កីឡាករ Man Utd នាំគ្នាស្នើសុំក្លិបឲ្យចុះកុងត្រាលើតារាឆ្នើមនៅ PL រូបនេះ ជាជាងចំណាយលើ Sancho

យោងតាមរបាយការណ៍ចុងក្រោយមួយបានបង្ហាញឲ្យដឹងថាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ចង់គ្រូបង្វឹកលោក Ole Gunnar Solskjaer ចុះហត្ថលេខាលើជាមួយខ្សែបម្រើប្រយុទ្ធ Jack Grealish របស់ក្លិប Aston Villa ជាជាង Jadon Sancho នៅរដូវក្តៅខាងមុខនេះ ។

ជាក់ស្តែងក្រុមបិសាចក្រហម នៅតែបង្ហាញចិត្តចង់ចុះហត្ថលេខាជាមួយ Sancho ពោលតាំងពីរដូវក្តៅមុនមកម្លេះ ប៉ុន្តែទោះជាយ៉ាងណាពួកគេមិនអាចធ្វើកិច្ចព្រមព្រៀងមួយនេះកើតមានឡើងបាននោះទេ បន្ទាប់ពីក្រុម Borussia Dortmund បានទាមទារតម្លៃខ្លួនប្រមាណ ១០០ លានផោន សម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ។

Sancho

ប៉ុន្តែយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មានពី The Telegraph បានអោយដឹងថាក្រុមកីឡាកររបស់បិសាចក្រហមមួយចំនួន ហាក់មានភាពពេញចិត្តចំពោះទម្រង់លេងដ៏ល្អរបស់កីឡាករ Grealish នៅរដូវកាលនេះជាង ហើយពួកគេបានចាត់ទុកប្រធានក្រុមរបស់ Aston Villa រូបនេះ គឺជាការចុះហត្ថលេខាដ៏គួរអោយទាក់ទាញសម្រាប់ក្រុមម្ចាស់ដី Old Trafford នៅក្នុងទីផ្សារដោះដូរខាងមុខ ។

Jack Grealish

តែទោះយ៉ាងណាក៏ដោយ វាត្រូវបានគេអះអាងថាគ្រូបង្វឹកលោក Solskjaer មានចំណាប់អារម្មណ៍តែជាមួយខ្សែប្រយុទ្ធ Sancho ប៉ុណ្ណោះ ។ ស្របពេល Grealish ក៏ទទួលបានការកោតសរសើរខ្លាំងពីសំណាក់គ្រូបង្វឹកលោក Pep Guardiola ហើយខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ក៏ស្ថិតក្នុងបញ្ជីឈ្មោះដែលក្រុម Manchester City ត្រូវចុះហត្ថលេខាចូលក្រុមផងដែរ ៕

Jack Grealish

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ មេធំ Spurs ផ្តាំប្រាប់ក្លិបធំៗនៅ PL ថាពួកគេចាំបាច់ត្រូវចំណាយទឹកប្រាក់កំណត់ត្រាប៉ុណ្ណេះសិន បើចង់បាន Kane

ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថានឹងបង្កើនតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Harry Kane ថែមទៀត ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លិបគូប្រជែងនៅក្របខ័ណ្ឌ Premier League ។

Harry Kane

ជាក់ស្តែងកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានបានគេជឿថាកំពុងស្វែងរកការផ្លាស់ប្តូរមួយ ទៅកន្លែងផ្សេងទៀតនៅរដូវក្តៅនេះ បន្ទាប់ពីគេបានចំណាយពេលមួយរដូវកាលផ្សេងទៀត ដោយមិនបានឈ្នះពានទាល់តែសោះជាមួយក្រុម Spurs ។

Harry Kane 

ហើយយ៉ាងមិញទាំងក្រុម Manchester City, Manchester United និង Chelsea សុទ្ធតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការចុះហត្ថលេខាលើ Kane ប៉ុន្តែក្រុមរបស់លោក Pep Guardiola ត្រូវបានគេចាត់ទុកថាជាកន្លែងដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ចង់ទៅជាងគេ ។

Harry Kane

យ៉ាងណាក៏ដោយយោងតាមសារព័ត៌មានពី Independent បានរាយការណ៍ថាប្រធានក្លឹប Tottenham លោក Daniel Levy នៅតែបង្ហាញពីចេតនាចង់រក្សាទុកតារាឆ្នើមរបស់ខ្លួន ជាមួយនឹងការទទួលយកតែតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក ២០០ លានផោនប៉ុណ្ណោះ ទើបព្រមអនុញ្ញាតឲ្យ Kane ចាកចេញទៅបាន ។

Harry Kane , Daniel Levy

ទោះជាយ៉ាងនេះក្តី Kane នៅតែបង្ហាញពីទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនសម្រាប់រដូវកាលមួយផ្សេងទៀត ដោយបានឈ្នះពានរង្វាន់ស្បែកជើងមាសរបស់ក្របខ័ណ្ឌ Premier League ជាថ្មីម្តងទៀត​ បន្ទាប់ពីអាចស៊ុតបញ្ចូលទី ២៣ គ្រាប់ និងមាន assist ចំនួន ១៤ លើកបន្ថែមទៀត ៕

ប្រភព: Sportmole