កីឡាករឆ្នើម Atletico Madrid ម្នាក់ប្រាប់មិត្តរួមក្រុមជម្រើសជាតិ ពីបំណងចូលរួម Man United

Kieran Trippier បានបង្ហើបប្រាប់មិត្តរួមក្រុមជម្រើសជាតិអង់គ្លេសថា គេមានបំណងចង់ចូលរួម Manchester United នៅរដូវក្ដៅនេះ។

ខ្សែការពារស្លាបស្ដាំវ័យ៣០ឆ្នាំបានរួមចំណែកជួយ Atletico Madrid ឈ្នះ La Liga នៅរដូវកាលនេះ ប៉ុន្ដែគេបានប្រាប់មិត្តរួមក្រុមតោកំណាចអង់គ្លេសថា គេមានការបើកចំហរ ក្នុងការទៅចូលរួម Man United។

ក្លិបបិសាចក្រហមចង់បាន Trippier ដើម្បីមកប្រជែងតំណែងជាមួយ Aaron Wan Bissaka ហើយជឿថាថ្លៃដោះដូរចន្លោះពី ១៥ ទៅ ២០លានផោន សមល្មមឱ្យពួកគេនាំខ្សែការពាររូបនេះពីក្លិប Atletico Madrid បាន។

ក្លិបជើងឯកលីគកំពូលអេស្ប៉ាញចង់ឱ្យ Trippier បន្ដលេងឱ្យពួកគេដោយព្រមទាំងបានបន្ថែមកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ទៀតផង។

ប៉ុន្ដែ បញ្ហាដែលក្លិបអេស្ប៉ាញមួយនេះ និងក្លិបបាល់ទាត់ជាច្រើនទៀតជួបប្រទះគឺបញ្ហាហិរញ្ញវត្ថុដែលបណ្ដាលមកពី កូវីដ១៩ បានញ៉ាំងឱ្យក្ដីសង្ឃឹមនៃការនាំយក Trippier មកកាន់ទឹកដី Old Trafford អាចសម្រេចធ្វើទៅបាន៕

ប្រភព៖ Mirror

អានអត្ថបទបន្ទាប់៖ អស់ពី Abraham ក្លិប Chelsea ក៏ត្រៀមវ៉ៃចេញខ្សែប្រយុទ្ធជួរមុខរូបនេះ នៅរដូវក្តៅខាងមុខដែរ

យោងតាមរបាយការណ៍មួយបានឲ្យដឹងថាក្រុមតោខៀវ Chelsea បានត្រៀមខ្លួនក្នុងការលក់ខ្សែប្រយុទ្ធ Hakim Ziyech ចេញនៅរដូវក្តៅខាងមុខនេះ ក្រោយទើបចាយពេលលេងនៅ Stamford ទើបតែមួយរដូវកាលប៉ុណ្ណោះ ។

Hakim Ziyech 

ជាក់ស្តែង Ziyech បានផ្លាស់មកចូលរួមជាមួយក្លិបអង់គ្លេស ពីក្រុម Ajax កាលពីរដូវក្តៅមុន និងបានបង្ហាញខ្លួនសរុបបាន ៣៩ លើកនៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែទោះជាយ៉ាងណាវាត្រូវគេយល់ថាក្លិបតោខៀវគឺបានពិចារណារួចរាល់ហើយ ក្នុងការអនុញ្ញាតឲ្យ  Ziyech ដើរចេញពីក្រុមវិញ ។

Hakim Ziyech 

មិនតែប៉ុណ្ណោះរបាយការណ៍ពី Calciomercato បានអះអាងទៀតថាក្រុម Napoli កំពុងតែថ្លឹងថ្លែងចំពោះឱកាសក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៨ ឆ្នាំរូបនេះ ស្របពេល AC Milan ក៏ជាក្លិបមួយផ្សេងទៀត ដែលបានបង្ហាញការចាប់អារម្មណ៍ផងដែរ ។

Hakim Ziyech

គួរបញ្ជាក់ថាបើទោះបីជាស៊ុតបាល់បញ្ចូលទីបាន ៦ គ្រាប់ និង assist ចំនួន ៤ លើកទៀតក៏ដោយ Ziyech នៅតែមិនអាចជ្រៀតខ្លួនចូលជម្រើសទី ១ នៅក្នុងក្រុមរបស់លោក Thomas Tuchel បាននោះទេ ។

លើសពីនេះមិនត្រឹមតែខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុករូបនេះទេ ខណ:កីឡាករ Tammy Abraham  ក៏រំពឹងថានឹងចាកចេញផងដែរ ស្របពេលក្លិប Aston Villa, West Ham និង Wolves កំពុងប្រជែងគ្នាដណ្តើមយកខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេសរូបនេះ ៕

ប្រភព: Allfootball