​មុន​ថ្ងៃ ១៥ ​កក្កដា Upamecano នៅ​តែ​ជា​កីឡាករ​របស់ Leipzig បើ Bayern ចង់​យក​ទៅ ត្រូវ​ចាយ​ថែម​ប៉ុណ្ណេះ

ដ្បិត​ការ​ប្រកាស​ផ្លូវ​ការ​បាន​បង្ហាញ​ចេញ​មក​ហើយ​ក៏​ដោយ ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ Dayot Upamecano ទៅ​ចូលរួម​នៅ​ក្លឹប FC Bayern Munich ប៉ុន្តែ​ការ​ឈរ​ជើង​របស់​គេ នឹង​មិន​ទាន់​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដូច​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​នោះ​ឡើយ។

Upamecano

ជា​ការ​ពិត កីឡាករ​ដែល​ប្រកាស​ផ្ទេរ​រួចរាល់​ហើយ និង​មាន​សិទ្ធ​ទៅ​ឈរ​ជើង​នៅ​ក្លឹប​ថ្មី​ចាប់​ពី​ថ្ងៃ​ទី​ ១ ​កក្កដា​ត​ទៅ ប៉ុន្តែ​សម្រាប់ Upamecano ​ក្នុង​កុងត្រា​របស់​គេ​គឺ​ខុស​ពី​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​គេ​ត្រូវ​បង្គ្រប់​ការ​ឈរ​ជើង​ឲ្យ​ក្លឹប​ចាស់ RB Leipzig រយៈ​ពេល ១៥ ​ថ្ងៃ​បន្ថែម។ នេះ​មាន​ន័យ​នៅ​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា​ត​ទៅ​នោះ ខ្សែ​ការពារ​ខាង​លើ​នៅ​តែ​កម្តៅ​សាច់ដុំ​នៅ​ Leipzig ដដែល ហើយ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី ១៥ ​កក្កដា​ទើប​អាច​សម្រេច​ទៅ​ឈរ​ជើង​ឲ្យ Bayern បាន។

យ៉ាង​ណា​សម្រាប់ Bayern ក៏​មាន​សិទ្ធ​ពិសេស​ដូច​គ្នា នោះ​ប្រសិន​គេ​ប្រញា.ប់​ចង់​បាន​កីឡាករ​សញ្ជាតិ​បារាំង ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា​ត​ទៅ នោះ​ពួក​គេ​ត្រូវ​ចំណាយ​ពាក់​កណ្ដាល​នៃ​ប្រាក់​ពលកម្ម​របស់ Upamecano ឲ្យ​ទៅ Leipzig ពោល​គឺ​ប្រហែល ២០០ ០០០ អឺរ៉ូ។ ជុំវិញ​រឿង​នេះ​គេ​ជឿ​ថា Bayern នឹង​ឲ្យ​ពេលវេលា​បញ្ចប់​ទៅ​តាម​សម្រួល ពោល​ពួក​គេ​មិន​តក់​ក្រហ.ល់​នោះ​ទេ លើ​ការ​នាំ​យក Upamecano មក​ក្លាយ​ជា​កីឡាករ​ថ្មី។

Upamecano
Upamecano

រំឭក​ថា Bayern បាន​សម្រេច​ការ​នាំ​យក Upamecano ពី Leipzig នៅ​តម្លៃ​ខ្លួន ៤២,៥ លាន​អឺរ៉ូ លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ហើយ​គេ​នឹង​មក​ជំនួស​តំណែង​សំខាន់​របស់ David Alaba ដែល​ទើប​ចាកចេញ​ផ្ទេរ​ទៅ​ចូលរួម​ឲ្យ Real Madrid៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ ភ្នាក់ងារ Andrea៖ “Ronaldo មិន​សម​ទៅ​ចូលរួម​នៅ PSG ទេ បើ​ចេញ​ពី Juve ​គួរ​តែ​ទៅ​ក្លឹប​នេះ”

ភ្នាក់ងារ​រត់ការ​ជនជាតិ​អ៊ីតាលី​លោក Andrea D’Amico បាន​បង្ហាញ​ការ​យល់​ឃើញ កាល​ពី​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​អនាគត​របស់ Cristiano Ronaldo ដែល​អាច​ជា​ចាក.ចេញ​ពី​ក្លឹប Juventus នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

Ronaldo

បុរស​វ័យ ៣៦ ឆ្នាំ ក្រោយ​ចាយ​ពេល​ ៣ ឆ្នាំ​នៅ​សេះ​បង្កង់ គេ​បាន​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់ ហើយ​ពាន​រង្វាន់​ក៏​ឈ្នះ​បន្តកន្ទុយ​គ្នា​ដែរ លើកលែង​តែ​ពាន​ធំ UEFA Champions League ដែល​មិន​ទាន់​សម្រេច​ដល់​គោលដៅ​នៅ​ឡើយ។

យ៉ាង​ណា​ដោយ​មើល​ឃើញ​ពី​សុពលភាព​កុងត្រា​កៀក​នឹង​ផុត​នៅ​ឆ្នាំ​ក្រោយ​ផង គេ​ជឿ​ថា​ មាន​ភាគរយ​ច្រើន​ដែល Juventus ក៏​នឹង​លៃលក​លក់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ ហើយ​តាម​ចចាមអារ៉ាម​មាន​ក្លឹប​ធំៗ ៣ ដូច​ជា PSG, Man Utd និង Real Madrid។

D’Amico
Ronaldo

តាម​ការ​បញ្ជាក់​របស់​លោក D’Amico ប្រាប់​ទៅ Tuttosport និយាយ៖ “វា​ពិត​ជា​ពិ.បាក​នឹង​ស្មាន​ថា​មាន​រឿង​អ្វី​កើត​ឡើង លុះត្រា​តែ​យើង​ស្ថិត​ក្នុង​ការ​គិត​របស់ Massimiliano Allegri តែ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ CR7 អាច​បញ្ចប់​អាជីព​នៅ​ក្លឹប​ណា​ក៏​បាន​ដែរ”។

លោក​បន្ត៖ “តែ​មិនមែន​អាល្លឺម៉ង់ ឬ​អេស្ប៉ាញ​ទេ ហើយ Paris Saint-Germain ក៏​ពិ.បាក​ដែរ និយាយ​ទៅ​ខ្ញុំ​ចង់​ឃើញ​គាត់​ផ្ទេរ​ទៅ Manchester United ពោល​គឺ​អាច​ជា​ការ​ដោះដូរ​រវាង​ Ronaldo-Pogba”៕

ប្រភព៖ Sportsmole