ភ្នាក់ងារ Andrea៖ “Ronaldo មិន​សម​ទៅ​ចូលរួម​នៅ PSG ទេ បើ​ចេញ​ពី Juve ​គួរ​តែ​ទៅ​ក្លឹប​នេះ”

ភ្នាក់ងារ​រត់ការ​ជនជាតិ​អ៊ីតាលី​លោក Andrea D’Amico បាន​បង្ហាញ​ការ​យល់​ឃើញ កាល​ពី​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​អនាគត​របស់ Cristiano Ronaldo ដែល​អាច​ជា​ចាក.ចេញ​ពី​ក្លឹប Juventus នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

Ronaldo

បុរស​វ័យ ៣៦ ឆ្នាំ ក្រោយ​ចាយ​ពេល​ ៣ ឆ្នាំ​នៅ​សេះ​បង្កង់ គេ​បាន​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់ ហើយ​ពាន​រង្វាន់​ក៏​ឈ្នះ​បន្តកន្ទុយ​គ្នា​ដែរ លើកលែង​តែ​ពាន​ធំ UEFA Champions League ដែល​មិន​ទាន់​សម្រេច​ដល់​គោលដៅ​នៅ​ឡើយ។

យ៉ាង​ណា​ដោយ​មើល​ឃើញ​ពី​សុពលភាព​កុងត្រា​កៀក​នឹង​ផុត​នៅ​ឆ្នាំ​ក្រោយ​ផង គេ​ជឿ​ថា​ មាន​ភាគរយ​ច្រើន​ដែល Juventus ក៏​នឹង​លៃលក​លក់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ ហើយ​តាម​ចចាមអារ៉ាម​មាន​ក្លឹប​ធំៗ ៣ ដូច​ជា PSG, Man Utd និង Real Madrid។

D’Amico
Ronaldo

តាម​ការ​បញ្ជាក់​របស់​លោក D’Amico ប្រាប់​ទៅ Tuttosport និយាយ៖ “វា​ពិត​ជា​ពិ.បាក​នឹង​ស្មាន​ថា​មាន​រឿង​អ្វី​កើត​ឡើង លុះត្រា​តែ​យើង​ស្ថិត​ក្នុង​ការ​គិត​របស់ Massimiliano Allegri តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ CR7 អាច​បញ្ចប់​អាជីព​នៅ​ក្លឹប​ណា​ក៏​បាន​ដែរ”។

លោក​បន្ត៖ “តែ​មិនមែន​អាល្លឺម៉ង់ ឬ​អេស្ប៉ាញ​ទេ ហើយ Paris Saint-Germain ក៏​ពិ.បាក​ដែរ និយាយ​ទៅ​ខ្ញុំ​ចង់​ឃើញ​គាត់​ផ្ទេរ​ទៅ Manchester United ពោល​គឺ​អាច​ជា​ការ​ដោះដូរ​រវាង​ Ronaldo-Pogba”៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ Chelsea ចង់​ប្រើប្រាស់​កីឡាករ ២ រូប​នេះ​ជា​ថ្នូរ ដើម្បី​ប្តូរ​យក​ខ្សែ​ការពារ​កំពូល​ល្បឿន​មួយ​រូប

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ ថា​កំពុង​មាន​ផែនការណ៍​ចង់​ពង្រឹង​តំណែង​ការពារ​ស្លាប​ត្រៀម​សម្រាប់​រដូវ​កាល​ក្រោយ ហើយ​គោលដៅ​ចំណូល​ថ្មី​ដែល​ពួក​គេ​ចង់​បាន នោះ​គឺ​ជា​កីឡាករ​របស់​ក្លឹប Inter Milan។

Christensen
Emerson

តាម​របាយការណ៍​ពី Gianluca Di Marzio ចុះ​ផ្សាយ ក្លឹប​ម្ចាស់ដី Stamford Bridge មាន​បំណង​ចង់​ផ្តល់​ឲ្យ​កីឡាករ ២ រូប​មាន Emerson Palmieri និង Andreas Christensen ទៅ​ឲ្យ​ក្លឹប​ឈ្នះ​ជើង​ឯក Serie A ជា​ថ្នូរ​ប្តូរ​ស្មើ នាំ​យក Achraf Hakimi ត្រលប់​មក​ក្លឹប​របស់​ខ្លួន​វិញ។

បើ​តាម​ហាងឆេង​តម្លៃ​ខ្លួន​បច្ចុប្បន្ន សម្រាប់​ខ្សែ​ការពារ​សញ្ជាតិ​ម៉ារ៉ុក​មាន​តម្លៃ​ប្រហែល ៧០ លាន​ផោន ខណៈ​ដែល Emerson ​ថ្លៃ​ប្រហែល ១០ លាន​ផោន និង Christensen ​ថ្លៃ​ប្រហែល ២៥ លាន​ផោន ពោល​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​បូក​បញ្ចូល​គ្នា មិន​ទាន់​ស្មើ​ពាក់​កណ្តាល​តម្លៃ​ខ្លួន Hakimi ផង។ បែប​នេះ​យើង​ក៏​មិន​ច្បាស់​នោះ​ដែរ ថា Inter ព្រម​ប្រគល់​ខ្សែ​ការពារ​កំពូល​ល្បឿន​រូប​នោះ​មក​ឬ​អត់។

Hakimi

គួរ​បញ្ជាក់​ថា Hakimi ក្រៅ​ពី​មាន​គុណភាព​ក្នុង​ការ​ការពារ ជាង​នេះ​គេ​ក៏​មាន​ល្បឿន​លឿន​នៅ​ការ​រត់​ឆ្ពោះ​ពី​ប្រអប់​ទី​ម្ខាង​ទៅ​ប្រអប់​ទី​ម្ខាង ដោយ​កំណត់ត្រា​កន្លង​មក​គេ​ធ្លាប់​រត់​បាន​ដល់​ល្បឿន ៣៦,២០ គ.ម/ម៉៕

ប្រភព៖ AF