាភ្នាក់ងារផ្ទាល់របស់ខ្សែការពារក្រុម Real Madrid កីឡាករ Sergio Ramos ក្នុងអំឡុងពេលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Champions League ជើងទី ១ នៅប្រទេសអេស្ប៉ាញនាពេលកន្លងទៅ ។

Sergio Ramos  

ជាក់ស្តែងនៅលីគកំពូលអង់គ្លេសមួយនេះ បានឆ្លៀតឱកាសចូលជួបពិភាក្សាជាមួយលោក Rene Ramos ជុំវិញកិច្ចព្រមព្រៀងដែលអាចធ្វើបានមួយសម្រាប់ប្រធានក្រុម Madrid កីឡាករ Ramos នៅរដូវក្តៅខាងមុខ ។

Sergio Ramos

យ៉ាងណាមិញក្រុម Chelsea ត្រូវគេរាយការណ៍ថាមានបំណងពង្រឹងតំបន់ការពាររបស់ខ្លួន ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀតនៅរដូវកាលក្រោយ ហើយ Ramos នៅតែត្រូវគេចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតមួយរូប សម្រាប់តំណែងនេះ បើទោះបីជាគាត់មានអាយុច្រើនហើយក៏ដោយ  ។

Sergio Ramos

រំលឹកថាកីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បានក្លាយជាផ្នែកសំខាន់បំផុតសម្រាប់ក្រុម Real នៅរដូវកាលនេះ ហើយគាត់ក៏ជាសមាជិកមិនអាចខ្វះបានមួយនៅក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ ដូច្នេះវាច្បាស់ណាស់ថា Ramos នៅតែអាចមានសមត្ថភាពលេងឲ្យក្រុមតោខៀវ Chelsea បានមួយឆ្នាំឬ ២ ឆ្នាំទៀត បើសិនបើគាត់យល់ព្រមផ្លាស់មកទឹកដី Premier League នោះ ។

Sergio Ramos

ហើយមិនតែប៉ុណ្ណោះ វានៅតែត្រូវបានគេមើលឃើញថាប្រសិនបើ Ramos មិនព្រមបន្តកុងត្រាថ្មី ដែលកៀកនឹងបញ្ចប់ជាមួយក្រុម Madrid ទេនោះ វាអាចជាឱកាសដ៏ធំមួយសម្រាប់ Chelsea ស្របពេលពួកគេកំពុងមានការរីកចម្រើនលើកិច្ចពិភាក្សានាពេលកន្លងទៅ ជាមួយខ្សែការពារកំពូលរូបនេះផងដែរ ៕

Sergio Ramos

ប្រភព: Cuaghtoffside