ខ្សែបម្រើ Man Utd ម្នាក់និយាយចំៗ ថាចង់សុំក្លឹបទៅលេងឲ្យក្លឹបអ៊ីតាលីមួយនេះ

នៅតំណែងបម្រើរបស់ Man Utd កំពុងគរជើងគ្នា ហើយកីឡាករសំខាន់ៗដែលលោក Ole Gunnar Solskjaer រមែងប្រើប្រាស់មានតែ Scott McTominay, Paul Pogba និង Bruno Fernandes ជាដើមតែប៉ុណ្ណោះ ដោយឡែកអ្នកឯទៀតគឺមិនមានឱកាសជាប់លាប់នោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ កីឡាករកាន់ឆ្នាំនៅ Old Trafford មួយរូប គឺ Andreas Pereira បានសារភាពថា គេចង់ចាកចេញនៅទីផ្សារដោះដូរខាងមុខ ពោលគឺលើសពីសុពលភាពកុងត្រាខ្ចីជើង ដោយចង់បន្តឈរជើងពេញលេញជាមួយក្លឹប Lazio របស់អ៊ីតាលី។

Andreas Pereira

Pereira គេចាយពេលនៅ United តាំងពីជំនាន់ឆ្នាំ ២០១២ ពេលផ្ទេរមកចូលរួមនៅទ្រនំយុវជនថ្នាល U18 ហើយឡើងមកលេងនៅឈុតធំ នាឆ្នាំ ២០១៥ រួចបន្តផ្ទេរចុះឡើងនៅលក្ខខណ្ឌខ្ចីជើងឲ្យទៅក្លឹប Granada, Valencia និងចុងក្រោយនេះគឺ Lazio។

យ៉ាងណាបុរសវ័យ ២៥ ឆ្នាំ ហាក់បានគិតគូរពីអនាគតខ្លួនច្បាស់លាស់ហើយ ដោយមិនចង់បន្តខ្ចីជើងបែបហ្នឹងឡើយ ផ្ទុយទៅវិញចង់ទៅរួមជើងនៅ Lazio លើកុងត្រាពេញលេញតែម្តង។

Andreas Pereira
Ole

ប្រាប់ Tuttomercatoweb បុរសសញ្ជាតិបែលហ្សិកនិយាយ៖ “ខ្ញុំពេញចិត្តការលេងនៅអង់គ្លេស ហើយបើនិយាយពីអនាគតរបស់ខ្ញុំ គឺខ្ញុំចង់បន្តនៅ នឹងលេងឲ្យ Lazio តែនេះវាស៊ីសងលើការពិភាក្សាជាមួយ United ដែរ ថាពួកគេចង់គិតគូរបែបណាជាមួយខ្ញុំ ដោយតាមពិតទៅ United ដូចជាផ្ទះទីពីររបស់ខ្ញុំ ព្រោះខ្ញុំនៅទីនោះតាំងពីអាយុ ១៦ ឆ្នាំ”៕

ប្រភព៖ CaughtOffSide

អានអត្ថបទបន្ទាប់៖ មិនធូរធារដូចក្លឹបដទៃ ទីផ្សារដោះដូរខាងមុខ Klopp អាចប្រើប្រាស់កញ្ចប់លុយតែប៉ុណ្ណេះទេ

Chelsea លេចលឺថាក្រោយឈ្នះពាន Champions League ប្រធានក្លឹបបើកឲ្យលោក Thomas Tuchel ប្រើប្រាស់កញ្ចប់លុយ ២០០ លានផោនលើទីផ្សារដោះដូរខាងមុខ ស្របពេលដែល Man Utd តាមគម្រោងក៏យ៉ាងហោចណាស់ ១០០ លានផោនដែរ តែបើមកមើល Liverpool គឺបានតែត្រឹមពាក់កណ្តាលនោះទេ។

Klopp

ទន្ទឹមដែលលោក Jurgen Klopp បានសម្រេចលើការនាំយកខ្សែប្រយុទ្ធកណ្តាល Ibrahima Konate មួយហើយនោះ ក្លឹបក៏ប្រហែលនឹងចំណាយតែលើខ្សែបម្រើមួយទៀតប៉ុណ្ណោះ ហើយលើទំហំចំណាយក្លឹបអាចផ្តល់ឲ្យត្រឹម ៥០ លានផោន ពោលមិនច្រើនដូចមុនៗឡើយ។

តាមរបាយការណ៍ពី ESPN បានចុះផ្សាយថា ដ្បិតហង្សចាប់អារម្មណ៍លើ Jadon Sancho និង Erling Haaland របស់ Dortmund ក៏ពួកគេមិនអាចចំណាយបានដែរ ព្រោះកញ្ចប់ថវិកាថ្នាក់លើផ្តល់ឲ្យនៅរដូវក្តៅនេះ មានត្រឹមតែ ៥០ លានផោន ឬជាង ៥៨ លានអឺរ៉ូគត់។ ផ្ទុយពីនេះក្រុមមានមូលដ្ឋានក្នុងទីក្រុង Merseyside ក៏នឹងត្រូវបង្វិលចំណូលមកវិញខ្លះ តាមរយៈការលក់ចេញកីឡាករមិនសូវសំខាន់ ដែលអាចជា Naby Keita, Xherdan Shaqiri និង Divock Origi ជាដើម។

Konate
Klopp

គួរបញ្ជាក់ថា សរុបពេញមួយរដូវកាលកន្លងទៅនេះ ទាំងទីផ្សារដោះដូររដូវរងានិងក្តៅ (ខែកក្កដា ២០២០ និងខែមករា ២០២១) គឺក្លឹបចំណាយលើការទិញចូលកីឡាករសរុប ៨២,៦៥ លានអឺរ៉ូ ហើយលក់ចេញទៅវិញបាន ៤៣,២០ លានអឺរ៉ូ។ សម្រាប់ត្រៀមរដូវកាលថ្មី ២០២១/២២ គឺក្លឹបមិនទាន់លក់ចេញនរណានោះទេ តែចំណាយអស់ ៤០ លានអឺរ៉ូហើយ លើការនាំយក Konate ពី RB Leipzig៕

ប្រភព៖ Sportsmole