Chelsea កំពុងកាត់មុខក្លិប PSG ក្នុងការនាំយកអតីតតារាឆ្នើម R.Madrid មួយរូប នៅរដូវក្តៅខាងមុខ

ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានទាក់ទងជាមួយភ្នាក់ងាររបស់ខ្សែការពារ Achraf Hakimi រួចរាល់ហើយ ដើម្បីពិភាក្សាជុំវិញកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ សម្រាប់តារាឆ្នើមរបស់ក្រុម Inter Milan រូបនេះ នៅពេលទីផ្សារដោះដូរបើកឡើងវិញ ។

Achraf Hakimi

ជាក់ស្តែងកីឡាករវ័យ ២២ ឆ្នាំរូបនេះ បានរីករាយនឹងរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍មួយ សម្រាប់ក្លឹបជើងឯកលីគកំពូលអ៊ីតាលី បន្ទាប់ពីអាចរកបាន ៧ គ្រាប់ និង assist ១១ លើកផ្សេងទៀត ពីការបង្ហាញខ្លួន ៤៥ លើកនៅក្នុងការប្រកួតទាំងអស់ ។

យ៉ាងណាក៏ដោយក្លិប Paris Saint-Germain កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយកីឡាករសញ្ជាតិម៉ារ៉ុករូបនេះ ស្របពេលរបាយការណ៍ថ្មីៗចុងក្រោយមួយ ក៏បានអះអាងផងដែរថាក្រុមតោខៀវ Chelsea ពេលនេះត្រៀមខ្លួនកាត់មុខក្រុមយក្សបារាំង ដើម្បីចុះហត្ថលេខាលើ Hakimi ។

Achraf Hakimi

មិបតែប៉ុណ្ណោះសារព័ត៌មានពី Goal បានអោយដឹងទៀតថាក្រុមរបស់លោក Thomas Tuchel ក៏បានទាក់ទងជាមួយភ្នាក់ងាររបស់ Hakimi គឺលោក Alejandro Camano និងភាគីក្លិប Serie A ផងដែរ ក្រុមនៅក្របខណ្ឌ Premier League មួយនេះ កំពុងស្វែងរកជម្រើសថ្មីមកពង្រឹងក្រុមបន្ថែមទៀត នៅមុនរដូវកាលក្រោយចាប់ផ្តើម ។

Achraf Hakimi

លើសពីនេះ ប្រភពខាងលើបានអះអាងទៀតថា Chelsea មានឆន្ទៈក្នុងការចំណាយ ៥៦ លានផោន សម្រាប់ខ្សែការពាររូបនេះ ប៉ុន្តែ Inter ដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ អាចនឹងទាមទារថ្លៃផ្ទេរយ៉ាងហោចណាស់ ៧០ លានផោន ៕

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ Chelsea អាចនឹងរៀបប្រព័ន្ធលេងបែបនេះ បើសិនអាចនាំយក Hakimi និង Haaland ចូលក្រុមបាន

ខណ:ទីផ្សារដោះដូររដូវក្តៅកាន់តែខិតជិតមកដល់ ក្រុមតោខៀវ Chelsea ហាក់កំពុងរៀបចំគម្រោងធំមួយ ក្នុងការចុះហត្ថលេខាលើកីឡាករថ្មីៗមួយចំនួន យកមកពង្រឹងក្រុមបន្ថែមទៀត សម្រាប់រដូវកាលថ្មី។

ហើយគោលដៅធំ ៣ ដែលគេយល់ថាគ្រូបង្វឹកលោក Thomas Tuchel ចង់យកមកកាន់ក្រុមរបស់ខ្លួននោះ អាចមានដូចជាខ្សែការពារស្លាបក្រុម Inter Milan កីឡាករ Achraf Hakimi ខ្សែការពារកណ្តាល  Niklas Sule របស់ក្រុម Bayern Munich និងរួមទាំងខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុម Borussia Dortmund ទៀងផង ។

យ៉ាង​ណា​បើ​យក​បាន​ដូច​ការ​គ្រោង​ទុក​ទាំង​អស់​នោះ គេរំពឹងថាជម្រើស ១១ នាក់ដំបូងរបស់ក្រុមតោខៀវ Chelsea នៅរដូវកាលក្រោយ ច្បាស់ជានឹងមានការផ្លាស់ប្តូរខ្លាំង ជាក់ជាមិនខាន ដោយមានកីឡាករនៅក្នុងឈុតដំបូងមួយរូប អាចនឹងត្រូវរុះរើចេញ ឬក៏ត្រូវលក់ទៅឲ្យក្លិបផ្សេងទៀតតែម្តង ។

ជាក់ស្តែងយោងតាមសារព័ត៌មានពី Daily Star ថ្មីៗនេះ បានធ្វើការបង្ហាញពីជម្រើស ១១ រូបដំបូងមួយ ដែលគ្រូបង្វឹកលោក Tuchel អាចនឹងប្រើប្រាស់សម្រាប់រដូវកាលក្រោយ ដូចខាងក្រោមនេះ ៖

Achraf Hakimi

សម្រាប់តំណែងអ្នកចាំទីគឺគ្មានការផ្លាស់ប្តូរអ្វីនោះទេ ដោយតួនាទីគឺជារបស់កីឡាករ Edouard Mendy ហើយពាក់ព័ន្ធជាមួយការចុះហត្ថលេខាលើ Hakimi មកកាន់ទឹកដី Premier League គេអាចនឹងមើលឃើញថាខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ ប្រហែលត្រូវគ្រូបង្វឹកលោក Tuchel រុញឲ្យឡើងទៅលេងនៅតំបន់បម្រើការពារស្លាប​ស្តាំ រួមជាមួយកីឡាករ N’Golo Kante , Jorginho ដែលលេងក្នុងបម្រើកណ្តាល ខណ:កីឡាករ Ben Chilwell នឹងត្រូវលេងជាខ្សែបម្រើការពារស្លាបឆ្វេង ។

Achraf Hakimi

ដោយឡែក Reece James ដែលធ្លាប់តែកាន់កាប់តំណែងជាខ្សែការពារស្លាបស្តាំ អាចត្រូវប្តូរឲ្យលេងក្នុងតំបន់ការពារចំ រួមជាមួយកីឡាករ Thaigo Silva និងខ្សែការពារចំណូលថ្មី Niklas Sule ដែលសារព័ត៌មាន The Mirror បានរាយការណ៍ថាក្រុម Bayern Munich កំពុងមានឆន្ទ:លក់មកឲ្យក្លិប Chelsea ផងដែរ ។

Niklas Sule

ក្រៅពីនោះខ្សែប្រយុទ្ធ Erling Haaland ក៏អាចជាជម្រើសមួយផ្សេងទៀត ដែលក្រុម Chelsea នឹងនាំចូលក្រុមរដូវកាលក្រោយ ហើយគេនឹងត្រូវដាក់ឲ្យលេងជំនួសតំណែងរបស់កីឡាករ Timo Werner ក្នុងតំបន់ប្រយុទ្ធជួរមុខទាំង ៣ រួមជាមួយ Kai Havertz និង Mason Mount ៕

Erling Haaland

ប្រភព: Daily Star