Conte និយាយបែបបង្កប់ន័យ ក្រោយចរចាមិនត្រូវជាមួយ Spurs

លោក Antonio Conte បានទម្លាយមូលហេតុដែលលោកបោះបង់ឱកាសក្នុងការដឹកនាំ Tottenham Hotspur ដែលព្យាយាមក្នុងការនាំយករូបលោកបង្វឹកកីឡាករក្នុងក្រុមនៅរដូវកាលថ្មី។

អ្នកចាត់ការជនជាតិអ៊ីតាលី បានជួយឱ្យ Inter Milan ក្លាយជាជើងឯក Serie A ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំចុងក្រោយ ប៉ុន្ដែលោកបានចែកផ្លូវគ្នាជាមួយក្លិបដែលមានម្ចាស់ជាជនជាតិចិន ដែលចង់លក់កីឡាករក្រុមធំ ដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុ។

លោក Conte បានត្រៀមសម្រាប់ការត្រលប់អង់គ្លេស ជាទីដែលលោកធ្លាប់ដឹកនាំ Chelsea ឈ្នះ Premier League។ ទោះយ៉ាងណាក្ដី បុរសវ័យ៥១ឆ្នាំរូបនេះ បានខកឱកាសក្នុងការដឹកនាំក្រុមមាន់ខ្នាយមាស ហើយលោកក៏បានពន្យល់មូលហេតុផងដែរ។

លោក Conte បានថ្លែងប្រាប់ Gazzetta dello Sport ថា៖ “ជាទូទៅ ខ្ញុំចូលចិត្តការប្រកួតប្រជែង ហើយខ្ញុំបានទទួលយកការប្រកួតប្រជែងទាំងនេះនៅក្នុងអាជីពរបស់ខ្ញុំ”។

“ទោះបីជាក្លិបធំដែលខ្ញុំធ្លាប់ដឹកនាំ មិនស្ថិតក្នុងចំណោមក្រុមប្រជែងពាននោះទេពេលខ្ញុំបានទៅដល់។ ទោះយ៉ាងណាក្ដី ប្រសិនបើមានអ្វីដែលមិនជំរុញទឹកចិត្តខ្ញុំទេ ខ្ញុំសុខចិត្តមិនទទួលយក ទោះបីជាលុយប៉ុន្មានក៏ដោយ”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Wijnaldum ថាបុគ្គលសំខាន់ម្នាក់ជាអ្នកជំរុញឱ្យបោះបង់ឱកាសចូលរួម Barca ហើយផ្លាស់ទៅ PSG

Georginio Wijnaldum បានពន្យល់ពីការសម្រេចចិត្តចូលរួម Paris Saint-Germain បន្ទាប់ពីមានការផ្សារភ្ជាប់ច្រើនខែជាមួយក្លិបយក្សអេស្ប៉ាញ Barcelona។

ក្លិប PSG បានប្រកាសជាផ្លូវការពីការស៊ីញ៉េកុងត្រាជាមួយ Wijnaldum កាលពីថ្ងៃអង្គារ បន្ទាប់ពីខ្សែបម្រើជនជាតិហូឡង់រូបនេះ បន្ទាប់ពីគេផុតកិច្ចសន្យាជាមួយក្លិបហង្សក្រហម Liverpool នៅដំណាច់រដូវកាល ២០២០-២១។

ដំបូងឡើយក្លិប Barcelona ជាគោលដៅបន្ទាប់សម្រាប់ Wijnaldum ដែលអាចចូលរួមដោយគ្មានតម្លៃផ្ទេរ ប៉ុន្ដែចុងក្រោយគេសម្រេចចូលរួមក្លិបយក្សបារាំង ដោយគេបាននិយាយថាលោក Mauricio Pochettino ជាអ្នកជំរុញធំបំផុត។

WIjnaldum និយាយក្នុងសម្ភាសន៍ដំបូងជាមួយ PSG ថា៖ “ខ្ញុំរីករាយក្នុងការចូលរួមក្លិបដូច Paris Saint-Germain។ ជាការពិត វាជាក្លិបដែលមានកីឡាករល្អ អ្នកចាត់ការល្អ ដែលខ្ញុំធ្លាប់និយាយជាមួយមុនពេលខ្ញុំចូលរួមក្លិប។ យើងបានស្គាល់គ្នាច្រើនឆ្នាំមកហើយ”៕

ប្រភព៖ Goal