កាន់តែច្បាស់! Barca ត្រូវគេប្រទះឃើញដាក់លក់អាវកីឡាករគោលដៅធំម្នាក់ លើវេបសាយហាងផ្លូវការរបស់ខ្លួន

ក្រុមអ្នកមានបុណ្យ Barcelona ហាក់បានធ្វើឲ្យអ្នកគាទ្រមានភាពភ្ញាក់ផ្អើ.ល បន្ទាប់ពីបានឃើញអាវដែលមានដាក់ឈ្មោះរបស់ខ្សែប្រយុទ្ធ Memphis Depay ត្រូវបានដាក់លក់នៅលើគេហទំព័រហាងផ្លូវការរបស់ក្លិប ដែលវាហាក់កំពុងបង្ហាញថាកីឡាករបស់ក្រុម Lyon រូបនេះ កំពុងខិតជិតផ្ទេរមកកាន់ក្លិបអេស្ប៉ាញជាផ្លូវការហើយ ។

Memphis Depay

ជាក់ស្តែងបច្ចុប្បន្នកីឡាករវ័យ ២៧ ឆ្នាំរូបនេះ កំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិហូឡង់ ដើម្បីត្រៀមការប្រកួតពានរង្វាន់យូរ៉ូ ២០២០ ប៉ុន្តែទោះជាយ៉ាងណានៅតែមានពាក្យចចាមអារាមជាច្រើន បាននិយាយអំពីការផ្ទេររបស់គេមកកាន់ក្លិប Barca ជាប់ជានិច្ច ។

Memphis Depay

ហើយមិនតែប៉ុណ្ណោះក្លិប Barca មានជំនឿចិត្តយ៉ាងមុតមាំថាពួកគេមានឱកាសនាំយក Depay ចូលក្រុម ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយថ្មីៗនេះពួកគេថែមទាំងបង្ហើបអំពីការមកដល់របស់កីឡាករសញ្ជាតិហូឡង់ ក្នុងពេលឆាប់ៗនេះផងដែរ ។

Memphis Depay

យ៉ាងណាមិញ កាសែតអេស្ប៉ាង Sport បានរាយការណ៍ថា Barca បានបន្ថែមអាវមួយដែលមានឈ្មោះ Depay ទៅក្នុងវេបសាយលក់អាវរបស់ពួកគេកាលពីថ្ងៃសៅរ៍ បើទោះបីជាក្លឹបមិនទាន់បានបញ្ជាក់អំពីការមកដល់ជាផ្លូវការបស់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះក៏ដោយ ។

Memphis Depay

តែទោះជាយ៉ាងណាក៏ដោយ ប្រភពខាងលើបានបន្ថែមទៀតថាការដាក់បញ្ចូលអាចរបស់ Depay ក្នុងហាងនេះ អាចគ្រាន់តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ ស្របពេលក្លិបសេះបង្កង់ Juventus ក៏កំពុងព្យាយាមតាមចុះហត្ថលេខានាំយក Depay មកកាន់ក្លិបរបស់ខ្លួនផងដែរ ៕​

Memphis Depay

ប្រភព: Sportmole

អានអត្ថបទបន្ទាប់៖ ភ្ញាក់ផ្អើ.ល! Mbappe ស្រាប់តែលើកឈ្មោះខ្សែការពារនៅ PL ម្នាក់ ថាជាកីឡាករល្បឿនលឿនបំផុតដែលគេធ្លាប់ជួប

Kylian Mbappe ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានល្បឿនលឿនបំផុត នៅលើពិភពលោកនេះ តែទោះជាយ៉ាងណាខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះ បង្ហើបប្រាប់ពីឈ្មោះខ្សែការពារមួយរូប ដែលខ្លួនគិតថាមានល្បឿនលឿនខ្លាំងផងដែរ ។

Kylian Mbappe

យ៉ាងណាមិញកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ បានបង្ហាញការកោតសរសើររបស់ខ្លួនចំពោះតារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Kyle Walker ចំពោះសមត្ថភាព ក៏ដូចជាល្បឿនរត់របស់គេផងដែរ នៅអំឡុងការផ្តល់បទសម្ភាសន៍ជាមួយ Football France នាពេលថ្មីៗនេះ ។

Kylian Mbappe ,  Kyle Walker

ជាក់ស្តែង Mbappe បានជួបប្រឈមមុខជាមួយ Walker ជាលើកដំបូងនៅពេលដែលក្រុម Man City និង PSG ប៉ះគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១ ក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ។

Kylian Mbappe ,  Kyle Walker

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ បាននិយាយថា ៖ ” នៅមានកីឡាករផ្សេងទៀតដែលមានល្បឿនលឿនខ្លាំង ដូចជាខ្សែការពារ Kyle Walker របស់ Manchester City  ។ គាត់ដូចជារថក្រោះអ៊ីចឹង នៅពេលគាត់ប្រើល្បឿន នៅពេលដែលចូលដណ្តើមបាល់ និងនៅពេលគាត់ផ្តាច់បាល់ចេញម្តងៗ ” ។

Kylian Mbappe ,  Kyle Walker

គួរបញ្ជាក់ថាល្បឿនរបស់ Walker គឺមានសារៈសំខាន់ណាស់ចំពោះទម្រង់លេង ក៏ដូចជាភាគពជោគជ័យរបស់ក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរយ:ពេលប៉ុន្មានរដូវកាលមកនេះ ហើយខ្សែការពាររូបនេះ នៅតែមិនថមថយកម្លាំងនោះឡើយ បើទោះបីជាគេឈានដល់វ័យ ៣១ ឆ្នាំហើយក៏ដោយ ៕

ប្រភព: Sportslens