ដឹងអត់ Floyd និង តារាយូធូប កើបលុយបានប៉ុន្មានចូលហោប៉ៅ ពីការប្រកួតប្រដាល់ព្រឹកមិញនេះ?

Floyd Mayweather និង Logan Paul នឹងត្រៀមប្រកួតតទល់គ្នានៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុងម៉ៃអាមី នារាត្រីថ្ងៃអាទិត្យត្រូវនឹងព្រឹកថ្ងៃចន្ទនៅកម្ពុជា ជាការជំនួបប្រកួតដែលមានការទន្ទឹងរង់ចាំទស្សនាច្រើន។

អតីតជើងឯកប្រដាល់ Mayweather មានកំណត់ត្រាឈ្នះ៥០ប្រកួតមិនដែលចាញ់ នៅក្នុងអាជីពរបស់ខ្លួន នឹងត្រូវឡើងសង្វៀនជាថ្មី ដោយជួបជាមួយគូប្រកួតរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជាតារានៅលើ Youtube។

សម្រាប់ការប្រកួតនេះ Mayweather បានអះអាងថាគេទទួលបានលុយចូលហោប៉ៅ៣០លានដុល្លារអាមេរិករួចមកហើយ មុនពេលឈានជើងចូលសង្វៀន ហើយរំពឹងថានឹងទទួលបាន១០០លានដុល្លារបន្ថែមទៀត ពីប្រាក់ចំណូល pay-per-view នៅពេលកំពុងប្រកួត។

ដោយឡែក Logan Paul ត្រូវបានរំពឹងថា នឹងទទួលបានទឹកប្រាក់ប្រមាណ ២០លានអឺរ៉ូ ពីការប្រកួតនេះ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ ទីបំផុត! ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ PFA រកឃើញម្ចាស់ហើយ តែមិនមែន Dias ឬ Fernandes ឡើយ

ទីបំផុតពានរង្វាន់កីឡាករឆ្នើមជាងគេបំផុតប្រចាំឆ្នាំ នៅក្នុងក្របខ័ណ្ឌ Premier League ឬអោយឈ្មោះថា PFA ត្រូវបានប្រកាសជាផ្លូវការហើយ ខណ:ពានរង្វាន់លក្ខណ:បុគ្គលដ៏ល្បីល្បាញនេះត្រូវធ្លាក់ទៅលើដៃខ្សែបម្រើរបស់ក្រុម Manchester City កីឡាករ Kevin De Bruyne ។

Kevin De Bruyne

ជាក់ស្តែង De Bruyne គឺជាកីឡាករទីមួយហើយ ដែលបានឈ្នះពានរង្វាន់នេះ សម្រាប់ ២ រដូវកាលជាប់ៗគ្នា បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ដែលធ្លាប់ធ្វើបានដូចគ្នា សម្រាប់រដូវកាលឆ្នាំ ២០០៦-០៧ និង ២០០៧-០៨ ។

Kevin De Bruyne

យ៉ាងណាមិញ De Bruyne បានរក្សាទម្រង់ដ៏លេងលេចធ្លោរបស់គេសម្រាប់ក្រុម Man City នៅរដូវកាលនេះ ដោយបានជួយឲ្យក្រុមរបស់លោក Pep Guardiola ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាលើកទី ៣ ក្នុងរយៈពេល ៤ ឆ្នាំ ដោយស៊ុតបញ្ចូលទី ៦ គ្រាប់ និង assist បាន ១២ លើកថែមទៀតផង ពីការបង្ហាញខ្លួន ២៥ ប្រកួត ។

Kevin De Bruyne

ហើយនៅចុងបញ្ចប់ខ្សែបម្រើសញ្ជាតិប៊ែលហ្សុិករូបនេះ អាចផ្តួលមិត្តរួមក្រុម City របស់គេ គឺកីឡាករ Phil Foden, Ilkay Gundogan និង Ruben Dias រួមទាំងខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham និងខ្សែបម្រើ Manchester United កីឡាករ Bruno Fernandes ដើម្បីឈ្នះពានរង្វាន់ PFA នៅរដូវកាលនេះ ៕

Kevin De Bruyne

ប្រភព: Sportbible