ម្ចាស់អាវលេខ៧របស់ Man Utd តាមទាន់កំណត់ត្រាពិសេសមួយ ក្រោយរកពីរគ្រាប់យប់មិញ

Edinson Cavani បានសាងកំណត់ត្រាប្រវត្តិសាស្ដ្រមួយបន្ទាប់ពីរកគ្រាប់បាល់បាន២ ទាំងពីរជើងក្នុងការប្រកួតសម្រាប់ Manchester United នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Europa League ទល់នឹង Roma។

ក្រុមបិសាចក្រហមបានកក់កៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រទោះបរាជ័យ ៣-២ នៅទឹកដី Olimpico កាលពីយប់ថ្ងៃព្រហស្បតិ៍ក្ដី ដោយកាលពីជើងទី១ក្រុមរបស់លោក Ole Gunnar Solskjaer ទទួលជ័យជម្នះ ៦-២ នៅទឹកដី Old Trafford។

Cavani រកបានពីរគ្រាប់សម្រាប់ Man Utd ទាំងពីរជើងទល់នឹង Roma ដែលធ្វើឱ្យខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ តាមស្មើកំណត់ត្រាមួយនៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុប។

ខ្សែប្រយុទ្ធជនជាតិអ៊ុយរូហ្កាយជាកីឡាករដែលរកបានយ៉ាងតិចពីរគ្រាប់ សម្រាប់ការប្រកួតទាំងពីរជើងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពី Klaus Allofs ដែលអាចធ្វើបានសម្រាប់ Koln ក្នុងរដូវកាល ១៩៨៥-៨៦ នៅ UEFA Cup ទល់នឹង KSV Waregem។

អានអត្ថបទបន្ទាប់៖ Mourinho ចង់​ឲ្យ Roma ចរចា​យក​អតីត​កូន​ក្រុម​ស៊ី​ថ្លៃ​កប់​ពពក​មួយ​រូប​ពី​ក្លឹប Man Utd

លោក Jose Mourinho នឹង​ចូល​ដឹកនាំ​ក្លឹប AS Roma នាម​ជា​អ្នកចាត់ការ​ដែល​ជាប់​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​ចាប់​ពី​រដូវ​កាល​ក្រោយ​ត​ទៅ ហើយ​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​លោក​ក៏​មាន​សិទ្ធ​វិភាគ​និង​ផ្តល់​យោបល់​ឲ្យ​ក្លឹប​ថា​គួរ​នាំ​យក​កីឡាករ​រូប​ណា​មក​ចូលរួម​ខ្លះ​ដែរ។

Jose Mourinho

តាម​របាយការណ៍​ពី TodoFichajes បាន​ចុះ​ផ្សាយ បុរស​វ័យ ៥៨ ឆ្នាំ លេចលឺ​ថា​ចង់​ចុះ​ហត្ថលេខា​យក David de Gea ដែល​ជា​អតីត​កូន​ក្រុម​របស់​ខ្លួន​នៅ​ក្លឹប​បិសាច​ក្រហម។ អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​ជាប់​កុងត្រា​ជាមួយ​ម្ចាស់ដី Old Trafford ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​បច្ចុប្បន្ន​គេ​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ទង់ ២៥ លាន​អឺរ៉ូ។

De Gea

យ៉ាង​ណា​យើង​មិន​ច្បាស់​នោះ​ទេ​ថា United ព្រម​លក់​ចេញ De Gea ឬ​អត់ ព្រោះ​ក្នុង​ដៃ​របស់​ក្លឹប​ក៏​មាន Dean Henderson មួយ​រូប​ទៀត​ដែល​អាច​ឈរ​ជើង​ជំនួស​កីឡាករ​វ័យ ៣០ ឆ្នាំ។ ប៉ុន្តែ​ De Gea ទើប​តែ​ជួយ​ឲ្យ United យក​ឈ្នះ Roma ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEL យប់មិញ បែប​នេះ​បើ​គេ​នៅ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​ត​ទៅ​ទៀត ក៏​ពិបាក​នឹង​ឲ្យ​ក្លឹប​អង់គ្លេស​កាត់​ចិត្ត។

De Gea/Henderson

លើកលែង​តែ​ករណី​មួយ​ដែល​ United ចង់​សម្រួល​ដល់​ការ​ចំណាយ អ៊ីចឹង​ការ​ផ្ទេរ​ចេញ De Gea ពិត​ជា​អាច​កើត​ឡើង ព្រោះ​សព្វថ្ងៃ​គេ​ស៊ី​ថ្លៃ​ច្រើន​ជាង ៣០០ ០០០ ផោន/សប្តាហ៍ ដែល​ច្រើន​ជាង ១ ទ្វេ​ជា ៣ ធៀប​នឹង Henderson៕

ប្រភព៖ Sportsmole