ប៉ះ​ស្វីស​សប្ដាហ៍​ក្រោយ បើ​អ៊ីតាលី​បន្ត​ល្អ​យក​ឈ្នះ​ទៀត នោះ​នឹង​គាស់​បាន​កំណត់ត្រា​ធំ​មួយ

ក្រុម​អ៊ីតាលី​មើល​ស្រាល​មិន​បាន​ទេ​នៅ Euro 2020 សារ​នេះ គឺ​ពួក​គេ​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង ពោល​តាំង​ពី​វគ្គ​ជម្រុះ​មក​ម្ល៉េះ។ តំបន់​ប្រយុទ្ធ​បញ្ចប់​ទី​ក៏​ល្អ ហើយ​តំបន់​ការពារ​ក៏​ពូកែ​ទប់​មិន​ឲ្យ​របូត​គ្រាប់​បាល់​ថែម​ទៀត។

អ៊ីតាលី

កាល​ពី​យប់​មិញ​អ៊ីតាលី បំបាក់​ទួរគី ដោយ​លទ្ធផល ៣-០ បន្ត​ការ​ឈ្នះ ដោយ​មិន​របូត​គ្រាប់​បាល់​ចំនួន ៩ ប្រកួត​បណ្តាក់​គ្នា​នៅ​រយៈ​ពេល​ចុង​ក្រោយ។ ក្រោម​ការ​ដឹកនាំ​របស់​លោក Roberto Mancini អ៊ីតាលី រក​បាន ២៨ គ្រាប់ និង​ទប់​បាល់​មិន​ឲ្យ​ចូល​ទី ៩ ប្រកួត​ជាប់ៗ​គ្នា។

ពួក​គេ​កំពុង​ស្ថិត​ក្នុង​កំណត់ត្រា​ទប់​បាល់ Clean Sheet បាន​យូរ​បំផុត ដែល​នឹង​តាម​ស្មើ​កំណត់ត្រា​ចាស់​ដែល​មាន​អាយុ​កាល​ ៣១ ឆ្នាំ នោះ​គឺ​ចន្លោះ​ខែ​វិច្ឆិកា ឆ្នាំ ១៩៨៩ ដល់​ខែ​មិថុនា ឆ្នាំ ១៩៩០ ក្រុម​អ៊ីតាលី​ធ្លាប់​ទប់​បាល់​មិន​ឲ្យ​ចូល​ទី ១០ ប្រកួត​ជាប់​គ្នា។

អ៊ីតាលី
អ៊ីតាលី – ស្វីស

កំណត់ត្រា​នេះ​អ៊ីតាលី​មាន​ឱកាស​អាច​តាម​ស្មើ​នៅ​ពេល​ប៉ះ​ស្វីស ​នា​ថ្ងៃ​ទី ១៧ ​មិថុនា ហើយ​ក៏​អាច​នឹង​បំបែក​បាន ប្រសិន​បន្ត​ទប់​មិន​ឲ្យ​របូត​គ្រាប់​បាល់​ពេល​ប៉ះ​វែល​នៅ​ថ្ងៃ​ទី ២០ ​មិថុនា ដែល​ជា​ប្រកួត​ចុង​ក្រោយ​នៅ Euro វគ្គ​ចែក​ពូល៕

ប្រភព៖ Opta

អានអត្ថបទបន្ទាប់៖ Mourinho ថា​បើ​មើល​តាម​គន្លង​ចាស់ Kovacic ប្រាកដ​ជា​នឹង​ផ្ទេរ​ទៅ​ក្លឹប​នេះ​បន្ទាប់

អ្នកចាត់ការ​លោក Jose Mourinho បាន​និយាយ​អំពី​អនាគត​របស់​ខ្សែ​បម្រើ Mateo Kovacic ដែល​ថា​មាន​ភាគរយ​ គេ​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប​ Tottenham Hotspur។ ដ្បិត​មិន​មាន​ចចាមអារ៉ាម​ពី​សារព័ត៌មាន​ណា​មួយ ដែល​ចុះ​ផ្សាយ​អំពី​រឿង​នេះ តែ​បុរស​រហស្សនាម “Special One” ព្យាករណ៍​តាម​គន្លង​ចាស់​ដែល​បាន​កើត​ឡើង​កន្លង​មក។

Mourinho/Kovacic

នោះ​គឺ​តាំង​ពី​ឆ្នាំ ២០១៣ ក្រោយ​ចាកចេញ​ពី Dinamo Zagreb កីឡាករ​ក្រូអាត​តែងតែ​ដើរ​តាម​គន្លង​របស់ Mourinho ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ​ចំនួន ៣ ក្លឹប​រួច​មក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​បាន​ស្ថិត​ក្នុង​រដូវ​កាល​តែ​មួយ​ជាមួយ​គ្នា​នោះ​ទេ តួ​យ៉ាង​ដូច​ជា​ក្លឹប Inter Milan, Real Madrid និង Chelsea។

ប្រាប់ talkSPORT អតីត​គ្រូ Spurs និយាយ​ថា៖ “Kovacic ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​គេ​លេង​បាន​ល្អ លើស​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​គិត ហើយ​ខ្ញុំ​ពិត​ជា​សោក.ស្តាយ​ព្រោះ​គេ​តែងតែ​ឆ្លង​កាត់​នៅ​ក្លឹប​ដែល​ខ្ញុំ​ធ្លាប់​បង្វឹក​នៅ​ទី​នោះ តែ​មិន​ធ្លាប់​ស្ថិត​ក្នុង​សម័យកាល​ជាមួយ​ខ្ញុំ​ម្តង​ណា​ឡើយ”។

Kovacic
Kovacic

លោក​បន្ត​ថា៖ “គេ​ធ្លាប់​លេង​ឲ្យ Real Madrid ក៏​មិនមែន​ជាមួយ​ខ្ញុំ កាល​លេង​ឲ្យ​ Chelsea ក៏​មិនមែន​ជាមួយ​ខ្ញុំ ហើយ​កាល​នៅ Inter នោះ ក៏​នៅ​តែ​មិនមែន​ជាមួយ​ខ្ញុំ អ៊ីចឹង​ខ្ញុំ​កាន់​តែ​ស្រលាញ់​គេ​ការ​ដែល​គេ​ឆ្លង​កាត់​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ​ដូច​ជា​ខ្ញុំ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​ប្រហែល​ជា​គេ​ទៅ​លេង​ឲ្យ Tottenham ដែរ​ហើយ ពោល​អាច​ជា​រដូវ​កាល​ក្រោយ តែ​ក៏​មិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ​ដូច​គ្នា”៕

ប្រភព៖ Metro