Solskjaer ​ផ្ញើ​ពាក្យ​នេះ​ទៅ​អ្នក​រៀបចំ​កាលវិភាគ​ប្រកួត ក្រោយ ១៣ ​ថ្ងៃ​ក្រុម​ខ្លួន​ត្រូវ​លេង ៥ ប្រកួត

រាប់​ចាប់​ពី​យប់​មិញ​មក​ទល់​ថ្ងៃ​ទី ១៩ ​ឧសភា ក្រុម Man Utd ត្រូវ​ឆ្លង​កាត់​ដល់​ទៅ ៥ ​ប្រគួត ពោល​គឺ​រយៈ​ពេល​ប្រហែល ៣ ​ថ្ងៃ​ត្រូវ​ប្រកួត​ម្តង។ ក្នុង​នោះ​មាន​មួយ​នៅ Europa League កាល​ពី​យប់​មិញ​ផ្ទាល់ ហើយ ៤ ផ្សេង​ទៀត​នៅ Premier League ដែល​ត្រូវ​ជួប​ក្រុម Aston Villa ​ថ្ងៃ​ទី ៩ ជួប Leicester ​ថ្ងៃ​ទី ១២ ​ជួប Liverpool ​ថ្ងៃ​ទី ១៤ ​និង​ជួប Fulham ​ថ្ងៃ​ទី ១៩។

Ole

ពាក់ព័ន្ធ​នឹង​កាលវិភាគ​ជាប់​គ្នា​ដ៏​មមាញឹក​នេះ លោក Ole Gunnar Solskjaer ក៏​បាន​បោះ​ពាក្យ​ទៅ​កាន់​អ្នក​រៀបចំ​កាលវិភាគ​ប្រកួត ថា​មិន​យល់​ពី​បាល់ទាត់​ទាល់​តែ​សោះ ទើប​ធ្វើ​បែប​ហ្នឹង​ទៅ​រួច។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យក​ឈ្នះ Roma ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ បុរស​សញ្ជាតិ​ន័រវែស​និយាយ៖ “មិន​ធ្លាប់​លឺ​ពី​មុន​មក​ទេ ដោយ​នេះ​ជា​ការ​រៀបចំ​ពី​មនុស្ស​ដែល​មិន​ធ្លាប់​លេង​បាល់ទាត់​នៅ​កម្រិត​បែប​នេះ ហើយ​វា​ពិត​ជា​មិន​អាច​ឲ្យ​កីឡាករ​រត់​រួច​នោះ​ឡើយ ដោយ​យើង​ពិបាក​ដោះស្រាយ​ខ្លាំង​ណាស់ និយាយ​ទៅ​គឺ​យើង​ចាំ​បាច់​ត្រូវ​ការ​អ្នក​រាល់​គ្នា​សម្រាប់ ៤ ​ប្រកួត​សេសសល់ គ្រាន់​ថា​យ៉ាង​ណា​យើង​មាន​តែ​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​រួចរាល់”។

Ole
Ole

បញ្ជាក់​ថា ភារកិច្ច​របស់ United មិន​មែន​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ១៩ ​នោះ​ទេ ដោយ​ពួក​គេ​នឹង​បន្ត​នៅ​ប្រកួត​ជុំ​ទី ៣៨ ទល់ Wolves នៅ​ថ្ងៃ​ទី ២៣ ​ហើយ​សល់​ពេល ៤ ​ថ្ងៃ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEL ទល់ Villarreal ជា​ប្រកួត​បិទ​រដូវ​កាល ២០២០/២១៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កីឡាករអាមេរិក ២ រូបឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Champions league

សម្រាប់ក្រុមដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នៅរដូវកាលនេះ យើងបានរកឃើញហើយ គឺ Manchester City និង Chelsea ខណ:ពួកគេនឹងត្រូវជួបតតាំងគ្នានៅថ្ងៃទី ២៩ ខែឧសភាខាងមុខនេះ ។

Chelsea

ហើយនេះក៏ជាលើកទី ១ ផងដែរ នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតពានរង្វាន់អឺរ៉ុបមួយនេះ ដែលកីឡាករជនជាតិអាមេរិក ២ រូប អាចមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ។

Christian Pulisic

ជាក់ស្តែង Zack Steffen គឺជាផ្នែកមួយនៃក្រុម Manchester City ដែលនឹងត្រូវជួបតទល់ជាមួយខ្សែប្រយុទ្ធ Christian Pulisic របស់ក្រុម Chelsea នៅឯទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីប្រជែងយកពាន UCL ជាលើកដំបូងរបស់ពួកគេរៀងៗខ្លួន។

Zack Steffen
Christian Pulisic

គួរបញ្ជាក់ផងដែរថា Pulisic បានផ្លាស់មកកាន់ក្រុម Chelsea ពី Dortmund កាលពីឆ្នាំ ២០១៩ កន្លងទៅ ខណ:គេបានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក Thomas Tuchel ។ ហើយចំណែកឯ Steffen ក៏ជាផ្នែកមួយនៃក្រុមរបស់លោក Pep នៅរដូវកាលនេះផងដែរ ខណ:អ្នកចាំទីដៃទី ២ រូបនេះ បានផ្ទេរមកកាន់ទឹកដី Etihad កាលពីឆ្នាំ ២០១៩ ក្រោយបញ្ចប់អាជីពជាមួយ Columbus Crew SC ៕​

Zack Steffen

ប្រភព: Allfootball