អន់ចិត្តបាត់! ក្រោយភ្នាក់ងារតារាឆ្នើមនៅ PL ម្នាក់ បញ្ជាក់ថា Man Utd មិនស្ថិតក្នុងបញ្ជីកំពូលខ្លួននោះទេ

ទីភ្នាក់ងាររបស់កីឡាករ Jack Grealish លោក Jonathan Barnett និយាយថាក្រុមបិសាចក្រហម Manchester United មិនស្ថិតក្នុងចំណោមគោលដៅកំពូលរបស់ខ្សែបម្រើក្រុម Aston Villa រូបនេះឡើយ  ។

Jonathan Barnett
Jack Grealish

ជាក់ស្តែងវាតែងតែមានពាក្យចចាមអារាមជាច្រើន បានលើកឡើងអំពីទំនាក់ទំនងរបស់ក្រុម Man United ជាមួយ  Grealish នៅក្នុងទីផ្សារដោះដូរកីឡាករ ២ លើកចុងក្រោយនេះ ហើយឥឡូវនេះ រដូវក្តៅទី ៣ ក៏កំពុងខិតជិតមកដល់ទៀតហើយ ។

Jack Grealish

លោក Ole Gunnar Solskjaer ត្រូវគេយល់ថានៅតែរក្សាចិត្តចង់បាន Grealish មកកាន់ក្រុមរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងណាគាត់មិនមែនជាគ្រូបង្វឹកតែម្នាក់ ដែលបង្ហាញការចាប់អារម្មណ៍ចង់នាំយកតារាឆ្នើមអង់គ្លេសរូបនេះ ចេញពីទឹកដី Villa Park នោះទេ ។

Jack Grealish

យ៉ាងណាមិញ ដោយនិយាយទៅកាន់ SNTV លោក Barnett បញ្ជាក់ថា ៖ ” អ្វីដែលពិតប្រាកដបំផុត គឺយើងមិនដឹងថានឹងមានអ្វីកើងឡើងនោះទេ ។ មានក្លឹបជាច្រើនចាប់អារម្មណ៍លើគាត់ ហើយខ្ញុំនឹងមិនដាក់ក្រុម Manchester United ស្ថិតនៅកំពូលតារាងនោះទេ ” ។ “ ប៉ុន្តែគាត់ក៏អាចនឹងស្នាក់នៅទីនេះតទៀតផងដែរ ដូច្នេះវាជាការសន្ទនារវាងក្លិប Aston Villa ជាមួយ Jack ហើយនៅពេលនោះយើងនឹងដឹងថាកន្លែងណាដែលគាត់អាចទៅ ” ៕​

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ Arsenal ត្រៀមប្រជែង Real Madrid ក្នុងការផ្ទេរកីឡាករវ័យក្មេងបារាំងម្នាក់ នៅរដូវក្ដៅខាងមុខ

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានរាយការណ៍ថាកំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យក្មេង Eduardo Camavinga របស់ក្រុម Rennes។

កីឡាករវ័យ១៨ឆ្នាំរូបនេះ កំពុងអភិវឌ្ឍសមត្ថភាពយ៉ាងល្អ ក្នុងការក្លាយជាតារាឆ្នើមនៅ Ligue 1 នៅ២រដូវកាលចុងក្រោយ ស្របពេលមានការចាប់អារម្មណ៍លើរូបគេពីសំណាក់ក្លិបធំៗនៅអឺរ៉ុប។

ក្លិប Real Madrid កន្លងមកមានចចាមអារ៉ាមថាកំពុងស្ថិតនៅក្នុងតំណែងបេក្ខភាពជួរមុខក្នុងការចុះហត្ថលេខាផ្ទេរកីឡាករវ័យក្មេងរូបនេះ មុនរដូវកាល ២០២១-២២ ខិតចូលមកដល់ ប៉ុន្ដែបើតាមការចុះផ្សាយពីសារព័ត៌មានបារាំង Le10 Sport ក្លិបកាំភ្លើងធំកំពុងប្រជែងពួកគេក្នុងការនាំយក កីឡាកររូបនេះមកកាន់ទីក្រុងឡុងដ៍។

អ្នកចាត់ការ Mikel Arteta បានត្រៀមលុយធំសម្រាប់ការដោះដូរនៅរដូវក្ដៅខាងមុខ ប្រសិនបើពួកគេខកខានប្រកួតប្រជែងពានអឺរ៉ុប ហើយនេះអាចប៉ះពាល់ដល់ពួកគេក្នុងការផ្ដល់សំណើផ្ទេរកីឡាករ។

Camavinga បានបដិសេធក្នុងការបន្ដកិច្ចសន្យាថ្មីជាមួយ Rennes ខណៈកុងត្រាបច្ចុប្បន្នរបស់គេនឹងអស់សុពលភាពនៅខែមិថុនា ឆ្នាំ២០២២ ហើយក្លិបបារាំងបានកំណត់តម្លៃ ៦៥លានអឺរ៉ូ សម្រាប់ការលក់គេចេញនៅរដូវក្ដៅខាងមុខនេះ៕

ប្រភព៖ Football Espana