Hazard ឆ្លើយតបការរិះគន់របស់អ្នកគាំទ្រ Real ចំពោះការសើចសប្បាយក្រោយធ្លាក់ពី UCL

Eden Hazard ទទួលរកនូវការរិះ.គន់ឥតសំចៃពីអ្នកគាំទ្រ Real Madrid នៅពេលដែលគេសើចសប្បាយជាមួយអតីតមិត្តរួមក្រុម Chelsea ក្រោយពេលក្រុមអធិរាជធ្លាក់ចេញពី​ Champions League កាលពីថ្ងៃពុធកន្លងទៅ។

ខ្សែប្រយុទ្ធជនជាតិបែលហ្ស៊ិក ដែលធ្លាប់ជាកីឡាករឆ្នើមបំផុតមួយរូបនៅ Chelsea បានធ្វើឱ្យអ្នកគាំទ្រ Real Madrid ខកចិត្តពេលឃើញគេនិយាយលេងសើចជាមួយ Kurt Zouma ដោយមានការលើកឡើងថា ការបញ្ចេញអាកប្បកិរិយាបែបនេះ គឺខុសនឹងពេលវេលា តែទោះយ៉ាងណាក្ដី Hazard បានសុំទោសចំពោះទង្វើរបស់ខ្លួននៅលើបណ្ដាញសង្គម។

Hazard បានសរសេរនៅលើ Instagram របស់ខ្លួនថា៖ “ខ្ញុំសូមទោស។ ខ្ញុំបានអានយោបល់ជាច្រើនពីខ្ញុំនៅថ្ងៃនេះ ហើយវាមិនមែនជាចេតនារបស់ខ្ញុំ ក្នុងការប្រ.មាថ អ្នកគាំទ្រ Real Madrid ឡើយ”។

“វាជាក្ដីសុបិនរបស់ខ្ញុំដែលលេងសម្រាប់ Real Madrid ហើយខ្ញុំមកទីនេះដើម្បីឈ្នះ។ រដូវកាលមិនទាន់បញ្ចប់នៅឡើយទេ ហើយការរួបរួមគ្នា ពេលនេះយើងប្រជែងពាន La Liga។ Hala Madrid! “៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Mourinho ចង់​ឲ្យ Roma ចរចា​យក​អតីត​កូន​ក្រុម​ស៊ី​ថ្លៃ​កប់​ពពក​មួយ​រូប​ពី​ក្លឹប Man Utd

លោក Jose Mourinho នឹង​ចូល​ដឹកនាំ​ក្លឹប AS Roma នាម​ជា​អ្នកចាត់ការ​ដែល​ជាប់​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​ចាប់​ពី​រដូវ​កាល​ក្រោយ​ត​ទៅ ហើយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​លោក​ក៏​មាន​សិទ្ធ​វិភាគ​និង​ផ្តល់​យោបល់​ឲ្យ​ក្លឹប​ថា​គួរ​នាំ​យក​កីឡាករ​រូប​ណា​មក​ចូលរួម​ខ្លះ​ដែរ។

Jose Mourinho

តាម​របាយការណ៍​ពី TodoFichajes បាន​ចុះ​ផ្សាយ បុរស​វ័យ ៥៨ ឆ្នាំ លេចលឺ​ថា​ចង់​ចុះ​ហត្ថលេខា​យក David de Gea ដែល​ជា​អតីត​កូន​ក្រុម​របស់​ខ្លួន​នៅ​ក្លឹប​បិសាច​ក្រហម។ អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​ជាប់​កុងត្រា​ជាមួយ​ម្ចាស់ដី Old Trafford ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​បច្ចុប្បន្ន​គេ​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ទង់ ២៥ លាន​អឺរ៉ូ។

De Gea

យ៉ាង​ណា​យើង​មិន​ច្បាស់​នោះ​ទេ​ថា United ព្រម​លក់​ចេញ De Gea ឬ​អត់ ព្រោះ​ក្នុង​ដៃ​របស់​ក្លឹប​ក៏​មាន Dean Henderson មួយ​រូប​ទៀត​ដែល​អាច​ឈរ​ជើង​ជំនួស​កីឡាករ​វ័យ ៣០ ឆ្នាំ។ ប៉ុន្តែ​ De Gea ទើប​តែ​ជួយ​ឲ្យ United យក​ឈ្នះ Roma ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEL យប់មិញ បែប​នេះ​បើ​គេ​នៅ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​ត​ទៅ​ទៀត ក៏​ពិបាក​នឹង​ឲ្យ​ក្លឹប​អង់គ្លេស​កាត់​ចិត្ត។

De Gea/Henderson

លើកលែង​តែ​ករណី​មួយ​ដែល​ United ចង់​សម្រួល​ដល់​ការ​ចំណាយ អ៊ីចឹង​ការ​ផ្ទេរ​ចេញ De Gea ពិត​ជា​អាច​កើត​ឡើង ព្រោះ​សព្វថ្ងៃ​គេ​ស៊ី​ថ្លៃ​ច្រើន​ជាង ៣០០ ០០០ ផោន/សប្តាហ៍ ដែល​ច្រើន​ជាង ១ ទ្វេ​ជា ៣ ធៀប​នឹង Henderson៕

ប្រភព៖ Sportsmole