Arnold លើកឈ្មោះមិត្តរួមក្រុម Liverpool និងជម្រើសជាតិអង់គ្លេស ដែលគេចូលចិត្តបញ្ជូនបាល់ឲ្យបំផុត

តារាឆ្នើមក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold បានដាក់ឈ្មោះខ្សែប្រយុទ្ធ Roberto Firmino ថាជាមិត្តរួមក្រុមម្នាក់ គេចូលចិត្តបញ្ចូនបាល់ឲ្យបំផុត អំឡុងការប្រកួតរបស់ Liverpool ស្របពេលគេក៏បានជ្រើសយក Phil Foden ថាជាកីឡាករដែលគេចូលចិត្តបញ្ចូលបាល់ឲ្យ នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ ។

Trent Alexander-Arnold

ជាក់ស្តែងសមត្ថភាពក្នុងការបញ្ជូនបាល់ដ៏ល្អរបស់ Alexander-Arnold បានធ្វើឱ្យគេក្លាយជាកីឡាករមានចំនួន assist ច្រើនបំផុតមួយ នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយ:ពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ។

Trent Alexander-Arnold

លើសពីនេះ ដោយនិយាយនៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ កីឡាករវ័យ ២២ ឆ្នាំ បានបង្ហើបប្រាប់ពីឈ្មោះកីឡាករ Liverpool និងជម្រើសជាតិអង់គ្លេស ដែលគេចូលចិត្តប៉ះបាល់ឲ្យបំផុត ថា ៖ “ នៅក្នុងក្រុម Liverpool គឺ Bobby Firmino ។ គាត់ទទួលយកបាល់ដែលខ្ញុំប៉ះឲ្យ ដូចជាទេពអប្សរអ៊ីចឹង វាមិនសំខាន់ទេបើទោះបីជាអ្នកបញ្ចូនឲ្យគាត់បែបណាក៏ដោយ! ជាថ្មីម្តងទៀតខ្ញុំប្រហែលជានិយាយថា Phil Foden គឺជាកីឡាករខ្ញុំចង់បញ្ជូនបាល់ឲ្យបំផុត នៅជម្រើសជាតិអង់គ្លេស ។ ការទទួលបាល់របស់គាត់ក៏អស្ចារ្យផងដែរ ” ។

Trent Alexander-Arnold , Roberto Firmino
Trent Alexander-Arnold , Foden

ក្រៅពីនោះ Arnold ក៏ត្រូវបានគេស្នើសុំឲ្យជ្រើសយកកីឡាករក្នុងចិត្ត ៥ រូប ដើម្បីបង្កើតជាក្រុល្អបំផុត នៅក្នុងក្តីស្រម៉ៃរបស់គេផងដែរ ដោយក្នុងនោះ ខ្សែការពារស្លាប់ស្តាំរូបនេះ និយាយថា ៖ ”  ខ្ញុំនឹងនិយាយថាក្នុងនោះមាន ខ្ញុំ, Steven Gerrard, Xabi Alonso, Lionel Messi និង Kevin De Bruyne ។ តាមពិតទៅខ្ញុំមិនចង់ជ្រើសយកមួយរវាង De Bruyne និង David Beckham នោះទេ ។ ហើយបើអាចខ្ញុំចង់បង្កើតក្រុមកីឡាករល្អបំផុត មាន ៦ រូបតែម្តង ” ៕

Trent Alexander-Arnold

ប្រភព: 90min

អានអត្ថបទបន្ទាប់៖ Conte និយាយបែបបង្កប់ន័យ ក្រោយចរចាមិនត្រូវជាមួយ Spurs

លោក Antonio Conte បានទម្លាយមូលហេតុដែលលោកបោះបង់ឱកាសក្នុងការដឹកនាំ Tottenham Hotspur ដែលព្យាយាមក្នុងការនាំយករូបលោកបង្វឹកកីឡាករក្នុងក្រុមនៅរដូវកាលថ្មី។

អ្នកចាត់ការជនជាតិអ៊ីតាលី បានជួយឱ្យ Inter Milan ក្លាយជាជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយ ប៉ុន្ដែលោកបានចែកផ្លូវគ្នាជាមួយក្លិបដែលមានម្ចាស់ជាជនជាតិចិន ដែលចង់លក់កីឡាករក្រុមធំ ដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុ។

លោក Conte បានត្រៀមសម្រាប់ការត្រលប់អង់គ្លេស ជាទីដែលលោកធ្លាប់ដឹកនាំ Chelsea ឈ្នះ Premier League។ ទោះយ៉ាងណាក្ដី បុរសវ័យ៥១ឆ្នាំរូបនេះ បានខកឱកាសក្នុងការដឹកនាំក្រុមមាន់ខ្នាយមាស ហើយលោកក៏បានពន្យល់មូលហេតុផងដែរ។

លោក Conte បានថ្លែងប្រាប់ Gazzetta dello Sport ថា៖ “ជាទូទៅ ខ្ញុំចូលចិត្តការប្រកួតប្រជែង ហើយខ្ញុំបានទទួលយកការប្រកួតប្រជែងទាំងនេះនៅក្នុងអាជីពរបស់ខ្ញុំ”។

“ទោះបីជាក្លិបធំដែលខ្ញុំធ្លាប់ដឹកនាំ មិនស្ថិតក្នុងចំណោមក្រុមប្រជែងពាននោះទេពេលខ្ញុំបានទៅដល់។ ទោះយ៉ាងណាក្ដី ប្រសិនបើមានអ្វីដែលមិនជំរុញទឹកចិត្តខ្ញុំទេ ខ្ញុំសុខចិត្តមិនទទួលយក ទោះបីជាលុយប៉ុន្មានក៏ដោយ”៕

ប្រភព៖ Goal