ល្មមអន់ចង់! ក្រោយ Kroos ឆ្លើយតបម៉ាឆ្ងាញ់បែបនេះវិញ ក្រោយទទួលពាក្យឌឺដងពីសំណាក់ Mount

អំឡុងបទសម្ភាសក្រោយចប់ការប្រកួត កីឡាករ Mason Mount របស់ក្រុម Chelsea បាននិយាយពាក្យឌឺដងមួយចំនួនទៅកាន់ខ្សែបម្រើ Toni Kroos បន្ទាប់ពីបានទម្លាក់ក្រុម Real Madrid ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពេលថ្មីៗនេះ ។

Mason Mount

យ៉ាងណាមិញការនិយាយបែបឌឺដងនេះគឺបានកើតឡើង បន្ទាប់ពីខ្សែបម្រើឆ្នើមរបស់ក្រុមអធិរាជស បាននិយាយនៅមុនការប្រកួតនៅឯទឹកដី Stamford Bridge ថា ៖ ” ខ្ញុំលេងបាល់ ១៥ ឆ្នាំមកហើយ។ ហើយខ្ញុំមិនដែលគេងមិនលក់ដោយសារក្រុមណាមួយនោះទេ ” ។

Toni Kroos

តែទោះជាយ៉ាងណាក្តី Mount បាននិយាយប្រាប់ទៅកាន់ CBS Sports ថា ៖ “ ខ្ញុំបានឃើញកីឡាកររបស់ពួកគេម្នាក់និយាយថាគាត់មិនដែលគេងមិនស្គប់ស្គាល់ដោយសារនរណានោះទេ ។ ប៉ុន្តែគាត់ត្រូវតែគេងមិនលក់ ដោយសារក្រុមមួយដូចជា Chelsea ” ។

Mason Mount

ដោយឡែក បន្ទាប់ពីបានឃើញការលើកឡើងបែបនេះ  Kroos ដែលធ្លាប់មានបទពិសោធឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រជាមួយ Madrid ច្រើនដងមកហើយនោះ ក៏មិននៅស្ងៀមនោះដែរ ខណ:គេបានប្រើប្រាស់គណនី Twitter របស់ខ្លួន ដើម្បីឆ្លើយតបទៅកាន់កីឡាករ Chelsea វិញថា ៖ ” ខ្ញុំនៅតែគេងលក់ស្រួល។ ប៉ុន្តែអ្នកធ្វើបានល្អកាលពីម្សិលមិញ។ អបអរសាទរ ហើយសូមសំណាងល្អក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូងរបស់អ្នក ” ៕

Mason Mount

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Dortmund បន្តបន្ទាបតម្លៃតារាឆ្នើមរបស់ខ្លួនម្នាក់ ស្របពេលក្លិបធំៗជាច្រើនតម្រង់ជួរចង់បាន

ទោះបីជាសារព័ត៌មានកន្លងមកបានបង្ហាញថាខ្សែប្រយុទ្ធ Jadon Sancho មានតម្លៃខ្លួនរហូតដល់ទៅ ៩០ លានអឺរ៉ូក៏ដោយ ប៉ុន្តែ ‘Goal’ ពេលនេះបញ្ជាក់ថាក្រុម Borussia Dortmund នឹងអាចអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញ នៅក្នុងតម្លៃប្រមាណ ៨៥ ប៉ុណ្ណោះ ។

Jadon Sancho 

ជាក់ស្តែង Sancho កំពុងក្លាយកីឡាករមានតម្រូវការខ្លាំងបំផុតនៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីក្លិបធំៗជាច្រើន នៅតែរក្សាចិត្តចង់បានរូបគេ មកលេងឲ្យក្រុមរបស់ខ្លួន ។

Jadon Sancho

យ៉ាងណាមិញ បើទោះបីជាមួយការកាត់បន្ថយតម្លៃខ្លួនទាបជាមុនក៏ដោយ ប៉ុន្តែក្លិបមួយចំនួន នៅតែមានការប្រុងប្រយ័ត្នទៅលើការចំណាយរបស់ពួកគេ ចំពេលកំពុងមានវិបត្តិហិរញ្ញវត្ថុ ដោយសារកូវីដ ១៩ នៅមុនរដូវកាលឆ្នាំ ២០២១-២២ ចាប់ផ្តើម ។

តែទោះជាយ៉ាងណាក្តីក្លិបអង់គ្លេសដូចជា Chelsea និង Man Utd ត្រូវគេយល់ថានឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើការដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធវ័យ ២១ រូបនេះ នៅពេលដែលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ ។

Jadon Sancho

គួរបញ្ជាក់ថា Sancho អាចរកបាន ១២ គ្រាប់ និង ​assist ១៥ លើកផ្សេងទៀតឲ្យ Borussia Dortmund ខណ:គេត្រូវបានចាត់ទុកថាជាដៃគូប្រយុទ្ធដ៏មុតស្រួចបំផុតរួមជាមួយ Haaland  នាពេលបច្ចុប្បន្ននេះ ៕

ប្រភព: Besoccer