Keane ថាគោលដៅធំរបស់ Man Utd មួយរូប លេងឲ្យជម្រើសជាតិអង់គ្លេសយប់មិញ ដូច Ronaldo អ៊ីចឹង

ក្រុមជម្រើសជាតិអង់គ្លេសបានទទួលជ័យជម្នះនៅក្នុងលទ្ធផល ១-០ ទៅលើក្រុមអូទ្រីស នៅក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំកាលពីយប់មិញ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Euro ២០២០ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

ក្រុមជម្រើសជាតិអង់គ្លេស

ហើយមិនតែប៉ុណ្ណោះ ប្រធានក្រុម Aston Villa កីឡាករ Jack Grealish ក៏បានចូលរួមលេងនៅក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីគេអាចបន្តជាប់ឈ្មោះនៅក្នុងបញ្ជីកីឡាករទាំង ២៦ រូបចុងក្រោយរបស់គ្រូបង្វឹកលោក Gareth Southgate ។

Jack Grealish

យ៉ាងណាមិញអតីតជើងចាស់លោក Roy Keane ហាក់បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះទម្រង់លេងដ៏លេចធ្លោរបស់ Grealish ហើយថែមទាំងបានទទូចទៀតថាខ្សែបម្រើរូបនេះគឺមានឥទ្ធពលទៅលើក្រុមជម្រើសជាតិអង់គ្លេស ដូចគ្នាទៅនឹងកីឡាករ Cristiano Ronaldo ដែលគេមានចំពោះក្រុមព័រទុយហ្កាល់ដែរ ។

Jack Grealish
Ronaldo

មិនតែប៉ុណ្ណោះអតីតប្រធានក្រុមបិសាចក្រហម Man United រូបនេះ បាននិយាយអំពី Grealish ប្រាប់ទៅកាន់ ITV ថា ៖ “ គាត់គឺជាកីឡាករដែលមានគុណភាពមួយរូប ។ រាល់ពេលដែលខ្ញុំមើលគាត់លេង គាត់គឺបានបង្ហាញពីឥទ្ធពលរបស់គាត់ទៅលើការប្រកួត ។ ខ្ញុំពិបាករកចំណុច ដែលគាត់មិនអាចជាប់ជម្រើសដំបូងណាស់ ។ គាត់អាចជាកូនសោរសំខាន់សម្រាប់អង់គ្លេស ” ។

Jack Grealish

លោកបន្តទៀតថា ៖ ” គាត់មានភាពក្លាហាន ហើយគាត់តែងតែចង់ទទួលយកបាល់នៅកន្លែងដែលពិបាកគ្រប់គ្រង ។ គាត់ធ្វើរឿងដូចជា Cristiano Ronaldo បានធ្វើនៅព័រទុយហ្កាល់អ៊ីចឹង ។ ហើយច្បាស់ណាស់អង់គ្លេសត្រូវការកីឡាករដូចនេះនៅក្នុងក្រុម ។ គាត់ពូកែណាស់ ” ។

Jack Grealish

គួរបញ្ជាក់ផងដែរថា Grealish ជាគោលដៅដ៏ធំបំផុតមួយរបស់ក្រុម Man Utd ដែលពួកគេចង់ចុះហត្ថលេខាចូលក្រុមនៅរដូវក្តៅខាងមុខនេះ ស្របពេលមិត្តរួមក្រុមជម្រើសជាតិដូចជា Harry Kane និង Jadon Sancho ក៏ស្ថិតនៅក្នុងបញ្ជីគោលដៅរបស់ក្លិបនៅ Old Trafford នេះផងដែរ ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ កីឡាករធ្លាក់កូដនៅ Real Madrid ម្នាក់ថាការមកដល់របស់លោក Ancelotti ជាដំណឹងល្អសម្រាប់ខ្លួន

Eden Hazard បានបង្ហាញការគាំទ្រដែល Real Madrid បានតែងតាំងលោក Carlo Ancelotti ក្នុងតំណែងអ្នកចាត់ការក្លិបជំនួសលោក Zinedine Zidane ដែលទើបចុះចេញពីតំណែង។

ខ្សែប្រយុទ្ធជនជាតិបែលហ្ស៊ិក បានកាត់ផ្ដាច់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយលោក Zidane ដែលប្រកាសចែកផ្លូវគ្នាជាមួយ Real Madrid កាលពីសប្ដាហ៍មុន ប៉ុន្ដែគេគិតថា ពេលវេលាដ៏ល្អនឹងខិតជិតចូលមកដល់ ជាមួយលោក Ancelotti។

Hazard បាននិយាយថា៖ “គ្រប់គ្នានៅ Real Madrid ដឹងពីអ្វីដែលលោក Ancelotti នាំមកចូលក្លិប។ គាត់ឈ្នះ Champions League ជាមួយក្រុមនេះ ហើយគាត់ដឹងច្រើនពីកីឡាករ។ យើងដឹងថាគាត់ជាគ្រូបង្វឹកដែលមានបទពិសោធន៍ច្រើន”។

“គាត់ស្គាល់ពីទីក្រុងនេះ និងអ្នកគាំទ្រ។ ខ្ញុំគិតថាយើងអាចធ្វើរឿងដ៏អស្ចារ្យជាមួយគ្នា។ ខ្ញុំមិនស្គាល់ជាបុគ្គលនោះទេ ប៉ុន្ដែផ្អែកលើអ្វីដែលបានលឺពីគាត់ គាត់ជាមនុស្សល្អដែលតែងចង់ឈ្នះការប្រកួត ហើយនេះជាអ្វីដែលយើងទាំងអស់គ្នាចង់បាន។ យើងនឹងមានឱកាសធ្វើការជាមួយគ្នា។ នេះជាដំណឹងល្អសម្រាប់ខ្ញុំ”៕

ប្រភព៖ Marca