ភ្នាក់ងារមួយរូប កំពុងជំរុញឲ្យខ្សែប្រយុទ្ធ Man Utd រូបនេះ ដើរចេញពី Old Trafford ហើយផ្ទេរទៅ R.Madrid វិញ

របាយការណ៍ចុងក្រោយមួយរបស់ Daily Express បានបង្ហាញថាទីភ្នាក់ងាររបស់ Anthony Martial កំពុងស្វែងរកលទ្ធភាពសម្រាប់ខ្សែប្រយុទ្ធរូបនេះ ក្នុងការដើរចេញពីក្រុមបិសាចក្រហម Manchester United និងធ្វើការផ្លាស់ទៅលេងក្រុម Real Madrid ជំនួសវិញ ។

Anthony Martial

ជាក់ស្តែងរដូវកាលរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានបញ្ចប់ទៅតាំងពីខែមីនាមក ខណ:ពេលដែលបានវាបានរារាំងរូបគេ ចំពោះការវិលត្រលប់មកលេងនៅលើទីលានក្នុងក្របខ័ណ្ឌ Premier League វិញបាននោះទេ ។

Anthony Martial

យ៉ាងណាមិញ Martial បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមបិសាចក្រហម ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ពី ‘Daily Express’ បង្ហាញថាទីភ្នាក់ងាររបស់គេ ថ្មីៗនេះបានធ្វើការផ្តល់ជូនជម្រើស ក្នុងការផ្លាស់ទៅកាន់ក្លិប R.Madrid បន្ទាប់ពីមានការលើកឡើងថាខ្សែប្រយុទ្ធវ័យ២៥ ឆ្នាំរូបនេះ មិនបានស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹក លោក Solskjaer សម្រាប់រដូវកាលឆ្នាំ ២០២១/២២ នោះទេ ។

Anthony Martial

តែទោះជាយ៉ាងណាដោយសារតែកុងត្រាបច្ចុប្បន្នរបស់ Martial នៅសល់រហូតដល់ឆ្នាំ ២០២៤ ដែលនោះមានន័យថាក្រុម United មិនចង់ចែកផ្លូវជាមួយគេដោយងាយស្រួលនោះឡើយ ។

ទើបតែមានវ័យ ២៥ ឆ្នាំ ដូច្នេះ Martial នៅតែមានការប្រកួតជាច្រើនដើម្បីលេងនាពេលអនាគត ហើយទោះបីជាសមត្ថភាពក្នុងការរកគ្រាប់បាល់បញ្ចូលទីរបស់គេត្រូវបានថមថយនៅរដូវកាលចុងក្រោយនេះក៏ដោយ ប៉ុន្តែគេតែងតែបានបង្ហាញភាពបុិនប្រសព្វនៅលើទីលានដដែល ។

Anthony Martial

ប៉ុន្តែទោះជាយ៉ាងណា គេដឹងច្បាស់ថាគោលបំណងសំខាន់របស់ក្រុម Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ គឺជាមិត្តរួមជាតិរបស់ Martial កីឡាករ Kylian Mbappe ។ តែ PSG មិនមានចេតនាក្នុងការអនុញ្ញាតឱ្យតារាឆ្នើមរបស់ពួកគេចាកចេញងាយស្រួលនោះឡើយ ហើយនោះមានន័យថា Real Madrid នឹងត្រូវចំណាយលុយជាច្រើន ដើម្បីទទួលបានការចុះហត្ថលេខានេះ ។ យ៉ាងណាក៏ដោយ Martial អាចជាជំរើសមួយផ្សេងទៀត ដែលក្រុមយក្សអេស្ប៉ាញគួរពិចារណ៍ផងដែរ ប្រសិនបើពួកគេមិនចង់បំបែកទូរធនាគាររបស់ខ្លួននោះ ៕

ប្រភព: Besoccer

អានអត្ថបទបន្ទាប់៖ ភ្ញាក់ផ្អើ.ល! Mbappe ស្រាប់តែលើកឈ្មោះខ្សែការពារនៅ PL ម្នាក់ ថាជាកីឡាករល្បឿនលឿនបំផុតដែលគេធ្លាប់ជួប

Kylian Mbappe ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានល្បឿនលឿនបំផុត នៅលើពិភពលោកនេះ តែទោះជាយ៉ាងណាខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះ បង្ហើបប្រាប់ពីឈ្មោះខ្សែការពារមួយរូប ដែលខ្លួនគិតថាមានល្បឿនលឿនខ្លាំងផងដែរ ។

Kylian Mbappe

យ៉ាងណាមិញកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ បានបង្ហាញការកោតសរសើររបស់ខ្លួនចំពោះតារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Kyle Walker ចំពោះសមត្ថភាព ក៏ដូចជាល្បឿនរត់របស់គេផងដែរ នៅអំឡុងការផ្តល់បទសម្ភាសន៍ជាមួយ Football France នាពេលថ្មីៗនេះ ។

Kylian Mbappe ,  Kyle Walker

ជាក់ស្តែង Mbappe បានជួបប្រឈមមុខជាមួយ Walker ជាលើកដំបូងនៅពេលដែលក្រុម Man City និង PSG ប៉ះគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១ ក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ។

Kylian Mbappe ,  Kyle Walker

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ បាននិយាយថា ៖ ” នៅមានកីឡាករផ្សេងទៀតដែលមានល្បឿនលឿនខ្លាំង ដូចជាខ្សែការពារ Kyle Walker របស់ Manchester City  ។ គាត់ដូចជារថក្រោះអ៊ីចឹង នៅពេលគាត់ប្រើល្បឿន នៅពេលដែលចូលដណ្តើមបាល់ និងនៅពេលគាត់ផ្តាច់បាល់ចេញម្តងៗ ” ។

Kylian Mbappe ,  Kyle Walker

គួរបញ្ជាក់ថាល្បឿនរបស់ Walker គឺមានសារៈសំខាន់ណាស់ចំពោះទម្រង់លេង ក៏ដូចជាភាគពជោគជ័យរបស់ក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរយ:ពេលប៉ុន្មានរដូវកាលមកនេះ ហើយខ្សែការពាររូបនេះ នៅតែមិនថមថយកម្លាំងនោះឡើយ បើទោះបីជាគេឈានដល់វ័យ ៣១ ឆ្នាំហើយក៏ដោយ ៕

ប្រភព: Sportslens