Keane ថាបើអាចគាត់នឹងយក Pogba ទៅដូរជាមួយកីឡាករនៅ​ PL រូបនេះភ្លាម

អតីតកីឡាករលោក Roy Keane ចង់ឃើញក្លិបបិសាចក្រហម Manchester United ចុះហត្ថលេខាលើខ្សែបម្រើ Jack Grealish នៅរដូវក្តៅខាងក្រុមនេះ ខណ:ថែមទាំងបានបញ្ជាក់ទៀតថា ប្រសិនបើអាចគាត់នឹងយក Paul Pogba ទៅដូរជាមួយតារាឆ្នើមរបស់ក្រុម Aston Villa នៅថ្ងៃស្អែកនេះមិនខាន ។

Roy Keane
Paul Pogba

ជាក់ស្តែងអតីតប្រធានក្រុមបិសាចក្រហមរូបនេះ គិតថាក្លឹបចាស់របស់គាត់ត្រូវការខ្សែបម្រើ និងខ្សែប្រយុទ្ធថ្មីមួយរូប ដើម្បីក្លាយជាក្រុមប្រជែងពានរង្វាន់លីគនៅរដូវកាលក្រោយនេះ ហើយលោកថែមទាំងបានប្រាប់ឲ្យគ្រូបង្វឹកលោក Ole Gunnar Solskjaer ដាក់គោលដៅនាំយកកីឡាករ Grealish និង Harry Kane មកផងដែរ ។

Jack Grealish
Harry Kane

លើសពីនេះលោក Keane បាននិយាយប្រាប់ទៅកាន់ Sky Sports ថា ៖ ” អ្នកដឹងថាអ្នកណាដែលខ្ញុំចង់ឃើញនៅទីនេះទេ គឺជាកីឡាករដែលខ្ញុំគិតថាពួកគេនឹងអាចជាផ្នែកដ៏អស្ចារ្យសម្រាប់ក្រុម United  ។ ហើយម្នាក់នោះគឺ Harry Kane បើទោះជាត្រូវចំណាយប៉ុណ្ណាក៏ដោយ “​។

Jack Grealish

លោកបន្តទៀតថា ៖ ” ខ្ញុំក៏នឹងជ្រើសយក Grealish ផងដែរ ។ ហើយបើសិនជាអាចខ្ញុំនឹងប្តូរយករូបគេ ជាមួយនឹង Pogba នៅថ្ងៃស្អែកនេះភ្លាម ” ៕

ប្រភព: Talksport

អានអត្ថបទបន្ទាប់៖ កាសែតអ៊ីតាលី អះអាងថាក្លិបធំមួយនេះ អាចជាទិសដៅបន្ទាប់របស់ Zidane បើសិនត្រូវដើរចេញពី R.Madrid

អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាគាត់នឹងអាចលាឈប់ពីមុខតំណែង ប្រសិនបើ Los Blancos មិនអាចឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ ។

Zinedine Zidane 

ជាក់ស្តែងលីគកំពូលរបស់អេស្ប៉ាញកំពុងមានភាពប្រកួតប្រជែងគ្នាខ្លាំង ដោយក្រុមលេខ ១ លេខ ៤ មានគម្លាតពីគ្នាត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ខណ:ការប្រកួតនៅសល់ ៤ និង ៥ ប្រកួតទៀត ដើម្បីកំណត់ឃើញម្ចាស់ជើងឯក ។

Real Madrid

បច្ចុប្បន្នក្រុម Atletico Madrid ឈរនៅលើកំពូលតារាងមាន ៧៦ ពិន្ទុ បន្ទាប់ពីលេងបាន ៣៤ ប្រកួត តាមពីក្រោយដោយ Real Madrid (៧៤ពិន្ទុ) និងក្រុមលេខ ៣  Barcelona មាន ៧៤ ពិន្ទុ ខណ: Sevilla នៅលេខ ៤ មាន ៧០ ពិន្ទុ ។

ខណៈពេលដែលក្រុម Real Madrid នៅសល់តែ ៤ ប្រកួតទៀតប៉ុណ្ណោះ ក្នុងការសំរេចរដូវកាលរបស់ខ្លួន សម្ពាធហាក់កំពុងកើនឡើងលើលោក Zidane ក្នុងការប្រគល់ពានរង្វាន់លីគទី ៣៥ ជូនដល់ក្លិបបានឬអត់ ។

Zinedine Zidane

យ៉ាងយ៉ាងណាមិញ យោងតាមរបាយការណ៍ពី Calciomercato បានអះអាងថាប្រសិនបើបុរសជនជាតិបារាំងរូបនេះ ខកខានក្នុងការឈ្នះពានរង្វាន់ក្នុងស្រុក នោះគាត់ទំនងជាលាឈប់ពីតំណែងមិនខាន ។

Andrea Pirlo

លើសពីនេះកាសែតអ៊ីតាលីខាងលើបញ្ជាក់ទៀតថាទិសដៅបន្ទាប់ដែលអាចទៅរួចសម្រាប់លោក Zidane នឹងអាចជាក្លិប Juventus របស់ក្របខ័ណ្ឌ Serie A ។ ជាមួយគ្រូបង្វឹកបច្ចុប្បន្ន លោក Andrea Pirlo កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់មានរដូវកាលដ៏អាក្រ.ក់បំផុតមួយ ៕

ប្រភព: Caughtoffside