Immobile ឈ្នះ MOTM យប់មិញ ខណៈ​កីឡាករ​ទួរគី​រូប​នេះ​បាន​ពិន្ទុ​ទាប​បំផុត តែ​មិនមែន Demiral

ការ​ប្រកួត​ដ៏​ជក់ចិត្ត​នៅ​ជំនួប​បើក​ឆាក​រវាង​អ៊ីតាលី-ទួរគី បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ៣-០ ដែល​ខាង​អ៊ីតាលី​សម្រុក​មិន​ដក​ជើង​តាំង​ពី​ដើម​តង់ រហូត​ដល់​ចប់​តង់​បិទ​ការ​ប្រកួត។

គ្រាប់​បាល់​ទី ១ របស់​អ៊ីតាលី​កើត​ឡើង​ដោយ​ការ​ក្រុស​ចូល​របស់ Berardi ហើយ​កើត​បាល់​ Rebound ​ពី​អ្នកចាំទី និង​បង្ក​កំហុស​ដោយ​ខ្សែ​ការពារ​ទួរគី Demiral នាំ​ឲ្យ​ក្លាយ​ជា​បាល់ Own-Goal។ គ្រាប់​បាល់​ទី ២ និង​ទី ៣ ធ្វើ​បាន​ដោយ Immobile និង​ Insigne ដែល​ស៊ុត​ក្នុង​ប្រអប់។

អ៊ីតាលី – ទួរគី
អ៊ីតាលី – ទួរគី

យ៉ាង​ណា​ទៅ​មើល​ការ​វាយ​តម្លៃ​ពិន្ទុ អ្នក​បាន​ពិន្ទុ​ខ្ពស់​បំផុត​ប្រចាំ​ការ​ប្រកួត គឺ​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល Immobile ដែល​រក​បាន​មួយ​គ្រាប់ + Assist មួយ ទទួល​បាន ៨,៦ ពិន្ទុ ហើយ​អ្នក​បន្ទាប់​គឺ Jorginho ជា​ខ្សែ​បម្រើ​ការពារ បាន ៨,២ ពិន្ទុ និង Insigne បាន ៧,៨ ពិន្ទុ។

អ៊ីតាលី – ទួរគី

និយាយ​ពី​កីឡាករ​បាន​ពិន្ទុ​ទាប​បំផុត​វិញ នោះ​គឺ​ខ្សែ​ការពារ​កណ្តាល Soyuncu របស់​ទួរគី​ឯ​ណោះ ដែល​បាន​ត្រឹម ៥,៥ ពិន្ទុ ខណៈ​អ្នកចាំទី Cakir ទោះ​បង្ក​កំហុស​បាល់ Error ក៏​បាន ៦,០ ពិន្ទុ ហើយ​ខ្សែ​ការពារ Demiral ទោះ​បង្ក​កំហុស​បាល់ Own Goal ក៏​បាន ៦,២ ពិន្ទុ​ដែរ៕

រូបភាព៖ WhoScored

ប្រភព៖ WhoScored

អានអត្ថបទបន្ទាប់៖ Mourinho ថា​បើ​មើល​តាម​គន្លង​ចាស់ Kovacic ប្រាកដ​ជា​នឹង​ផ្ទេរ​ទៅ​ក្លឹប​នេះ​បន្ទាប់

អ្នកចាត់ការ​លោក Jose Mourinho បាន​និយាយ​អំពី​អនាគត​របស់​ខ្សែ​បម្រើ Mateo Kovacic ដែល​ថា​មាន​ភាគរយ​ គេ​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ Tottenham Hotspur។ ដ្បិត​មិន​មាន​ចចាមអារ៉ាម​ពី​សារព័ត៌មាន​ណា​មួយ ដែល​ចុះ​ផ្សាយ​អំពី​រឿង​នេះ តែ​បុរស​រហស្សនាម “Special One” ព្យាករណ៍​តាម​គន្លង​ចាស់​ដែល​បាន​កើត​ឡើង​កន្លង​មក។

Mourinho/Kovacic

នោះ​គឺ​តាំង​ពី​ឆ្នាំ ២០១៣ ក្រោយ​ចាកចេញ​ពី Dinamo Zagreb កីឡាករ​ក្រូអាត​តែងតែ​ដើរ​តាម​គន្លង​របស់ Mourinho ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ​ចំនួន ៣ ក្លឹប​រួច​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​បាន​ស្ថិត​ក្នុង​រដូវ​កាល​តែ​មួយ​ជាមួយ​គ្នា​នោះ​ទេ តួ​យ៉ាង​ដូច​ជា​ក្លឹប Inter Milan, Real Madrid និង Chelsea។

ប្រាប់ talkSPORT អតីត​គ្រូ Spurs និយាយ​ថា៖ “Kovacic ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​គេ​លេង​បាន​ល្អ លើស​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​គិត ហើយ​ខ្ញុំ​ពិត​ជា​សោក.ស្តាយ​ព្រោះ​គេ​តែងតែ​ឆ្លង​កាត់​នៅ​ក្លឹប​ដែល​ខ្ញុំ​ធ្លាប់​បង្វឹក​នៅ​ទី​នោះ តែ​មិន​ធ្លាប់​ស្ថិត​ក្នុង​សម័យកាល​ជាមួយ​ខ្ញុំ​ម្តង​ណា​ឡើយ”។

Kovacic
Kovacic

លោក​បន្ត​ថា៖ “គេ​ធ្លាប់​លេង​ឲ្យ Real Madrid ក៏​មិនមែន​ជាមួយ​ខ្ញុំ កាល​លេង​ឲ្យ​ Chelsea ក៏​មិនមែន​ជាមួយ​ខ្ញុំ ហើយ​កាល​នៅ Inter នោះ ក៏​នៅ​តែ​មិនមែន​ជាមួយ​ខ្ញុំ អ៊ីចឹង​ខ្ញុំ​កាន់​តែ​ស្រលាញ់​គេ​ការ​ដែល​គេ​ឆ្លង​កាត់​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ​ដូច​ជា​ខ្ញុំ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​ប្រហែល​ជា​គេ​ទៅ​លេង​ឲ្យ Tottenham ដែរ​ហើយ ពោល​អាច​ជា​រដូវ​កាល​ក្រោយ តែ​ក៏​មិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ​ដូច​គ្នា”៕

ប្រភព៖ Metro