ស្ងាត់ៗ Spurs កៀកយកបានអតីតគ្រូបង្វឹកនៅ Serie A ម្នាក់ មកដឹកនាំក្រុម នៅរដូវកាលក្រោយ

លោក Paulo Fonseca កំពុងតែក្លាយជាបេក្ខភាពដ៏គួរឱ្យភ្ញាក់ផ្អើ.លមួយ ដើម្បីចូលមកកាន់កាប់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Tottenham បន្ទាប់ពីមានសេចក្តីរាយការណ៍ចុងក្រោយមួយបានបង្ហាញថាអតីតគ្រូបង្វឹកក្រុម AS Roma រូបនេះ កំពុងខិតជិតឈានដល់ការយល់ព្រមលើកិច្ចសន្យាជាមួយក្លិបអង់គ្លេសហើយ ។

Paulo Fonseca

រំលឹកថាក្រុម Spurs នៅតែមិនទាន់រកឃើញអ្នកមកស្នងតំណែងក្នុងនាមជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់លោក Jose Mourinho នៅឡើយនោះទេ បន្ទាប់ពីបុរសសញ្ជាតិព័រទុយហ្គាល់ត្រូវបានបណ្តេញចេញពីក្លឹបកាលពីខែមេសា ក្រោយដឹកនាំក្រុមជាប់លេខ ៧ ក្នុងតារាង Premier League ។

Jose Mourinho

យ៉ាងណាមិញអតីតគ្រូបង្វឹកក្លឹប Juventus លោក Antonio Conte មើលទៅក៏ស្ថិតនៅក្នុងបញ្ជីគោលដៅធំសម្រាប់តំណែងនេះផងដែរ បន្ទាប់ពីគាត់សម្រេចចិត្តចាកចេញពី Inter Milan កាលពីខែឧសភា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មិនមានកិច្ចចរចាណាមួយត្រូវបានធ្វើឡើងរវាងគ្រូបង្វឹកអ៊ីតាលីនោះទេ ។

Paulo Fonseca

ហើយឥឡូវនេះ យោងតាម Sky Sport អ៊ីតាលីបានរាយការណ៍ថាលោក Fonseca អាចនឹងក្លាយជាជម្រើសចុងក្រោយមួយសម្រាប់ក្រុម Spurs ស្របពេលលោក Fabio Paratici ក៏អាចនឹងត្រូវតែងតាំងជាប្រធានផ្នែកកីឡាករថ្មីរបស់ក្រុមនៅ Premier League មួយនេះផងដែរ ៕

Fabio Paratici

ប្រភព: Daily Star

អានអត្ថបទបន្ទាប់៖ Chelsea អាចនឹងរៀបប្រព័ន្ធលេងបែបនេះ បើសិនអាចនាំយក Hakimi និង Haaland ចូលក្រុមបាន

ខណ:ទីផ្សារដោះដូររដូវក្តៅកាន់តែខិតជិតមកដល់ ក្រុមតោខៀវ Chelsea ហាក់កំពុងរៀបចំគម្រោងធំមួយ ក្នុងការចុះហត្ថលេខាលើកីឡាករថ្មីៗមួយចំនួន យកមកពង្រឹងក្រុមបន្ថែមទៀត សម្រាប់រដូវកាលថ្មី។

ហើយគោលដៅធំ ៣ ដែលគេយល់ថាគ្រូបង្វឹកលោក Thomas Tuchel ចង់យកមកកាន់ក្រុមរបស់ខ្លួននោះ អាចមានដូចជាខ្សែការពារស្លាបក្រុម Inter Milan កីឡាករ Achraf Hakimi ខ្សែការពារកណ្តាល  Niklas Sule របស់ក្រុម Bayern Munich និងរួមទាំងខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្រុម Borussia Dortmund ទៀងផង ។

យ៉ាង​ណា​បើ​យក​បាន​ដូច​ការ​គ្រោង​ទុក​ទាំង​អស់​នោះ គេរំពឹងថាជម្រើស ១១ នាក់ដំបូងរបស់ក្រុមតោខៀវ Chelsea នៅរដូវកាលក្រោយ ច្បាស់ជានឹងមានការផ្លាស់ប្តូរខ្លាំង ជាក់ជាមិនខាន ដោយមានកីឡាករនៅក្នុងឈុតដំបូងមួយរូប អាចនឹងត្រូវរុះរើចេញ ឬក៏ត្រូវលក់ទៅឲ្យក្លិបផ្សេងទៀតតែម្តង ។

ជាក់ស្តែងយោងតាមសារព័ត៌មានពី Daily Star ថ្មីៗនេះ បានធ្វើការបង្ហាញពីជម្រើស ១១ រូបដំបូងមួយ ដែលគ្រូបង្វឹកលោក Tuchel អាចនឹងប្រើប្រាស់សម្រាប់រដូវកាលក្រោយ ដូចខាងក្រោមនេះ ៖

Achraf Hakimi

សម្រាប់តំណែងអ្នកចាំទីគឺគ្មានការផ្លាស់ប្តូរអ្វីនោះទេ ដោយតួនាទីគឺជារបស់កីឡាករ Edouard Mendy ហើយពាក់ព័ន្ធជាមួយការចុះហត្ថលេខាលើ Hakimi មកកាន់ទឹកដី Premier League គេអាចនឹងមើលឃើញថាខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ ប្រហែលត្រូវគ្រូបង្វឹកលោក Tuchel រុញឲ្យឡើងទៅលេងនៅតំបន់បម្រើការពារស្លាប​ស្តាំ រួមជាមួយកីឡាករ N’Golo Kante , Jorginho ដែលលេងក្នុងបម្រើកណ្តាល ខណ:កីឡាករ Ben Chilwell នឹងត្រូវលេងជាខ្សែបម្រើការពារស្លាបឆ្វេង ។

Achraf Hakimi

ដោយឡែក Reece James ដែលធ្លាប់តែកាន់កាប់តំណែងជាខ្សែការពារស្លាបស្តាំ អាចត្រូវប្តូរឲ្យលេងក្នុងតំបន់ការពារចំ រួមជាមួយកីឡាករ Thaigo Silva និងខ្សែការពារចំណូលថ្មី Niklas Sule ដែលសារព័ត៌មាន The Mirror បានរាយការណ៍ថាក្រុម Bayern Munich កំពុងមានឆន្ទ:លក់មកឲ្យក្លិប Chelsea ផងដែរ ។

Niklas Sule

ក្រៅពីនោះខ្សែប្រយុទ្ធ Erling Haaland ក៏អាចជាជម្រើសមួយផ្សេងទៀត ដែលក្រុម Chelsea នឹងនាំចូលក្រុមរដូវកាលក្រោយ ហើយគេនឹងត្រូវដាក់ឲ្យលេងជំនួសតំណែងរបស់កីឡាករ Timo Werner ក្នុងតំបន់ប្រយុទ្ធជួរមុខទាំង ៣ រួមជាមួយ Kai Havertz និង Mason Mount ៕

Erling Haaland

ប្រភព: Daily Star