មិនត្រឹមតែ Kane, Pep នៅចង់ឲ្យ Man City តាមប្រជែងយកកីឡាករគោលដៅធំរបស់ Man Utd រូបនេះម្នាក់ទៀត

យោងតាមរបាយការណ៍មួយបានបង្ហាញអោយដឹងថាលោក Pep Guardiola ចង់អោយក្រុមមេឃខៀវ Manchester City ចុះហត្ថលេខាលើខ្សែបម្រើ Jack Grealish របស់ Aston Villa រួមជាមួយខ្សែប្រយុទ្ធ Harry Kane ផងដែរ នៅរដូវក្តៅខាងមុខនេះ ។

Guardiola

ជាក់ស្តែងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កំពុងតែធ្វើឲ្យតារាឆ្នើមរបស់ក្រុម Tottenham ក្លាយជាគោលដៅកំពូលរបស់ពួកគេ បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Sergio Aguero ដែលបានផ្ទេរទៅចូលរួមជាមួយក្រុម Barcelona ក្នុងការផ្ទេរដោយឥតគិតថ្លៃកាលពីពេលកន្លងទៅ ។

Kane

ហើយមិនតែប៉ុណ្ណោះ សារព័ត៌មានពី ESPN ថ្មីៗបានអះអាងថាលោក Guardiola យល់ឃើញថាការចុះហត្ថលេខាទៅលើខ្សែបម្រើក្រុម Grealish ក៏នឹងផ្តល់សារ​:សំខាន់ខ្លាំង សម្រាប់ City ដូចទៅនឹង Kane ផងដែរ ខណៈក្លិបម្ចាស់ដី Etihad មួយនេះ ជឿជាក់ថានឹងអាចទទួលបានការចុះហត្ថលេខាលើកីឡាករតម្លៃ ១០០ លានផោនរបស់ក្រុម Villa នៅរដូវក្តៅខាងមុខនេះផងដែរ ។

Grealish

លើសពីនេះ ប្រភពខាងលើបានសង្កត់ធ្ងន់ទៀតថាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ចង់បាន Grealish មកធ្វើជាដៃគូយូរអង្វែងជាមួយកីឡាករ Phil Foden នៅក្នុងតំបន់បម្រើប្រយុទ្ធរបស់ក្រុម City ។

Grealish

គួរបញ្ជាក់ផងដែរថាមិនត្រឹមតែ City ប៉ុណ្ណោះទេ ដែលចាប់អារម្មណ៍លើខ្សែបម្រើឆ្នើមអង់គ្លេសរូបនេះ ខណ:ក្លិបបិសាចក្រហម Manchester United ក៏ត្រូវបានគេរាយការណ៍ថាកំពុងព្យាយាមបញ្ចុះបញ្ចូល Grealish ឲ្យផ្លាស់មកកាន់ទឹកដី Old Trafford របស់ខ្លួនផងដែរ ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ប្រែប្រួលច្រើន! នេះបញ្ជីឈ្មោះកីឡាករទាំង ១០ មានតម្លៃផ្ទេរថ្លៃបំផុត ក្នុងទីផ្សារបច្ចុប្បន្ន ខណ: PL មានដល់ ៥ រូប

ថ្មីៗនេះយោងទៅតាមស្ថិតិដែលបានមកពី CIES Football Observatory បានបង្ហាញពីបញ្ជីឈ្មោះកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងទីផ្សារបច្ចុប្បន្ន ដោយក្នុងនោះមានតារាឆ្នើមនៅ Premier League រហូតដល់ ៥ រូបឯណោះ ។

Mason Greenwood , Rashford 

ជាក់ស្តែងខ្សែបម្រើក្រុម Manchester City កីឡាករ Phil Foden ត្រូវបានគេដាក់ឈ្មោះជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃជាងគេ នៅលើពិភពលោក បន្ទាប់ពីតារាឆ្នើមរបស់ក្រុម Man City រូបនេះ បានរីករាយជាមួយរដូវកាលដ៏អស្ចារ្យបំផុតមួយ ដែលធ្វើឲ្យគេស្ទើតែមិនបានបាត់មុខសោះ នៅក្នងក្រុមរបស់លោក Pep Guardiola ។

Phil Foden

ហើយយ៉ាងណាមិញ យោងតាមប្រភពខាងលើបានបង្ហាញថាតារាឆ្នើមវ័យក្មេងរបស់អង់គ្លេសរូបនេះ បច្ចុប្បន្នកំពុងតម្លៃប្រហែល ១៩០,២ លានផោន ពោលគឺតិចជាងតែ ១០ លានផោនប៉ុណ្ណោះ ពីតម្លៃបំបែកកំណត់ត្រាចាស់ ។

Phil Foden

មិនតែប៉ុណ្ណោះតម្លៃរបស់ Foden នេះ ត្រូវបានគេកំណត់យ៉ាងជាក់លាក់បំផុត ដោយផ្នែកទៅលើគុណភាព ទម្រង់លេង អាយុ រួមជាមួយសុពលភាពកុងត្រារបស់គេផងដែរ ដែលនេះហើយទើបធ្វើឲ្យកីឡាករ Mason Greenwood របស់ក្រុម Manchester United ហក់ឡើងមកឈរនៅលំដាប់ទី ២ ផងដែរ ដោយមានតម្លៃប្រមាណ ១៧៨ លានផោន ។

ដោយឡែកខាងក្រោមនេះ គឺជាបញ្ជីឈ្មោះពេញកីឡាករទាំង ១០ រូប ដែលមានតម្លៃផ្ទេរខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ ៖

១. Phil Foden (Manchester City) តម្លៃ ១៩០,២ លានផោន

២. Mason Greenwood (Manchester United) តម្លៃ ១៧៨ លានផោន

៣. Marcus Rashford  (Manchester United) តម្លៃ  ១៥៩,១ លានផោន

៤. Erling Haaland (Dortmund) តម្លៃ  ១៥៥,៥ លានផោន

៥. Bruno Fernandes (Manchester United)  តម្លៃ  ១៥៤,៣ លានផោន

៦. Frenkie de Jong (Barcelona) តម្លៃ  ១៣៨,៧ លានផោន

៧. Pedri Gonzalez (Barcelona) តម្លៃ  ១៣៣,២ លានផោន

៨. Alphonso Davies (Bayern Munich) តម្លៃ ​១៣១,៦ លានផោន

៩. Joao Felix (Atletico Madrid) តម្លៃ  ១២៧,៨ លានផោន

១០. Mason Mount (Chelsea) តម្លៃ  ១២៣,៦ លានផោន

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធឆ្នើម Kylain Mbappe គឺមិនបានជាប់នៅក្នុងបញ្ជី Top 10 នេះនោះទេ ដោយតែស្ថានភាពកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្លិបយក្សបារាំង Paris Saint-Germain កំពុងជាប់គាំង ហើយកិច្ចសន្យានេះនឹងត្រូវអស់សុពលភាព នៅរដូវក្តៅឆ្នាំក្រោយនេះហើយ ៕​

Mbappe

ប្រភព: Mirror