Keane ចេញមុខរិះ.គន់ Southgate ចំៗ ដែលជ្រើសយកកីឡាករ Liverpool រូបនេះ ចូលក្រុមជម្រើសជាតិ

ជើងចាស់លោក Roy Keane បានទទូចថាខ្សែបម្រើក្រុម Liverpool កីឡាករ Jordan Henderson មិនសមស្ថិតនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ត្រៀមប្រកួតពានរង្វាន់ Euro ២០២០ នេះឡើយ ។

Jordan Henderson

ជាក់ស្តែង Henderson មិនបានចូលនោះទេ ចាប់តាំងពីក្រុម Liverpool ទទួលបរាជ័យក្រោមថ្វីជើង Everton កាលពី ៣ ខែកន្លះមុន ដោយសាររងរបួសក្រលៀន ដែលត្រូវធ្វើឲ្យគេស្ថិតនៅក្រៅទីលានរហូតដល់ចប់រដូវកាលតែម្តង ។

Jordan Henderson

យ៉ាងក៏ដោយកីឡាករវ័យ ៣០ ឆ្នាំរូបនេះ នៅតែត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៦ រូបចុងក្រោយរបស់ក្រុមលោក Gareth Southgate ហើយ Keane ហាក់បង្ហាញពីភាពមិនពេញចិត្ត ចំពោះការសម្រេចចិត្តជ្រើសរើសយកខ្សែបម្រើក្រុមហង្សក្រហមរូបនេះចូលក្នុងក្រុមឡើយ ខណ:គាត់ថែមទាំងបានចោទសួរថា តើកីឡាកររូបនេះអាចនឹងជួយក្រុមបានអ្វីខ្លះ បើរាងកាយរបស់គេមិនទាន់ជាពេញលេញផងនោះ ។

Jordan Henderson

លើសពីនេះ Keane បានប្រាប់ ITV ថា ៖  “ច្បាស់ណាស់ Jordan គឺមិនស័ក្តិសមទេ ខ្ញុំមិនគិតថាគាត់គួរតែចូលរួមជាមួយក្រុមទេ ។  គាត់មិនទាន់ជាពេញឡើយ ប្រសិនបើគាត់មិនអាចចូលលេងប្រកួតជាមួយរ៉ូម៉ានីទេនោះ ។ គាត់ជាកីឡាករម្នាក់ដែលមានបទពិសោធ ប៉ុន្តែគាត់មិនបានទាត់បាល់អស់រយៈពេល ៣ ខែកន្លះមកហើយ ។ តែគាត់នៅតែបានចូលរួមលេងពានរង្វាន់ European Championships ដែលនេះហាក់មិនមែនជារឿងត្រឹមត្រូវឡើយ ” ៕​

Jordan Henderson

ប្រភព: Mirror

អានអត្ថបទបន្ទាប់៖ មេធំ PSG បោះសម្តីទាំងជំនឿចិត្តបែបនេះ ជុំវិញរឿងផ្ទេរយក Messi មកកាន់ទឹកដីបារាំងរដូវកាលក្រោយ

កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា​គ្រោងនឹងចុះកុងត្រាថ្មីជាមួយក្រុម Barcelona នារដូវក្តៅខាងមុខនេះ ដើម្បីបញ្ចប់ភាពសង្ស័យចំពោះអនាគតរបស់ខ្លួន ។ តែយ៉ាងណាក៏ដោយប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ហាក់នៅតែព្យាយាមទាក់ទាញតារាកំពូលអាហ្សង់ទីនរូបនេះ ឲ្យផ្ទេរមកកាន់រដ្ឋធានីបារាំងដដែល ។

Lionel Messi

គួររំលឹកថា Messi បានដាក់សំណើសុំចាកចេញ Barcelona កាលពីរដូវក្តៅមុន ហើយបច្ចុប្បន្ននៅតែមិនទាន់ចុះកិច្ចព្រមព្រៀងថ្មីនៅឡើយទេ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវផុតកំណត់ក្នុងរដូវក្តៅខាងមុខនេះហើយ ។

Lionel Messi

ហើយយ៉ាងណាមិញ លោក Al-Khelaifi បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ L’Equipe ថា ៖  “ អ្វីដែលខ្ញុំអាចនិយាយបានគឺថាកីឡាករឆ្នើមៗទាំងអស់ ចង់ផ្ទេរមក PSG ។ វាមិនអាចទៅរួចទេក្នុងការចុះហត្ថលេខាលើពួកគេទាំងអស់ ពីព្រោះយើងមានកីឡាករបាល់ទាត់ឆ្នើមៗ នៅក្នុងក្រុមរបស់យើងរួចទៅហើយ។ ដូចដែលបាននិយាយ Messi គឺជា Messi ហើយគាត់គឺជាកីឡាករអស្ចារ្យ ” ។

Lionel Messi

លោកបន្ថែមទៀតថា ៖ “ ខ្ញុំបានប្រាប់ប្រធានក្លឹប Barcelona លោក Joan Laporta ថាកិច្ចសន្យារបស់ Lionel Messi ខិតជិតនឹងត្រូវបញ្ចប់ហើយ ខណ:គ្រប់ក្លឹបទាំងអស់មានសិទ្ធិ ហើយយើងក៏អាចចុះហត្ថលេខាជាមួយគាត់នៅរដូវកាលក្រោយនេះផងដែរ ” ៕

Lionel Messi

ប្រភព: Allfootball