Sancho លឺ​ថា​ទទួល​បាន​កុងត្រា​ ៥ ឆ្នាំ និង​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​លំដាប់​ទី ២ នៅ Old Trafford

បើ​តាម​របាយការណ៍​ចុង​ក្រោយ​ចុះ​ផ្សាយ​ពី The Guardian បាន​ឲ្យ​ដឹង​ថា កីឡាករ​ Jadon Sancho ដែល​បច្ចុប្បន្ន​កំពុង​ឈរ​ជើង​នៅ​ក្លឹប Borussia Dortmund ​ថ្មីៗ​នេះ​ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម Man Utd ដាក់​សំណើ​ ដែល​អាច​រុញ​ឲ្យ​គេ​ឡើង​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​លំដាប់​ទី ២ នៅ Old Trafford។

Jadon Sancho

ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer បាន​ផ្តល់​កិច្ច​ព្រមព្រៀង​រយៈ​ពេល ៥ ឆ្នាំ ជាមួយ​ថ្លៃ​ពលកម្ម​ប្រមាណ ៣៥០ ០០០ ផោន/សប្តាហ៍ សម្រាប់​យុវជន​វ័យ ២១ ឆ្នាំ​ឲ្យ​តែ​គេ​ព្រម​ផ្ទេរ​មក​ក្លឹប​នៅ​អង់គ្លេស។ យ៉ាង​ណា​យើង​មិន​ច្បាស់​ថា ភាគី​សាមី​ខ្លួន និង​ភាគី​ក្លឹប​អាណាព្យាបាល​ព្រម​ឬ​អត់​ទេ គ្រាន់​ត្រឹម​ដឹង​ថា​នេះ​រាប់​បាន​ជា​សំណើ​ដ៏​ខ្ពស់​កប់​ពពក​មួយ​ហើយ។

បើ​ធៀប​នឹង Pogba កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​ទៅ​ទៀត ដោយ​កីឡាករ​បារាំង​រក​បាន​ត្រឹម ២៩០ ០០០ ផោន/សប្តាហ៍ អ៊ីចឹង Sancho គឺ​ឈរ​លេខ ២ នៅ​ចាញ់​តែ De Gea ដែល​រក​បាន ៣៧៥ ០០០ ផោន/សប្តាហ៍​ប៉ុណ្ណោះ។

Jadon Sancho
Ole

បញ្ជាក់​ថា Sancho ធ្វើ​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល ២០២០/២១ តាម​រយៈ​ការ​រក​បាន​ ១៦ គ្រាប់​និង Assist ២០ លើក ​នៅ​ការ​បង្ហាញ​ខ្លួន ៣៨ ប្រកួត​សរុប។ ​បច្ចុប្បន្ន​គេ​កំពុង​ជាប់​ភារកិច្ច​ជួយ​ជម្រើស​ជាតិ​អង់គ្លេស​នៅ Euro 2020 ​ឯ​ណោះ៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ លើកនេះ Messi ហាក់ដូចជាផ្តោតខ្លាំងពីការចូលរួមក្លិបធំមួយនេះ នៅពេលចប់កុងត្រាជាមួយ Barca

ក្នុងរយ:ពេលថ្មីៗនេះ មានការអះអាងថាប្រធានក្រុម Barcelona កីឡាករ Lionel Messi កំពុងតែធ្វើការពិភាក្សាយ៉ាងសុីជម្រៅជាមួយអតីតកីឡាករលោក David Beckham ជុំវិញការផ្លាស់ប្តូរទៅ Inter Miami នៅឯក្របខ័ណ្ឌ MLS ។

Lionel Messi 

ជាក់ស្តែងកន្លងមកនេះ មានការរំពឹងទុកជាច្រើនទៅលើអនាគតរបស់ Messi នៅក្នុងប្រទេសអេស្ប៉ាញ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ កំពុងត្រូខិតជិតដល់ពេលផុតកំណត់នៅចុងខែនេះហើយ ។

តែទោះយ៉ាងណារបាយការណ៍ចុងក្រោយមួយ បានលើកឡើងថាម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល ទំនងជាបន្តស្នាក់នៅក្រុមអេស្ប៉ាញរយ:ពេល ២ ឆ្នាំទៀតសិន មុនពេលគេសម្រេចចិត្តចាប់អាជីពយកអាជីពនៅក្នុងទឹកដីអាមេរិកម្តង ។

Lionel Messi

លើសពីនេះ យោងតាមសារព័ត៌មានពី Daily Star ក៏បានឱ្យដឹងផងដែរថា Messi គ្រោងនឹងចុះកុងត្រាថ្មីមួយ ដែលនឹងធ្វើឲ្យគេស្នាក់នៅក្លិប Barca រហូតដល់ឆ្នាំ ២០២៣ ហើយបន្ទាប់ពីនោះ ក្លិប Inter Miami នឹងក្លាយជាទិសដៅសំខាន់មួយ ដែលគេនឹងផ្ទេរទៅលេងឲ្យ ក្រោយពីបញ្ចប់កុងត្រាជាមួយក្លិប La Liga ។

Beckham

មិនតែប៉ុណ្ណោះដោយថ្លែងនៅក្នុងបទសម្ភាសនាពេលថ្មីៗនេះ លោក Jorge Mas ដែលជានាយករងរបស់ក្លិប Inter Miami បាននិយាយថាគាត់ប្រាកដចិត្តថាថ្ងៃណាមួយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងមកលេងតំណាងឲ្យក្លិបរបស់ខ្លួនជាក់ជាមិនខាន ។

Lionel Messi

បន្ថែមពីនេះ គាត់និយាយទៀតថា ៖ ” David និងខ្ញុំបានធ្វើការយ៉ាងខ្លាំងក្នុងរយ:ពេលកន្លងមកនេះ ដោយយើងមានសេចក្តីប្រាថ្នាក្នុងការនាំយកកីឡាករឆ្នើមៗ មកលេងនៅទីនេះ ហើយ Leo Messi គឺជាកីឡាករឆ្នើមបំផុតគ្រប់ពេល។ ខ្ញុំមានសុទិដ្ឋិនិយមថា Messi នឹងលេងនៅក្នុងអាវរបស់ Inter Miami ថ្ងៃណាមួយ ព្រោះខ្ញុំគិតថាវានឹងក្លាយជាកេរ្តិ៍តំណែលរបស់កីឡាករឆ្នើមបំផុតនៅក្នុងជំនាន់របស់យើងនេះ ” ៕

ប្រភព: Soccerdeluma