កូនប្រុសវីរបុរស Man Utd ម្នាក់ ប្រកាសចូលរួមក្លិបរបស់ Beckham ក្រោយចាកចេញពីបិសាចក្រហម

កីឡាករ Harvey Neville បានធ្វើការប្រកាសថារូបគេនឹងចាកចេញពីក្រុម Manchester United ដើម្បីទទួលយកការផ្ទេរទៅកាន់ក្លិប Inter Miami ដែលមានឪពុករបស់ខ្លួន ធ្វើជាគ្រូបង្វឹកនៅនោះទីនោះ ។

Harvey Neville

ជាក់ស្តែងកីឡាករវ័យ ១៨ ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់លោក Phil Neville ត្រូវបានភ្ចាប់ទំនាក់ទំនងជាមួយក្លិបរបស់ David Beckham អស់រយ:ពេលយូរមកហើយ ខណ:កាលពីពេលថ្មីៗនេះ រូបគេបានធ្វើការបញ្ជាក់អំពីការសម្រេចចិត្តផ្លាស់ទៅកាន់ទឹកដីសហរដ្ឋអាមេរិក នៅលើបណ្តាញ Instagram របស់ខ្លួន ។

Harvey Neville

យ៉ាងណាមិញ Neville បានបង្ហោះរូបភាពរបស់ខ្លួនគ្រងជាមួយឈុតរបស់ក្រុមថ្មី និងថែមទាំងសរសេរ Caption ថា ៖ “តោះ!ទៅ” ។ ខណ:នៅលើ Bio របស់គេក៏បានសរសេរផងដែរថា ៖ ” កីឡាករបស់ក្រុម @InterMiamiCF “​ ។

Harvey Neville

គួរបញ្ជាក់ផងដែរថា Neville បានចំណាយពេលជាមួយក្រុមយុវជនរបស់ Manchester City និង Valencia មុនពេលចុះកុងត្រាចូលរួមជាមួយ Man United នៅក្នុងឆ្នាំ ២០១៨ ។ ហើយកាលពីរដូវក្តៅមុនកីឡាករសញ្ជាតិអៀឡង់រូបនេះ បានចុះកុងត្រាផ្លូវការនៅក្នុងក្រុមធំរបស់ក្លិប ប៉ុន្តែត្រូវសម្រេចចិត្តចេញវិញ ដោយមិនទាន់បានបង្ហាញខ្លួនមួយប្រកួតនៅឡើយនោះទេ ៕​

Harvey Neville

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ដោយសារបញ្ហាហិរញ្ញវត្ថុ កីឡាករឆ្នើមអាហ្សង់ទីនម្នាក់ ខកឱកាសផ្ទេរមក Barcelona

Lautaro Martinez មានការផ្សារភ្ជាប់ខ្លាំងទៅនឹងការផ្លាស់មកកាន់ Barcelona នៅរដូវកាល ២០១៩-២០ ប៉ុន្ដែការផ្ទេរមិនអាចកើតមានឡើងហើយ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានពន្យល់មូលហេតុ។

Martinez បានត្រៀមខ្លួនក្នុងការចាកចេញពី Inter Milan ដោយផ្លាស់ទៅទឹកដី Camp Nou ហើយគេបានសារភាពថាការផ្ទេរកៀកនឹងបានសម្រេចប៉ុន្ដែ ដោយសារបញ្ហាហិរញ្ញវត្ថុទើបគេមិនអាចចូលរួមក្លិបនេះបាន។

តារាឆ្នើមរបស់ Inter Milan បានថ្លែងប្រាប់ ESPN អាហ្សង់ទីនថា៖ “ខ្ញុំពិតជាកៀកនឹងផ្ទេរទៅ Barcelona។ ខ្ញុំបាននិយាយពិភាក្សាជាមួយ Lionel Messi ប៉ុន្ដែពួកគេមានបញ្ហាហិរញ្ញវត្ថុ ហើយខ្ញុំបានសម្រេចចិត្ដថានៅបន្ដ(ជាមួយ Inter)។

រដូវកាលនេះក្រុម Inter របស់ Martinez បានក្លាយជាជើងឯក Serie A លើកដំបូងចាប់តាំងពីឆ្នាំ ២០១០មក និងបានបញ្ចប់កំណត់ត្រាឈ្នះជើងឯកក្នុងលីគរបស់ Juventus ផងដែរ៕

ប្រភព៖ MARCA