Man City ​ដាក់​គោលដៅ​ប្រជែង United ហ៊ាន​ចរចា​យក​កីឡាករ​ម្នាក់​នៅ​តម្លៃ​បំបែក​កំណត់ត្រា

ក្រុម​មេឃ​ខៀវ Man City និង​បិសាច​ក្រហម Man Utd នៅ​រយៈ​ពេល​ចុង​ក្រោយ ហាក់​កើត​មាន​ចចាមអារ៉ាម​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រជែង​ចង់​នាំ​យក​កីឡាករ ដែល​ស្ថិត​លើ​គោលដៅ​តែ​មួយ។

Grealish

ថ្មីៗ​នេះ​ក៏​លេចលឺ​ទៀត​ថា​លោក Pep Guardiola ហាក់​ចាប់​ចិត្ត​ជា​ខ្លាំង​ទៅ​លើ​គ្រាប់​ពេជ្រ​របស់​ Aston Villa ដែល​ក្រុម​របស់​លោក Ole ចង់​បាន​ដូច​គ្នា នោះ​គឺ Jack Grealish។ ប៉ុន្តែ​សារ​នេះ​ខាង​មេឃ​ខៀវ​ហ៊ាន​ឲ្យ​តម្លៃ​កប់​ពពក ដោយ​ផ្តល់​ឲ្យ Aston នៅ​តម្លៃ​ ១០០ លាន​ផោន ល្មម​នឹង​រុញ​ឲ្យ Grealish ក្លាយ​ជា​កីឡាករ​អង់គ្លេស​ទី ១ ដែល​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត។

Pep
Grealish

យើង​មិន​ច្បាស់​នោះ​ទេ​ថា United នឹង​គិតគូរ​បែប​ណា​ទៀត​លើ​រឿង​នេះ ដោយ​ហ៊ាន​បន្ថែម​តម្លៃ Grealish ដែរ ឬ​បើក​ផ្លូវ​ឲ្យ City ចរចា​យក​តែ​ម្នាក់​ឯង?

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ២៥ ឆ្នាំ​របស់ Aston Villa នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​ពោរពេញ​ដោយ​គុណភាព ដោយ​ឆ្លង​កាត់ ២៧ ប្រកួត​រដូវ​កាល នេះ គេ​រក​បាន ៧ គ្រាប់​និង Assist ១២ លើក​ឲ្យ​ក្រុម។ ចំណែក​របស់​គេ​ក៏​បាន​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Dean Smith ឈរ​នៅ​លេខ​រៀង​ទី ១១ រាប់​បាន​ថា​ជា​ចំណាត់ថ្នាក់​ល្អ​គួរសម​ផង​ដែរ៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ ក្លិបជើងឯកលីគអឺរ៉ុបមួយទៀតហើយ ប្រកាសចែកផ្លូវគ្នាជាមួយគ្រូបង្វឹក

លោក Antonio Conte បានចាកចេញពីតំណែងអ្នកចាត់ការក្លិប Inter Milan ក្រោយជួយពួកគេគ្រងតំណែងជើងឯក Serie A កាលពី៣សប្ដាហ៍មុន ដែលនេះជាពានលីគកំពូលអ៊ីតាលីដែលពួកគេឈ្នះលើកដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយ។

បុរសវ័យ៥១ឆ្នាំជនជាតិអ៊ីតាលី បានចាយពេល២រដូវកាលដឹកនាំ Inter ខណៈកិច្ចសន្យារបស់លោកជាមួយក្លិបនេះនឹងអស់សុពលភាពនៅរដូវក្ដៅឆ្នាំក្រោយ ដែលលោកជាអ្នកចាត់ការទី២បន្ទាប់ពីលោក Christophe Galtier របស់ Lille ដែលចាកចេញពីតំណែងក្រោយជួយក្រុមឈ្នះជើងឯក។

នៅក្នុងសេចក្ដីថ្លែងការណ៍ Inter បានថ្លែងអំណរគុណដល់លោក Conte ចំពោះការងារដ៏អស្ចារ្យដែលលោកបានធ្វើសម្រាប់ក្លិប ហើយអ្នកចាត់ការរូបនេះ បច្ចុប្បន្នមានការផ្សារភ្ជាប់ទៅដឹកនាំ Real Madrid និង Tottenham Hotspur។

ក្រុមហ៊ុនចិន Suning ដែលជាម្ចាស់ក្លិប Inter ត្រូវបានរាយការណ៍ថា កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដែលធ្វើឱ្យក្លិបជើងឯកលីគកំពូលអ៊ីតាលីថ្មីថ្មោង ត្រៀមលក់កីឡាករឆ្នើមច្រើនរូបនៅរដូវក្ដៅនេះ។

រំឭកកាលពីខែកុម្ភៈកន្លងមក ក្លិប Jiansu Suning ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនខាងលើ ត្រូវបានបិទចោលក្រោយឈ្នះជើងឯកលីគកំពូលចិនបាន៣ខែប៉ុណ្ណោះ៕

ប្រភព៖ BBC