អ្នក​វិភាគ​ទីផ្សារ​ដោះដូរ Romano៖ “Man Utd ពិត​ជា​សម្លឹង​ឃើញ​ខ្សែ​ការពារ​កំពូល ៣ រូប​នេះ​មែន”

ចចាមអារ៉ាម​ជុំវិញ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ដែល​ថា Man Utd ចង់​បាន​កីឡាករ​ថ្មី​នៅ​តំណែង​ការពារ ពេល​នេះ​ត្រូវ​បាន​លោក Fabrizio Romano ជា​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត បាន​ចេញ​មុខ​មក​និយាយ​ហើយ​ ដោយ​ថា​វា​គឺ​ជា​ការ​ពិត។

Romano

ប្រភព​បាន​ឲ្យ​ដឹង​ថា ម្ចាស់ដី Old Trafford មើល​ឃើញ​នៅ​ចំណូល​ថ្មី ៣ រូប ដែល​នឹង​ច្បិច​យក​ ១ មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន ក្នុង​នោះ​រួម​មាន Jules Kounde, Pau Torres និង Raphael Varane។

ប្រាប់​កាល​ពី​ពេល​ថ្មីៗ​នេះ Romano ថា៖ “យើង​នឹង​រង់ចាំ​មើល​ថា​មាន​រឿង​អ្វី​កើត​ឡើង​ជាមួយ Kounde ដោយ​គេ​ក៏​ស្ថិត​ក្នុង​បញ្ជី​នោះ​ដែរ ហើយ​ក៏​មាន​ឈ្មោះ​របស់ Pau Torres តែ​តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ​ខ្ពស់​ដល់​ទៅ ៦៥ លាន​អឺរ៉ូ”។

លោក​បន្ថែម​ថា៖ “រី​ឯ​ស្ថានភាព​របស់ Varane ក៏​កំពុង​វិល.វល់ ដោយ​មិន​ទាន់​មាន​ការ​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​នៅ Real Madrid ដែរ អ៊ីចឹង​យើង​ក៏​នឹង​ចាំ​មើល​តើ Ancelotti នឹង​ចាត់ចែង​បែប​ណា ហើយ​ខាង Manchester United នេះ​នឹង​សម្រេច​បែប​ណា​ដែរ”។

Tores
Varane

បញ្ជាក់​ថា មាន​ភាគរយ​ច្រើន​គឺ Varane ដែល​អាច​នឹង​មក​ចាប់ដៃ​គូ​ជាមួយ Maguire នៅ​តំណែង​ការពារ​កណ្តាល នា​រដូវ​កាល​ក្រោយ ព្រោះ​ទី ១) គឺ​គុណភាព​របស់​កីឡាករ​បារាំង​គួប​ផ្សំ​កត្តា​តម្លៃ ទី ២) គឺ​ Real មាន​ចិត្ត​ចង់​លក់​កីឡាករ​ខាង​លើ​ដូច​គ្នា ព្រោះ​សុពលភាព​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ឆ្នាំ​ក្រោយ ២០២២ ហើយ៕

ប្រភព៖ GiveMeSport

អានអត្ថបទបន្ទាប់៖ គ្រូជម្រើសជាតិអ៊ីតាលី កំណត់គោលដៅដែលរំពឹងថាក្រុមរបស់ខ្លួនអាចទៅដល់ នៅ EURO 2020

លោក Roberto Mancini បានបង្ហាញទំនុកចិត្តក្រុមជម្រើសជាតិអ៊ីតាលីរបស់លោក ដែលបានកំណត់គោលដៅឡើងឱ្យដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ EURO 2020។

ក្រុមអ៊ីតាលីនឹងជួបជាមួយទួកគេសម្រាប់ការប្រកួតបើកឆាកនៅក្នុងព្រឹត្តិការណ៍ប្រកួតពានធំជាងគេរបស់អឺរ៉ុប នៅកីឡដ្ឋាន Olimpico នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

បន្ទាប់ពីរងការខកចិត្តមិនអាចចូលរួមការប្រកួត FIFA World Cup 2018 ជុំចុងក្រោយបាន បើគិតមកទល់នឹងពេលនេះមានរយៈពេល៥ឆ្នាំទៅហើយ។ ទោះយ៉ាងណាក្ដី ក្រុមអ៊ីតាលីទទួលបានលទ្ធផលល្អដោយមិនបរាជ័យ២៧ប្រកួតចុងក្រោយ ហើយពួកគេស្ថិតក្នុងចំណោមក្រុមប្រជែងពានរបស់ EURO 2020។

គ្រូបង្វឹកជម្រើសជាតិអ៊ីតាលី លោក Mancini បាននិយាយថា៖ “ខ្ញុំគិតថាបន្ទាប់ពីគ្រប់យ៉ាងដែលយើងបានឆ្លងកាត់ ពេលនេះជាពេលដែលត្រូវញញឹមជាថ្មី។ នោះនឹងជាគោលដៅរបស់យើងនៅខែក្រោយ យើងចង់ឱ្យអ្នកគាំទ្ររីករាយ”។

“ខ្ញុំគិតថាវាជាពេលវេលាដ៏អស្ចារ្យសម្រាប់គ្រប់គ្នានៅ៩០នាទី យើងនឹងផ្ដល់ឱ្យគ្រប់យ៉ាង។ ការប្រកួតបើកឆាកគឺជាការប្រកួតដ៏លំបាកមួយ លើសរាល់ការប្រកួតបើកឆាកទាំងអស់នៅព្រឹត្តិការណ៍នេះ។ យើងបានធ្វើការជាមួយគ្នា(កីឡាករ)មួយរយៈវែងមកហើយ ហើយរីករាយ និងបន្ដភាពរីករាយ។ ពេលបញ្ចប់ព្រឹត្តិការណ៍ យើងពិតជាពេញចិត្តចំពោះការឈានទៅប្រកួតនៅទីក្រុងឡុងដ៍(វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)”៕

ប្រភព៖ AS