ក្រោយ​របូត​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្លឹប R.Madrid ស្រាប់​តែ​ចង់​លក់​កីឡាករ​មួយ​រូប​នេះ​ចេញ

Real Madrid មិន​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល ២០២០/២១ នៅ Champions League ទេ បន្ទាប់​ពី​ពួក​គេ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​អង់គ្លេស Chelsea ដោយ​លទ្ធផល ៣-១ (សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង)។

Hazard Vs Chelsesa

ក្រោយ​ចាញ់​ការ​ប្រកួត​នៅ UCL ក៏​ស្រាប់​តែ​មាន​ដំណឹង​មក​ថា ក្លឹប Real Madrid កាន់​តែ​ដាក់​សម្ពាធ​ទៅ​លើ​កីឡាករ​ដែល​ក្លឹប​ត្រូវ​លក់​ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ ដោយ​នោះ​គឺ Eden Hazard។ បុរស​វ័យ ៣០ ឆ្នាំ ទើប​តែ​រក​បាន ៤ ​គ្រាប់​ប៉ុណ្ណោះ នៅ​ការ​បង្ហាញ​ខ្លួន ៤០ ប្រកួត រាប់​ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ខែ​កក្កដា ឆ្នាំ ២០១៩។

Hazard គេ​តែងតែ​ជួប​បញ្ហា​របួស ហើយ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ជាប់លាប់ រី​ឯ​ការ​លេង​ទល់​អតីត​ក្រុម​ចាស់​នៅ​ទឹកដី Stamford Bridge ​ថ្ងៃ​មុន ក៏​កីឡាករ​បែលហ្សិក​ធ្វើ​មិន​សូវ​បាន​ល្អ​ទៀត។ តាម​របាយការណ៍​ Marca បាន​ចុះ​ផ្សាយ​ថា Hazard លែង​ស្ថិត​ក្នុង​ផែនការណ៍​ដឹកនាំ​របស់ Zinedine Zidane នៅ​រដូវ​កាល​ក្រោយ​ត​ទៅ​ទៀត​ហើយ។

Hazard
Zidane/Hazard

រំឭក​ថា​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​សេសសល់​រយៈ​ពេល ៣ ឆ្នាំ​ទៀត ហើយ​បើ​ក្លឹប​ចង់​លក់​គេ​ចេញ​ពេល​ខាង​មុខ​នេះ គឺ​អាច​ទទួល​បាន​ប្រាក់​ប្រមាណ ៤០-៥០ លាន​អឺរ៉ូ​ប៉ុណ្ណោះ ដែល​ធ្លាក់​ទាប​ជាង​មុន​លើស ១ ទ្វេ​ជា ២ ទៅ​ទៀត៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖យប់មិញ Ole សរសើរ​កីឡាករ ២ រូប​មិន​ដាច់​ពី​មាត់ ក្រោយ​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEL

ក្លឹប​ Manchester United ​បាន​ចាញ់​នៅ​ជើង​ទី ២ ក្រោម​លទ្ធផល ៣-២ ទល់ Roma តែ​បូក​គ្រាប់​បាល់​ទាំង​ពីរ​ជើង ពួក​គេ​នៅ​តែ​ទទួល​បាន​ជ័យជម្នះ ដោយ​សរុប​លទ្ធផល​គឺ ៨-៥។

Ole

ជាមួយ​ជ័យជម្នះ​ដែល​អាច​រុញ​ឲ្យ United បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ Europa League សារ​នេះ លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ បាន​សរសើរ​ដល់​កីឡាករ ២ រូប ដែល​ធ្វើ​បាន​ល្អ​បំផុត​នៅ​ប្រកួត​ជើង​ទី ២ នោះ​គឺ​រួម​មាន David de Gea និង Edinson Cavani។

គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេស​និយាយ​៖ “យើង​លេង​បាន​ល្អ​ច្រើន​កាល​ពី​នៅ​ដី Old Trafford ដែល​អាច​ជួយ​ឲ្យ​យើង​បាន​ឡើង​មក​ពេល​នេះ តែ​យប់​នេះ​វិញ​គឺ​ខ្ញុំ​រាង​ខក.ចិត្ត​បន្តិច ជា​ពិសេស​គឺ​ការ​លេង​របស់​យើង​នៅ​តង់​ទី​ពីរ”។

Cavani
De Gea

លោក​បន្ត៖ “យើង​តាម​ថា​អាច​ឲ្យ​ពួក​គេ​រក​បាន​ដល់​លទ្ធផល ៨-៦ បាន​ស្រួល ដោយ​វា​ជា​ប្រកួត​ដ៏​ចម្លែក តែ​សំណាង​យើង​នៅ​តែ​មាន​បាល់​លេង ហើយ​ក៏​មាន​អ្នកចាំទី​ល្អ​បំផុត​មួយ​ក្នុង​លោក និង​ខ្សែ​ប្រយុទ្ធ​កណ្តាល​ដែល​គេ​វ័យ ៣៤ ឆ្នាំ​ហើយ តែ​នៅ​អាច​រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់ ចង្វាក់​លេង​របស់​គេ ការ​បញ្ចប់​ទី​របស់​គេ គឺ​ពិត​ណាស់​ថា​ស្ថិត​នៅ​កម្រិត​កំពូល”៕

ប្រភព៖ Metro