ក្ដៅ! ចេញហើយ​តម្លៃ iPhone Xs/Xs Max បើក​ទទួល​កុម្ម៉ង់​នៅ​ទីផ្សារ​កម្ពុជា

Apple បាន​បើក​សម្ភោធ​ព្រឹត្តិការណ៍​នៃ​ការ​ដាក់​បង្ហាញ iPhone សេរ៊ី​ថ្មី​ប្រចាំ​ឆ្នាំ​កាល​ពី​យប់​ថ្ងៃ​ទី ១២ ​កញ្ញា​កន្លង​ទៅ ដោយ​រួម​មាន iPhone XR/iPhone Xs និង iPhone Xs Max។ ដោយ​មាន​ការ​ផ្លាស់ប្តូរ​នៃ​ការ​រចនា​ពណ៌​ថ្មី បន្ថែម​ទំហំ​អេក្រង់ ប៉ុន្តែ​រក្សា​រូបរាង​ដូច​ជំនាន់ iPhone X សេរ៊ី​ឆ្នាំ ២០១៧ ដដែល។

មាន​ការ​វិវត្តន៍​ធំៗ​ដូច​ជា​ជម្រើស​ពណ៌​ថ្មី​ជា​ច្រើន​លើ​ម៉ូឌែល XR លាយ​ឡំ​ការ​ Upgrade ឡើង​ជំនាន់​ឈីប A12 Bionic ដោយ​មាន​ល្បឿន GPU ដំណើរការ​លឿន​ជាង​មុន ៥០ ភាគរយ និង​លោត​ដល់​អង្គ​ផ្ទុក 512GB ជា​ដើម។

រូបតំណាងតម្លៃផ្លុវការទីផ្សារអាមេរិកចេញពី Apple

យ៉ាងណាមិញ​ក្រឡេក​មើល​ទីផ្សារ​កម្ពុជា​ដោយ​ទំព័រ​ហ្វេសប៊ុក WD Cambodia Online Store ក៏​ប្រកាស​បើក​ទទួល​កុម្ម៉ង់​ទិញ iPhone Xs និង Xs Max ដោយ​ទំនិញ​នឹង​មក​ដល់​ដៃ​អតិថិជន​នា​ថ្ងៃ​ទី ២២ ​កញ្ញា ពោល​គឺ​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ប្រកាស​លក់​ផ្លូវការ​ក្នុង​ទីផ្សារ​អាមេរិក។

តម្លៃ​មាន​ដូច​ខាង​ក្រោម:

  • iPhone Xs ទំហំ 64GB តម្លៃ ១ ៦០០ ដុល្លារ | 256GBតម្លៃ ១ ៨០០ ដុល្លារ
  • iPhone Xs Max ទំហំ 64GB តម្លៃ ១ ៨០០ ដុល្លារ | 256GB តម្លៃ ២ ០០០ ដុល្លារ

ប្រភព: Facebook