នាំ​ឲ្យ​ស្គាល់​កីឡាករ​ថ្លៃ​បំផុត​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​ទាំង ២៤ នៅ Euro 2020

តើ​អ្នក​ស្គាល់​កីឡាករ​លេចធ្លោ​បំផុត​ប្រចាំ​ជម្រើស​ជាតិ​នីមួយៗ សម្រាប់​ព្រឹត្តិការណ៍ Euro 2020 នេះ​ហើយ​ឬ​នៅ? ជឿ​ថា​ ការ​ដែល​វាយតម្លៃ​កីឡាករ​រូប​ណា​លេចធ្លោ​បំផុត ក្រៅ​ពី​សមត្ថភាព​គឺ​យើង​មើល​ទៅ​លើ​តម្លៃ​ខ្លួន​របស់​ពួក​គេ ព្រោះ​មិន​ពិបាក​យល់​នោះ​ទេ បើ​ម្នាក់​នោះ​ល្អ ខ្លាំង ប្រាកដ​ជា​តម្លៃ​ថ្លៃ​ជាង​គេ​ហើយ។

ដូច្នេះ​ហើយ​ខាង​ក្រោម CabmoTrends សូម​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​ទាំង ២៤ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត នៅ​ក្រុម​នីមួយៗ សម្រាប់​ព្រឹត្តិការណ៍ Euro 2020 ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង៖

24. ហ្វាំងឡង់: Teemu Pukki – ៧ លានអឺរ៉ូ

23. ហុងគ្រី: Willi Orban – ១៦ លានអឺរ៉ូ

22. ម៉ាសេដូនៀខាងជើង: Eljif Elmas – ១៧ លានអឺរ៉ូ

21. វែល: Gareth Bale & Dan James – ១៨ លានអឺរ៉ូ

20. រុស្ស៊ី: Aleksandr Golovin – ២៨ លានអឺរ៉ូ

19. អ៊ុយក្រែន: Ruslan Malinovskyi – ៣០ លានអឺរ៉ូ

18. ស្វីស: Dennis Zakaria & Manuel Akanji – ៣០ លានអឺរ៉ូ

17. ដាណឺម៉ាក: Christian Eriksen – ៤០ លានអឺរ៉ូ

16. សាធារណរដ្ឋឆែក: Tomas Soucek – ៤០ លានអឺរ៉ូ

15. ស៊ុយអែត: Dejan Kulusevski & Alexander Isak – ៤០ លានអឺរ៉ូ

14. ក្រូអាត: Mateo Kovacic – ៤៥ លានអឺរ៉ូ

13. ទួរគី: Caglar Soyuncu – ៤៥ លានអឺរ៉ូ

12. អូទ្រីស: David Alaba – ៥៥ លានអឺរ៉ូ

11. ប៉ូឡូញ: Robert Lewandowski – ៦០ លានអឺរ៉ូ

10. ស្លូវ៉ាគី: Milan Skriniar – ៦០ លានអឺរ៉ូ

9. ស្កុតឡែន: Andrew Robertson – ៦៥ លានអឺរ៉ូ

8. អីតាលី: Nicolo Barella – ៦៥ លានអឺរ៉ូ

7. អេស្ប៉ាញ: Marcos Llorente – ៨០ លានអឺរ៉ូ

6. ព័រទុយហ្គាល់: Bruno Fernandes – ៩០ លានអឺរ៉ូ

5. អាល្លឺម៉ង់: Joshua Kimmich – ៩០ លានអឺរ៉ូ

4. ហូឡង់: Frenkie de Jong – ៩០ លានអឺរ៉ូ

3. បែលហ្សិក: Kevin De Bruyne & Romelu Lukaku – ១០០ លានអឺរ៉ូ

2. អង់គ្លេស: Harry Kane – ១២០ លានអឺរ៉ូ

1. បារាំង: Kylian Mbappe – ១៦៩ លានអឺរ៉ូ

ប្រភព៖ GiveMeSport

អានអត្ថបទបន្ទាប់៖ អ្នកចាំទី​ហ្វាំងឡង់​ ក្លាយ​ជា​បុគ្គល​ទី ៣ ក្នុង​ប្រវត្តិសាស្ត្រ Euro ដែល​អាច​ធ្វើ​រឿង​នេះ

ដាណឺម៉ាក​មិន​អាច​យក​ឈ្នះ​ហ្វាំងឡង់​បាន​នោះ​ទេ ដ្បិត​បើ​ពួក​គេ​ស៊ុត ២២ លើក ចំ​គោលដៅ ៦ លើក តែ​មិន​អាច​សម្រេច​ទី​សូម្បី​តែ​មួយ​គ្រាប់។ ជាង​នេះ​ពួក​គេ​ក៏​មាន​ឱកាស​ស៊ុត​ប៉េណាល់ទី​មួយ​ជើង​ដែរ តែ​បែរ​ជា​មិន​អាច​ធ្វើ​បាន ក្រោយ​ពី​អ្នកចាំទី​របស់​ហ្វាំងឡង់​អាច​សង្រ្គោះ​ដោយ​ជោគជ័យ។

គ្រាប់​បាល់​ជ័យជម្នះ​របស់​ហ្វាំងឡង់​កើត​ឡើង​នៅ​នាទី ៥៩ ធ្វើ​បាន​ដោយ​កីឡាករ Joel Pohjanpalo ហើយ​នៅ​នាទី ៧៣ កីឡាករ Peirre-Emile Hojbjerg របស់​ដាណឺម៉ាក​មាន​ឱកាស​ស៊ុត​ប៉េណាល់ទី​តាម​ស្មើ តែ​ត្រូវ​បាន​អ្នកចាំទី Lukas Hradecky សង្រ្គោះ​បាល់​នោះ​បាន។

តាម​រយៈ​ការ​សង្រ្គោះ​បាល់​នេះ​ដែរ ក៏​បាន​រុញ​ឲ្យ​ឈ្មោះ Lukas Hradecky ក្លាយ​ជា​អ្នកចាំទី​ទី ៣ នៅ​ប្រវត្តិសាស្រ្ត Euro ដែល​នៅ​ឆ្នាំ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ (នៅ​ព្រឹត្តិការណ៍ Euro) ហើយ​គេ​អាច​សង្រ្គោះ​បាល់​ប៉េណាល់ទី​បាន ដែល​កន្លង​មក​មាន ២ រូប​គត់​ធ្លាប់​ធ្វើ​បាន នោះ​គឺ Przemyslaw Tyton ឆ្នាំ ២០១២ (ប៉ូឡូញ ទល់​ក្រិក) និង Trols Ramussen ឆ្នាំ ១៩៨៨ (ដាណឺម៉ាក ទល់​អេស្ប៉ាញ)។

បញ្ជាក់​ថា កីឡាករ​វ័យ ៣១ ឆ្នាំ ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​សរុប ៦៦ ប្រកួត​ហើយ តែ​នៅ Euro នេះ​ជា​លើក​ដំបូង​ព្រោះ​ហ្វាំងឡង់​ទើប​តែ​មាន​ឱកាស​អាច​ឡើង​មក។ ការ​លេង​ពេញ ៩០ នាទី​នៅ​ប្រកួត​ដំបូង គេ​ក៏​អាច​ទប់​បាល់ Clean Sheet បាន ១ លើក​សារ​នេះ​ដែរ៕

ប្រភព៖ Opta