Dortmund បន្តបន្ទាបតម្លៃតារាឆ្នើមរបស់ខ្លួនម្នាក់ ស្របពេលក្លិបធំៗជាច្រើនតម្រង់ជួរចង់បាន

ទោះបីជាសារព័ត៌មានកន្លងមកបានបង្ហាញថាខ្សែប្រយុទ្ធ Jadon Sancho មានតម្លៃខ្លួនរហូតដល់ទៅ ៩០ លានអឺរ៉ូក៏ដោយ ប៉ុន្តែ ‘Goal’ ពេលនេះបញ្ជាក់ថាក្រុម Borussia Dortmund នឹងអាចអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញ នៅក្នុងតម្លៃប្រមាណ ៨៥ ប៉ុណ្ណោះ ។

Jadon Sancho 

ជាក់ស្តែង Sancho កំពុងក្លាយកីឡាករមានតម្រូវការខ្លាំងបំផុតនៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីក្លិបធំៗជាច្រើន នៅតែរក្សាចិត្តចង់បានរូបគេ មកលេងឲ្យក្រុមរបស់ខ្លួន ។

Jadon Sancho

យ៉ាងណាមិញ បើទោះបីជាមួយការកាត់បន្ថយតម្លៃខ្លួនទាបជាមុនក៏ដោយ ប៉ុន្តែក្លិបមួយចំនួន នៅតែមានការប្រុងប្រយ័ត្នទៅលើការចំណាយរបស់ពួកគេ ចំពេលកំពុងមានវិបត្តិហិរញ្ញវត្ថុ ដោយសារកូវីដ ១៩ នៅមុនរដូវកាលឆ្នាំ ២០២១-២២ ចាប់ផ្តើម ។

តែទោះជាយ៉ាងណាក្តីក្លិបអង់គ្លេសដូចជា Chelsea និង Man Utd ត្រូវគេយល់ថានឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើការដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធវ័យ ២១ រូបនេះ នៅពេលដែលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញ ។

Jadon Sancho

គួរបញ្ជាក់ថា Sancho អាចរកបាន ១២ គ្រាប់ និង ​assist ១៥ លើកផ្សេងទៀតឲ្យ Borussia Dortmund ខណ:គេត្រូវបានចាត់ទុកថាជាដៃគូប្រយុទ្ធដ៏មុតស្រួចបំផុតរួមជាមួយ Haaland  នាពេលបច្ចុប្បន្ននេះ ៕

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ ដោយសារបញ្ហាហិរញ្ញវត្ថុ កីឡាករឆ្នើមអាហ្សង់ទីនម្នាក់ ខកឱកាសផ្ទេរមក Barcelona

Lautaro Martinez មានការផ្សារភ្ជាប់ខ្លាំងទៅនឹងការផ្លាស់មកកាន់ Barcelona នៅរដូវកាល ២០១៩-២០ ប៉ុន្ដែការផ្ទេរមិនអាចកើតមានឡើងហើយ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានពន្យល់មូលហេតុ។

Martinez បានត្រៀមខ្លួនក្នុងការចាកចេញពី Inter Milan ដោយផ្លាស់ទៅទឹកដី Camp Nou ហើយគេបានសារភាពថាការផ្ទេរកៀកនឹងបានសម្រេចប៉ុន្ដែ ដោយសារបញ្ហាហិរញ្ញវត្ថុទើបគេមិនអាចចូលរួមក្លិបនេះបាន។

តារាឆ្នើមរបស់ Inter Milan បានថ្លែងប្រាប់ ESPN អាហ្សង់ទីនថា៖ “ខ្ញុំពិតជាកៀកនឹងផ្ទេរទៅ Barcelona។ ខ្ញុំបាននិយាយពិភាក្សាជាមួយ Lionel Messi ប៉ុន្ដែពួកគេមានបញ្ហាហិរញ្ញវត្ថុ ហើយខ្ញុំបានសម្រេចចិត្ដថានៅបន្ដ(ជាមួយ Inter)។

រដូវកាលនេះក្រុម Inter របស់ Martinez បានក្លាយជាជើងឯក Serie A លើកដំបូងចាប់តាំងពីឆ្នាំ ២០១០មក និងបានបញ្ចប់កំណត់ត្រាឈ្នះជើងឯកក្នុងលីគរបស់ Juventus ផងដែរ៕

ប្រភព៖ MARCA