ឃើញវ័យ Modric កាន់តែជ្រែ R.Madrid កំណត់យកតារាឆ្នើមនៅ Serie A ម្នាក់ មកទុកជំនួសរួចស្រេច

យោងតាមរបាយការណ៍មួយបានបង្ហាញថាក្រុម Real Madrid កំពុងកំណត់គោលដៅទៅលើខ្សែបម្រើរបស់ក្រុម Inter Milan កីឡាករ Nicolo Barella ថាជាអ្នកជំនួសតំណែងរយៈពេលវែងដ៏ល្អឥតខ្ចោះមួយ សម្រាប់កីឡាករចាស់វស្សា Luka Modric ។

Luka Modric

 

ជាក់ស្តែងកីឡាករដែលមានវ័យត្រឹម ២៤ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Inter Milan ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីការផ្លាស់ប្តូរក្នុងតម្លៃប្រមាណ ២៤,៩៣ លានផោនពីក្រុមគូប្រជែងរួមលីគ Cagliari ។

Nicolo Barella

តែចាប់តាំងពីការមកដល់ទឹកដី San Siro កីឡាករ Barella បានបន្តបង្ហាញខ្លួន ៨៤ ប្រកួត និងថែមទាំងបានរួមចំណែកស៊ុតបញ្ចូលទីសម្រាប់ក្រុមបានចំនួន ២៦ គ្រាប់ទៀតផង នៅគ្រប់ពានរង្វាន់ទាំងអស់ ។

Nicolo Barella

ហើយយ៉ាងណាមិញ បើទោះ Inter ត្រូវប្រកាស់ជាម្ចាស់ជើងឯក Serie A លើកទី ១៩ ក៏ដោយក៏ពួកគេដូចជាក្លិបដទៃទៀត ដែលមិនអាចគេចផុតពីបញ្ហាហិរញ្ញវត្ថុឡើយ ហើយពួកគេអាចនឹងត្រូវបញ្ចេញកីឡាករក្នុងក្រុមមួយចំនួន ដើម្បីដោះស្រាយវិបត្តិនេះ ។

Nicolo Barella

លើសពីនេះ របាយការណ៍ពីកាសែត Diariogol បានធ្វើការប៉ាន់ស្មានថាក្លិបយក្សអេស្ប៉ាញ Real Madrid កំពុងស្ថិតក្នុងចំណោមក្លិបដទៃទៀត ដែលកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើ Barella ស្របពេលគ្រូបង្វឹកលោក Zinedine Zidane បានចាត់ទុកថាកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ជាអ្នកជំនួសដ៏សក្តិសមបំផុតសម្រាប់ Modric៕​

ប្រភព: Caughtoffside

អានអត្ថបទបន្ទាប់៖ កាសែតអ៊ីតាលី អះអាងថាក្លិបធំមួយនេះ អាចជាទិសដៅបន្ទាប់របស់ Zidane បើសិនត្រូវដើរចេញពី R.Madrid

អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាគាត់នឹងអាចលាឈប់ពីមុខតំណែង ប្រសិនបើ Los Blancos មិនអាចឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ ។

Zinedine Zidane 

ជាក់ស្តែងលីគកំពូលរបស់អេស្ប៉ាញកំពុងមានភាពប្រកួតប្រជែងគ្នាខ្លាំង ដោយក្រុមលេខ ១ លេខ ៤ មានគម្លាតពីគ្នាត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ខណ:ការប្រកួតនៅសល់ ៤ និង ៥ ប្រកួតទៀត ដើម្បីកំណត់ឃើញម្ចាស់ជើងឯក ។

Real Madrid

បច្ចុប្បន្នក្រុម Atletico Madrid ឈរនៅលើកំពូលតារាងមាន ៧៦ ពិន្ទុ បន្ទាប់ពីលេងបាន ៣៤ ប្រកួត តាមពីក្រោយដោយ Real Madrid (៧៤ពិន្ទុ) និងក្រុមលេខ ៣  Barcelona មាន ៧៤ ពិន្ទុ ខណ: Sevilla នៅលេខ ៤ មាន ៧០ ពិន្ទុ ។

ខណៈពេលដែលក្រុម Real Madrid នៅសល់តែ ៤ ប្រកួតទៀតប៉ុណ្ណោះ ក្នុងការសំរេចរដូវកាលរបស់ខ្លួន សម្ពាធហាក់កំពុងកើនឡើងលើលោក Zidane ក្នុងការប្រគល់ពានរង្វាន់លីគទី ៣៥ ជូនដល់ក្លិបបានឬអត់ ។

Zinedine Zidane

យ៉ាងយ៉ាងណាមិញ យោងតាមរបាយការណ៍ពី Calciomercato បានអះអាងថាប្រសិនបើបុរសជនជាតិបារាំងរូបនេះ ខកខានក្នុងការឈ្នះពានរង្វាន់ក្នុងស្រុក នោះគាត់ទំនងជាលាឈប់ពីតំណែងមិនខាន ។

Andrea Pirlo

លើសពីនេះកាសែតអ៊ីតាលីខាងលើបញ្ជាក់ទៀតថាទិសដៅបន្ទាប់ដែលអាចទៅរួចសម្រាប់លោក Zidane នឹងអាចជាក្លិប Juventus របស់ក្របខ័ណ្ឌ Serie A ។ ជាមួយគ្រូបង្វឹកបច្ចុប្បន្ន លោក Andrea Pirlo កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់មានរដូវកាលដ៏អាក្រ.ក់បំផុតមួយ ៕

ប្រភព: Caughtoffside