Keane ថា​បើ Man Utd នៅ​បន្ត​ទុក​កីឡាករ ២ រូប​នេះ គឺ​ក្រុម​គ្មាន​ផ្លូវ​ឈ្នះ​ពាន PL ទេ

Roy Keane អតីត​វីរបុរស​មួយ​រូប​នៅ​ក្លឹប Man Utd បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បិសាច​ក្រហម​ចាំ​បាច់​ត្រូវ​ការ​ដក​ចេញ​នូវ Fred ក៏​ដូច​ជា Scott McTominay ប្រសិន​ជា​ចង់​ឈ្នះ​ពាន​រង្វាន់ Premier League។

Keane

Keane បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​របស់ Man Utd-Liverpool ដូច្នោះ​ថា៖ “ការ​លេង​នោះ​គឺ​មិន​ទាន់​កៀក​នឹង​ចំណុច​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ ដោយ​តាម​ថា Liverpool អាច​រក​បាន​ដល់ ៦ ឬ ៧ ​គ្រាប់​ឯ​ណោះ”។

លោក​បន្ត៖ “Man Utd នៅ​ឆ្ងាយ​ទៀត​ណាស់ ក្នុង​ការ​បន្លា.ច Man City ដែល​ជា​ក្រុម​ឈ្នះ​ពាន ដោយ​ខ្ញុំ​យល់​ឃើញ​ថា ការ​ដែល​បន្ត​មាន​កីឡាករ​ដូច​ជា McTominay និង Fred គឺ​ក្លឹប​មិន​អាច​ឈ្នះ​ពាន​បាន​ឡើយ”។

Fred
McTominay

រំឭក​ថា​រដូវ​កាល ២០២០/២១ City កំពុង​ឈរ​លេខ ១ មាន ៨៣ ពិន្ទុ ស្ថិត​នៅ​គម្លាត ១៣ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ ២ Man Utd បើ​គិត​ត្រឹម​ជុំ​ទី ៣៦ នៅ​តារាង Premier League៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ យក​បាន​ឬ​អត់? ក្លឹប Chelsea មាន​ឱកាស​អាច​លើក​ពាន​ធំ ២ នៅ​ចុង​សប្តាហ៍​នេះ

ក្លឹប​តោ​ខៀវ Chelsea ទាំង​ផ្នែក​បុរស​និង​នារី​នៅ​រដូវ​កាល ២០២០/២១ ឃើញ​ថា​ធ្វើ​បាន​ល្អ​ខ្លាំង មិន​ថា​តែ​ការ​ប្រកួត​ក្នុង​លីគ​កំពូល និង​នៅ​លីគ​ធំៗ​ផ្សេង​ទៀត គឺ​ពួក​គេ​បាន​ឈរ​នៅ​កម្រិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ជាក់ស្តែង​នៅ​ចុង​សប្តាហ៍​នេះ ក្លឹប​បាល់ទាត់​ Chelsea ទាំង​ផ្នែក​បុរស​និង​នារី គឺ​ត្រៀម​នឹង​អាច​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ធំ ២ ដោយ​យើង​ធ្វើ​ការ​លម្អិត​ដូច​ខាង​ក្រោម៖

Women’s Champions League
FA Cup
  • ក្លឹប Chelsea ផ្នែក​បុរស ត្រូវ​ប៉ះ Leicester City វេលា​ម៉ោង ១០:១៥ នាទី​យប់ ​ថ្ងៃ​សោរ៍ ​ទី ១៥ ​ឧសភា ព្រឹត្តិការណ៍ FA Cup វគ្គ​ផ្តាច់ព្រ័ត្រ
  • ក្លឹប Chelsea ផ្នែក​នារី ត្រូវ​ប៉ះ Barcelona វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ ទី ១៦ ​ឧសភា ​ព្រឹត្តិការណ៍ Women’s Champions League វគ្គ​ផ្តាច់ព្រ័ត្រ

បន្ទាប់​ពី​នេះ​ទៅ Chelsea ផ្នែក​បុរស​ក៏​សល់​ឱកាស​លើក​ពាន​ធំ​មួយ​ទៀត​នោះ​គឺ​នៅ​ចុង​ខែ​ ដែល​ត្រូវ​ប៉ះ​គ្នា​ទល់ Man City នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣០ ​ឧសភា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕