Man Utd អាចខ.កចិត្តខ្លាំង ក្រោយកីឡាករគោលដៅធំម្នាក់ បង្ហើបចង់ផ្ទេរទៅលេងឲ្យក្រុមគូប្រជែង Man City ជាង

ប្រធានក្រុម Aston Villa កីឡាករ Jack Grealish កំពុងបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចូលរួមជាមួយក្រុម Manchester City នៅរដូវក្តៅនេះខាងមុខនេះ ចំពេលលោក Pep Guardiola ក៏បានប្តេជ្ញាចិត្តចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអង់គ្លេសរូបនេះមកកាន់ក្រុមរបស់ខ្លួនឲ្យបានផងដែរ ។

Jack Grealish 

ជាក់ស្តែងខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះ គឺជាគោលដៅដ៏ធំមួយសម្រាប់ក្រុមបិសាចក្រហម Manchester United កាលពីរដូវក្តៅមុន ប៉ុន្តែទោះជាយ៉ាងណា នៅចុងបញ្ចប់គេបានចុះកុងត្រារយៈពេលវែងមួយផ្សេងទៀត នៅឯកីឡដ្ឋាន Villa Park បន្ទាប់ពីក្រុម  United បានបដិសេធមិនព្រមផ្តល់តាមតម្លៃស្នើសុំប្រមាណ ៧៥ លានផោន របស់ Villa ។

Jack Grealish

ហើយកាលពីពេលថ្មីៗនេះ របាយការណ៍ចុងក្រោយពី Athletic បានអះអាងថា Grealish ចង់ចូលរួមជាមួយក្រុម Manchester City នៅរដូវក្តៅខាងមុខនេះ ដោយគេចង់បំពេញក្តីស្រម៉ៃលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Guardiola  ។

Jack Grealish

មិនតែប៉ុណ្ណោះរបាយការខាងលើបានអះអាងទៀតថាកីឡាករគោលដៅធំរបស់ក្រុម Man Utd មួយរូបទៀត គឺ Harry Kane ក៏ចង់ផ្លាស់ទៅលេងនៅទឹកដី Etihad ជាងផ្ទេរមកទឹកដី Old Trafford ផងដែរ ៕

Harry Kane

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Man Utd កាន់តែសង្ឃឹម ក្រោយតារាឆ្នើមនៅ La Liga មួយរូប មិនបដិសេធឱកាសផ្ទេរមកលេងនៅ PL ឡើយ

អ្នកចាំទី Jan Oblak របស់ក្រុម Atletico Madrid ហាក់មិនបានបដិសេធចំពោះការចាកចេញពីទឹកដី Wanda Metropolitano នោះឡើយ ប៉ុន្តែយ៉ាងណាគេនៅតែទទូចថាកំពុងមានភាពរីករាយ នៅក្នុងរដ្ឋធានីរបស់ប្រទេសអេស្ប៉ាញ ។

Jan Oblak

ជាក់ស្តែងកីឡាករសញ្ជាតិស្លូវេនីរូបនេះ កំពុងខិតជិតឆ្នាំទី ៧ ហើយ នៅក្នុងនាមជាកីឡាកររបស់ក្រុម Atletico បន្ទាប់ពីមកដល់ក្លិបនេះកាលពីឆ្នាំ ២០១៤ ពីក្រុម Benfica ហើយគេថែមទាំងបានឈ្នះពានរង្វាន់ La Liga លើកដំបូងរបស់ខ្លួនជាមួយក្លិប នៅរដូវកាលឆ្នាំ ២០២០-២១ នេះទៀតផង ។

Jan Oblak

តែបើទោះបីជាតំណែងជាអ្នកចាំទីដៃទីមួយនៅក្រោមការដឹកនាំរបស់លោក Diego Simeone ហាក់មិនដែលជួបបញ្ហាអ្វីក៏ដោយ ប៉ុន្តែ Oblak នៅតែមានទំនាក់ទំនងខ្លាំង ជាមួយនឹងការផ្លាស់ទៅលេងឲ្យក្រុម Chelsea និង Manchester United នៅរដូវក្តៅខាងមុខនេះ ។

Jan Oblak

មិនតែប៉ុណ្ណោះដោយថ្លែងទៅកាន់ Marca , Oblak បាននិយាយ ៖ “ ខ្ញុំមិនអាចមើលឃើញអនាគតរបស់ខ្ញុំទេ ទាំងខ្ញុំទាំងក្លឹប ឬនរណាម្នាកក៏ដោយ ។ វាពឹងផ្នែកលើកត្តាជាច្រើន ដូចជាក្លិបត្រូវតែសម្រេចចិត្តលក់អ្នកចេញ ឬក៏អត់នោះ ។ ខ្ញុំមិនមានអ្វីត្រូវនិយាយអំពីអនាគតរបស់ខ្ញុំទេ ខ្ញុំបាននៅ Atleti រយ:ពេល ៧ ឆ្នាំមកហើយ ខណ:ខ្ញុំនៅតែសល់ពេលពីរឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ ” ។

Jan Oblak

គេបន្ថែមទៀតថា ៖ ” ខ្ញុំបានលេងជាង ៣០០ ប្រកួតនៅទីនេះ ហើយខ្ញុំរីករាយដែលបានឈ្នះពាន La Liga ខ្ញុំមិនគិតពីអ្វីផ្សេងទៀតទេ។ ខ្ញុំនៅទីនេះខ្ញុំសប្បាយចិត្តណាស់។ យើងនឹងឃើញថានឹងមានអ្វីកើតឡើងនៅពេលអនាគតមកដល់ ” ៕

ប្រភព: Sportmole