កាសែតអ៊ីតាលី អះអាងថាក្លិបធំមួយនេះ អាចជាទិសដៅបន្ទាប់របស់ Zidane បើសិនត្រូវដើរចេញពី R.Madrid

អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាគាត់នឹងអាចលាឈប់ពីមុខតំណែង ប្រសិនបើ Los Blancos មិនអាចឈ្នះពានរង្វាន់ La Liga នៅរដូវកាលនេះ ។

Zinedine Zidane 

ជាក់ស្តែងលីគកំពូលរបស់អេស្ប៉ាញកំពុងមានភាពប្រកួតប្រជែងគ្នាខ្លាំង ដោយក្រុមលេខ ១ លេខ ៤ មានគម្លាតពីគ្នាត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ ខណ:ការប្រកួតនៅសល់ ៤ និង ៥ ប្រកួតទៀត ដើម្បីកំណត់ឃើញម្ចាស់ជើងឯក ។

Real Madrid

បច្ចុប្បន្នក្រុម Atletico Madrid ឈរនៅលើកំពូលតារាងមាន ៧៦ ពិន្ទុ បន្ទាប់ពីលេងបាន ៣៤ ប្រកួត តាមពីក្រោយដោយ Real Madrid (៧៤ពិន្ទុ) និងក្រុមលេខ ៣  Barcelona មាន ៧៤ ពិន្ទុ ខណ: Sevilla នៅលេខ ៤ មាន ៧០ ពិន្ទុ ។

ខណៈពេលដែលក្រុម Real Madrid នៅសល់តែ ៤ ប្រកួតទៀតប៉ុណ្ណោះ ក្នុងការសំរេចរដូវកាលរបស់ខ្លួន សម្ពាធហាក់កំពុងកើនឡើងលើលោក Zidane ក្នុងការប្រគល់ពានរង្វាន់លីគទី ៣៥ ជូនដល់ក្លិបបានឬអត់ ។

Zinedine Zidane

យ៉ាងយ៉ាងណាមិញ យោងតាមរបាយការណ៍ពី Calciomercato បានអះអាងថាប្រសិនបើបុរសជនជាតិបារាំងរូបនេះ ខកខានក្នុងការឈ្នះពានរង្វាន់ក្នុងស្រុក នោះគាត់ទំនងជាលាឈប់ពីតំណែងមិនខាន ។

Andrea Pirlo

លើសពីនេះកាសែតអ៊ីតាលីខាងលើបញ្ជាក់ទៀតថាទិសដៅបន្ទាប់ដែលអាចទៅរួចសម្រាប់លោក Zidane នឹងអាចជាក្លិប Juventus របស់ក្របខ័ណ្ឌ Serie A ។ ជាមួយគ្រូបង្វឹកបច្ចុប្បន្ន លោក Andrea Pirlo កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់មានរដូវកាលដ៏អាក្រ.ក់បំផុតមួយ ៕

ប្រភព: Caughtoffside

អានអត្ថបទបន្ទាប់៖ កីឡាករ Inter ម្នាក់ឈ្នះពានក្នុងលីគ៩លើក ក្នុងរយៈពេល១០រដូវកាលចុងក្រោយ

Inter Milan បានក្លាយជាជើងឯក Serie A កាលពីចុងសប្ដាហ៍មុន ក្រោយ Atalanta មិនអាចយកជ័យជម្នះលើ Sassuolo និងជាការបញ្ចប់កំណត់ត្រាឈ្នះពានលីគកំពូលអ៊ីតាលីជាប់ៗគ្នា៩លើករបស់ Juventus។

Arturo Vidal ឈ្នះ Serie A លើកទី៥ បន្ទាប់ពីឈ្នះ៤ដងជាមួយ Juventus ចន្លោះពីឆ្នាំ២០១២ ដល់ ២០១៥ ហើយនេះជាការឈ្នះពានក្នុងលីគទី៩ ក្នុងចំណោម១០រដូវកាលចុងក្រោយ។

ខ្សែបម្រើជនជាតិឈីលីធ្លាប់ឈ្នះពានលីគកំពូលអាល្លឺម៉ង់៣លើកជាមួយ Bayern Munich និងលីគកំពូលអេស្ប៉ាញម្ដងជាមួយ Barcelona ប៉ុន្ដែគេខកខានឈ្នះម្ដងក្នុងរដូវកាល ២០១៩-២០។

ក្រៅពីពាននៅក្នុងលីគ Vidal ក៏បានឈ្នះពាន Coppa Italia នៅឆ្នាំ២០១៥, ពាន Italian Supercup នៅឆ្នាំ ២០១២ និង ២០១៣, German Cup 2016, German Super Cup ឆ្នាំ ២០១៦ និង ២០១៧, Spanish Super Cup ឆ្នាំ ២០១៨ និងជួយក្រុមជម្រើសជាតិឈីលីឈ្នះ Copa America នៅឆ្នាំ ២០១៥ និង ២០១៦ ផងដែរ។

សម្រាប់រដូវកាល ២០២០-២១ នេះ Vidal ចូលលេងបាន២៣ប្រកួតនៅ Serie A រកគ្រាប់បាល់បាន ១គ្រាប់និង assist ២គ្រាប់ឱ្យ Inter Milan៕