អ្នក​គាំទ្រ​នាំ​គ្នា​ស្នើ​ទៅ UEFA ឲ្យ​ជំនួប City-Chelsea វគ្គ​ផ្តាច់ព្រ័ត្រ UCL ប្តូរ​មក​លេង​នៅ​កីឡដ្ឋាន​នេះ​វិញ

តាម​កាល​កំណត់​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល ២០២០/២១ នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២៩ ​ឧសភា នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង Istanbul ប្រទេស​ទួរគី។

យ៉ាង​ណា​ក្រោយ​ពី​គ្រប់​គ្នា​បាន​ឃើញ​នៅ​ក្រុម​ដែល​​អាច​ឡើង​ទៅ​កាន់​វគ្គ​ចុង​ក្រោយ​នោះ ដែល​មាន Man City និង Chelsea ជា​ក្រុម​អង់គ្លេស​ដូច​គ្នា ក៏​ស្រាប់​តែ​មាន​មតិ​លេច​ចេញ​មក​ថា ប្រកួត​រវាង​ក្រុម​ទាំង​ពីរ គួរ​តែ​ប្តូរ​មក​លេង​នៅ​ឯ​កីឡដ្ឋាន​ជាតិ​ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​វិញ។

Chelsea-Man City

អ្នក​គាំទ្រ​ជា​ច្រើន​បាន​លើក​ហេតុផល​ស្រដៀង​គ្នា ថា​កំឡុង​ពេល​ដែល​ស្ថានភាព​ជំងឺ COVID-19 មិន​ទាន់​ដោះស្រាយ​ចេញ​ផង អ៊ីចឹង​សមាគម​បាល់ទាត់​អឺរ៉ុប UEFA គួរ​តែ​ពិចារណា​លើក​ការ​ប្រកួត​មក​កន្លែង​ដែល​មាន​សុវត្ថិភាព​និង​ងាយស្រួល​បំផុត​សម្រាប់​កីឡាករ​វិញ។ មួយ​ផ្សេង​ទៀត​ក្នុង​ការ​ប្រកួត​នេះ ក៏​ល្ហិចល្ហៀង​ថា​មាន​អនុញ្ញាត​ឲ្យ​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​មួយ​ផ្នែក​ផង​ដែរ បែប​នេះ​អ្នក​គាំទ្រ​នៅ​តំបន់​ក្នុង​ចក្រភព​អង់គ្លេស​ស្រាប់ អាច​មក​ទស្សនា​ដោយ​សុវត្ថិភាព​បាន។

Wembley

ចំណែក​ឯ​កីឡដ្ឋាន Istanbul ក៏​គួរ​តែ​លើក​ទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ២០២២ បន្ទាប់​វិញ។ យ៉ាង​ណា​មក​ទល់​ពេល​នេះ UEFA មិន​ទាន់​ឆ្លើយ​តប​នោះ​ទេ ខណៈ​ដែល​ការ​ប្រកួត​សេសសល់​ច្រើន​ជាង​ ២ សប្តាហ៍​ទៀត​ឯ​ណោះ៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កីឡាករអាមេរិក ២ រូបឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Champions league

សម្រាប់ក្រុមដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League នៅរដូវកាលនេះ យើងបានរកឃើញហើយ គឺ Manchester City និង Chelsea ខណ:ពួកគេនឹងត្រូវជួបតតាំងគ្នានៅថ្ងៃទី ២៩ ខែឧសភាខាងមុខនេះ ។

Chelsea

ហើយនេះក៏ជាលើកទី ១ ផងដែរ នៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតពានរង្វាន់អឺរ៉ុបមួយនេះ ដែលកីឡាករជនជាតិអាមេរិក ២ រូប អាចមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន ។

Christian Pulisic

ជាក់ស្តែង Zack Steffen គឺជាផ្នែកមួយនៃក្រុម Manchester City ដែលនឹងត្រូវជួបតទល់ជាមួយខ្សែប្រយុទ្ធ Christian Pulisic របស់ក្រុម Chelsea នៅឯទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីប្រជែងយកពាន UCL ជាលើកដំបូងរបស់ពួកគេរៀងៗខ្លួន។

Zack Steffen
Christian Pulisic

គួរបញ្ជាក់ផងដែរថា Pulisic បានផ្លាស់មកកាន់ក្រុម Chelsea ពី Dortmund កាលពីឆ្នាំ ២០១៩ កន្លងទៅ ខណ:គេបានក្លាយជាផ្នែកដ៏សំខាន់មួយ សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក Thomas Tuchel ។ ហើយចំណែកឯ Steffen ក៏ជាផ្នែកមួយនៃក្រុមរបស់លោក Pep នៅរដូវកាលនេះផងដែរ ខណ:អ្នកចាំទីដៃទី ២ រូបនេះ បានផ្ទេរមកកាន់ទឹកដី Etihad កាលពីឆ្នាំ ២០១៩ ក្រោយបញ្ចប់អាជីពជាមួយ Columbus Crew SC ៕​

Zack Steffen

ប្រភព: Allfootball