Man Utd ចង់​ឲ្យ​កុងត្រា ៥ ឆ្នាំ​ទៅ Varane តែ​ក្លឹប​អាណាព្យាបាល Real ទារ​តម្លៃ​ប៉ុណ្ណេះ​ដាច់

ក្លឹប​បិសាច​ក្រហម Manchester United នៅ​តែ​បន្ត​សម្លឹង​ឃើញ​ខ្សែ​ការពារ​កណ្តាល Raphael Varane ដោយ​ចាប់​អារម្មណ៍​ចង់​នាំ​យក​គេ​មក​ចូលរួម​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ តែ​មិន​ច្បាស់​ថា Real Madrid អាច​នឹង​ប្រគល់​ឲ្យ​ងាយៗ​នោះ​ទេ។

Varane

ដ្បិត​កុងត្រា​របស់ Varane ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ ២០២២ តែ Real ហាក់​នៅ​តែ​ទាមទារ​តម្លៃ​កប់​ពពក​មួយ​ដដែល សម្រាប់​ក្លឹប​ដែល​ចង់​បាន​កីឡាករ​បារាំង។ បុរស​វ័យ ២៨ ឆ្នាំ​ឡើង​តម្លៃ​ខ្លួន​ខ្លាំង ក្រោយ​ជា​ចំណែក​ជួយ​ឲ្យ​បារាំង​ឈ្នះ​ពាន World Cup 2018 ហើយ​ក៏​ត្រៀម​ខ្លួន​នឹង​បន្ត​ភារកិច្ច​នៅ Euro 2020 ខាង​មុខ​ដែរ។

មាន​ក្លឹប​ជា​ច្រើន​ដែល​ចង់​បាន Varane តួ​យ៉ាង​ដូច​ជា Man Utd, Chelsea, Man City និង Liverpool ហើយ​បើ​តាម​របាយការណ៍​ពី ABC ចុះ​ផ្សាយ​ថា ក្លឹប​ឈ្នះ​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ២០ សម័យ​កាល ​បាន​ផ្តល់​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ឲ្យ​ទៅ​ខ្សែ​ការពារ​របស់ Real តែ​ក្លឹប​មិន​ទាន់​ព្រម​នោះ​ទេ ​ដរាប​ណា​មិន​ទាន់​ទទួល​បាន​តម្លៃ​ផ្ទេរ ៧០ លាន​អឺរ៉ូ ឬ​ប្រមាណ ៦០,២ លាន​ផោន។

Varane
Varane

យើង​មិន​ច្បាស់​ថា United ព្រម​ចាយ​លុយ​ក្រាស់ក្រែល​នៅ​កម្រិត​ហ្នឹង​ឬ​អត់​ទេ ព្រោះ​ពួក​គេ​ក៏​ត្រូវ​ការ​លុយ​ដើម្បី​ពង្រឹង​តំបន់​ស្លាប​ខាង​លើ​ផង​ដែរ។ បញ្ជាក់​ថា​ក្នុង​អាជីព​របស់​ Varane គេ​បង្ហាញ​ខ្លួន​ឲ្យ Real ៣៦០ ប្រកួត រក​បាន ១៧ គ្រាប់​និង Assist ៧ លើក ហើយ​ឈ្នះ​ពាន​រង្វាន់​នៅ​ទី​នោះ​មិន​ក្រោម ១០ ឡើយ៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Ancelotti ចេញសារមួយនេះភា្លមផ្ញើជូន Bale និង Hazard ក្រោយវិលមកកាន់តំណែងនៅ Real វិញ

ក្លិប Real Madrid បានធ្វើឲ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើ.លយ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសតែងតាំងលោក Carlos Ancelotti មកធ្វើជាអ្នកចាត់ការក្រុមជាថ្មីម្តងទៀត ក្រោយពីការចាកចេញពីរបស់លោក Zinedine Zidane កន្លងទៅ ។

Carlos Ancelotti

ហើយមិនតែប៉ុណ្ណោះ ក្រោយពីការចូលមកដឹកនាំក្រុមអេស្ប៉ាញជាលើកទី ២ នេះ លោក Ancelotti បានទទូចថាខ្សែប្រយុទ្ធ Eden Hazard និង Gareth Bale នឹងក្លាយជាផ្នែកដ៏សំខាន់នៃក្រុមរបស់គាត់ សម្រាប់រដូវកាលថ្មីខាងមុខនេះ ចំពេលអនាគតរបស់ពួកគេនៅក្នុងពេលបច្ចុប្បន្នកំពុងធ្លាក់ចូលទៅក្នុងភាពសង្ស័យ ។

Eden Hazard

ជាក់ស្តែង Hazard ហាក់ទទួលបានភាពខកចិត្តជាច្រើនរួចមកហើយ នៅក្នុងរយ:ពេល ២ រដូវកាលមកនេះ ចាប់តាំងពីគេបានសម្រេចចិត្តចាកចេញពីក្រុមតោខៀវ Chelsea នៅឆ្នាំ ២០១៨ មក ដោយគេអាចស៊ុតបញ្ចូលទីត្រឹមតែ ៥ គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនសរុប ៤៣ លើកឲ្យ Real Madrid ។

Eden Hazard

ទន្ទឹមនឹងនេះ Bale ក៏បានជួបប្រទះរដូវកាលដ៏លំបាក នៅក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុម លោក Zinedine Zidane យ៉ាផងដែរ មុនពេលត្រូវបានក្លិបអេស្ប៉ាញ ដាក់ឲ្យ Tottenham Hotspur ខ្ចីជើង បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ ក្នុងការបង្ហាញ ៣៤ ប្រកួត។

Bale

តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអនាគតរបស់តារាឆ្នើមទាំង ២ រូបខាងលើ ហាក់កំពុងមានភាពល្អប្រសើឡើងវិញហើយ ក្រោយពីអ្នកចាត់ការថ្មី លោក Ancelotti បានបង្ហាញភាពមុតមាំថាពួកគេនឹងទទួលបានឱកាសច្រើន នៅក្រោមការដឹកនាំរបស់គាត់ ។

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់ទទួលបន្ទុកដឹកនាំ Real កំឡុងពេល Bale មកដល់ក្នុងឆ្នាំ ២០១៣ ហើយលើសពីនេះទៅទៀត លោក Ancelotti  ក៏បានបង្ហើបទៀតថាគាត់កំពុងទន្ទឹករង់ជួបកីឡាករក្នុងក្រុមផ្សេងទៀតដូចជា Isco, Marcelo និង Sergio Ramos ដើម្បីធ្វើការជាមួយគ្នាជាលើកទី ២ ៕

ប្រភព: Metro