(វីដេអូ) ក្រោយ​ឃើញ​ Greenwood ត្រូវ​កីឡាករ Roma រុញ​មួយ​ទំហឹង​ដៃ ស្រាប់​តែ Cavani ចូល​មក​ធ្វើ​រឿង​នេះ​ភ្លាម

ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទឹកដី​ប្រទេស​អ៊ីតាលី​កាល​ពី​យប់​មិញ រវាង​ក្លឹប AS Roma និង Manchester United ហាក់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន ហើយ​នៅ​កំឡុង​នាទី ៧០ ក៏​មាន​ការ​ទាស់.ទែង​គ្នា​ជា​ខ្លាំង​រវាង​កីឡាករ​នៃ​ក្រុម​ទាំង​ពីរ។

Cavani

ពេល​នោះ​គេ​ឃើញ​កីឡាករ​របស់ Roma បាន​មក​រុញ Mason Greenwood មួយ​ទំហឹង​ដៃ ហើយ​ក្រោយ​ឃើញ​បែប​នោះ​ភ្លាម នាម​ជា​សិស្ស​ច្បង​និង​ជា​មិត្ត​រួម​ក្រុម​មួយ​រូប​គឺ Edinson Cavani បាន​ចេញ​មុខ​មក​ការពារ​សិស្ស​ប្អូន​របស់​ខ្លួន​ភ្លាម ដោយ​បាន​ចូល​មក​រុញ​កីឡាករ​របស់ Roma ចេញ​ទៅ​វិញ នាំ​ឲ្យ​រឿង​នោះ​កាន់​តែ​ក្តៅ​គ.គុក​ឡើង ​ទម្រាំ​នឹង​កីឡាករ​ផ្សេងៗ​ទៀត​ចូល​មក​ឃាត់។

Greenwood/Cavani

យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ Cavani សារ​នេះ គេ​បាន​ទទួល​ការ​សាទរ​និង​គាំទ្រ​ពេញ​ទំហឹង​ពី​អ្នក​ទស្សនា ដោយ​មនុស្ស​ជា​ច្រើន​និយាយ​ថា នេះ​ទើប​សម​ជា​កីឡាករ​ដែល United ត្រូវ​ការ​ពិត​ប្រាកដ។ កីឡាករ​អ៊ុយរុយហ្គាយ ​មាន​ទាំង​សមត្ថភាព​នៃ​ការ​បញ្ចប់​ទី និង​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ក្រុម​ទាំង​មូល​ទៀត​ផង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖យប់មិញ Ole សរសើរ​កីឡាករ ២ រូប​មិន​ដាច់​ពី​មាត់ ក្រោយ​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEL

ក្លឹប​ Manchester United ​បាន​ចាញ់​នៅ​ជើង​ទី ២ ក្រោម​លទ្ធផល ៣-២ ទល់ Roma តែ​បូក​គ្រាប់​បាល់​ទាំង​ពីរ​ជើង ពួក​គេ​នៅ​តែ​ទទួល​បាន​ជ័យជម្នះ ដោយ​សរុប​លទ្ធផល​គឺ ៨-៥។

Ole

ជាមួយ​ជ័យជម្នះ​ដែល​អាច​រុញ​ឲ្យ United បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Europa League សារ​នេះ លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ បាន​សរសើរ​ដល់​កីឡាករ ២ រូប ដែល​ធ្វើ​បាន​ល្អ​បំផុត​នៅ​ប្រកួត​ជើង​ទី ២ នោះ​គឺ​រួម​មាន David de Gea និង Edinson Cavani។

គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេស​និយាយ​៖ “យើង​លេង​បាន​ល្អ​ច្រើន​កាល​ពី​នៅ​ដី Old Trafford ដែល​អាច​ជួយ​ឲ្យ​យើង​បាន​ឡើង​មក​ពេល​នេះ តែ​យប់​នេះ​វិញ​គឺ​ខ្ញុំ​រាង​ខក.ចិត្ត​បន្តិច ជា​ពិសេស​គឺ​ការ​លេង​របស់​យើង​នៅ​តង់​ទី​ពីរ”។

Cavani
De Gea

លោក​បន្ត៖ “យើង​តាម​ថា​អាច​ឲ្យ​ពួក​គេ​រក​បាន​ដល់​លទ្ធផល ៨-៦ បាន​ស្រួល ដោយ​វា​ជា​ប្រកួត​ដ៏​ចម្លែក តែ​សំណាង​យើង​នៅ​តែ​មាន​បាល់​លេង ហើយ​ក៏​មាន​អ្នកចាំទី​ល្អ​បំផុត​មួយ​ក្នុង​លោក និង​ខ្សែ​ប្រយុទ្ធ​កណ្តាល​ដែល​គេ​វ័យ ៣៤ ឆ្នាំ​ហើយ តែ​នៅ​អាច​រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់ ចង្វាក់​លេង​របស់​គេ ការ​បញ្ចប់​ទី​របស់​គេ គឺ​ពិត​ណាស់​ថា​ស្ថិត​នៅ​កម្រិត​កំពូល”៕

ប្រភព៖ Metro