Fernandes ថាកីឡាករ ២ រូបនេះ ប្រហែលគ្មានអ្នកណាអាចជំនួសបានទេ នៅក្នុងក្រុម Man Utd

ក្រុមបិសាចក្រហម Manchester United អាចនឹងមានការសម្រេចចិត្តដ៏ពិបាកមួយ ខណ:ពេលដែលកីឡាករ Edinson Cavani និង Paul Pogba កំពុងខិតជិតអស់កុងត្រារបស់ពួកគេនៅឯទឹកដី Old Trafford នាពេលដ៏ខ្លីខាងមុខនេះហើយ ។

Edinson Cavani , Paul Pogba

ហើយមិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរអំពីអនាគតរបស់តារាឆ្នើម ២ រូបខាងលើ កីឡាករ Bruno Fernandes បាននិយាយថាក្រុមបិសាចក្រហមគឺមិនអាចបាត់បង់ពួកគេបាននោះទេ ។

Edinson Cavani , Paul Pogba

យ៉ាងណាមិញ ដោយនិយាយទៅកាន់គេហទំព័រផ្លូវការរបស់ក្លិប ខ្សែបម្រើព័រទុយហ្គាល់និយាយថា ៖ ” កីឡាករដែលមានគុណភាពតែងតែនាំមកនូវគុណភាពដល់ក្រុម។ យើងទាំងអស់គ្នាដឹងថា Paul និង Edinson អាចធ្វើអ្វីបានជាច្រើនសម្រាប់ក្រុមនេះ ។ យើងទាំងអស់គ្នាដឹងថាពួកគេមានអ្វីៗគ្រប់យ៉ាង ។ ពេលខ្លះមនុស្សអាចមានការសង្ស័យលើពួកគេ ប៉ុន្តែក្រុមយើងគឺមិនអាចខ្វះពួកគេបានទេ ” ។

Edinson Cavani , Paul Pogba

គេបន្ថែមទៀតថា ៖ ” ពួកគេពិតជាមានសារៈសំខាន់សម្រាប់យើង ជាពិសេសគុណសម្បត្តិដែលពួកគេមាន – វាពិបាកក្នុងស្វែងរកកីឡាករដូចពួកគេណាស់នៅក្នុងទីផ្សារដោះដូរ ។ ខ្ញុំគិតថាមនុស្សគ្រប់គ្នាប្រាកដជាដឹងថាក្រុមនេះកំពុងរីកចម្រើន ដោយសារមានពួកគេ ហើយវាសំខាន់ណាស់សម្រាប់យើងក្នុងការរក្សាកីឡាករល្អៗ និងបន្តកែលម្អក្រុមបន្ថែមទៀត ” ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ កីឡាករ Chelsea ម្នាក់ជឿថាក្រុមរបស់ខ្លួន អាចផ្ដួល Man City ក្លាយជាក្រុមខ្លាំងបំផុតលើលោក

Timo Werner ជឿថា Chelsea អាចយកឈ្នះ Manchester City ដូចកាលប្រកួត FA Cup ហើយក្លាយជាក្រុមល្អបំផុតនៅក្នុងលោក ដោយបំបាក់គូប្រជែងរួមលីគពួកគេនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។

ក្រុមទាំងពីរនៅអង់គ្លេស នឹងប្រកួតដណ្ដើមពានរង្វាន់ក្លិបធំបំផុតនៅអឺរ៉ុប ក្រោយពេលក្រុមរបស់លោក Thomas Tuchel ទម្លាក់ក្រុមជើងឯក១៣សម័យ Real Madrid ហើយត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ ដើម្បីគ្រងតំណែងជើងឯក។

មុនជួបគ្នានៅ វគ្គផ្ដាច់ព្រ័ត្រ UCL ក្រុមតោខៀវបានផ្ដល់មេរៀនខកចិត្តដល់ Man City ដោយបានយកឈ្នះពួកគេនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ហើយ Werner ជឿថាក្រុមរបស់ខ្លួន អាចធានាជ័យជម្នះក្លាយជាជើងឯក Champions League បាន។

ខ្សែប្រយុទ្ធជនជាតិអាល្លឺម៉ង់រូបនេះនិយាយថា៖ “យើងដឹងថាយើងអាចធ្វើបាន។ យើងមើលឃើញការប្រកួតដូច Man City នៅពេលយើងឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup។ យើងធ្វើបែបនេះជាញឹកញាប់រដូវកាលនេះ ទល់នឹងក្រុមល្អៗ។ វាមានន័យថាយើងគ្មានបារម្ភអ្វីឡើយនៅវគ្គផ្ដាច់ព្រ័ត្រ”។

“អ្នកត្រូវបង្ហាញភាពស្មោះត្រង់ ហើយនិយាយថា City គឺប្រហែលជាក្រុមល្អបំផុតនៅលើលោក នៅពេលនេះ។ យើងចង់លេងតទល់ជាមួយក្រុមល្អបំផុត”។

“យើងនៅវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយវាគឺធម្មតាដែលអ្នកលេងទល់នឹងក្រុមល្អបំផុត ហើយប្រហែលជាយើងអាចឈ្នះការប្រកួតនេះ ហើយយើងអាចក្លាយជាក្រុមល្អបំផុតនៅលើលោក ក្នុងឆ្នាំនេះ”៕

ប្រភព៖ Goal