ភ្ញាក់ផ្អើ.ល! Mbappe ស្រាប់តែលើកឈ្មោះខ្សែការពារនៅ PL ម្នាក់ ថាជាកីឡាករល្បឿនលឿនបំផុតដែលគេធ្លាប់ជួប

Kylian Mbappe ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានល្បឿនលឿនបំផុត នៅលើពិភពលោកនេះ តែទោះជាយ៉ាងណាខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះ បង្ហើបប្រាប់ពីឈ្មោះខ្សែការពារមួយរូប ដែលខ្លួនគិតថាមានល្បឿនលឿនខ្លាំងផងដែរ ។

Kylian Mbappe

យ៉ាងណាមិញកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ បានបង្ហាញការកោតសរសើររបស់ខ្លួនចំពោះតារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Kyle Walker ចំពោះសមត្ថភាព ក៏ដូចជាល្បឿនរត់របស់គេផងដែរ នៅអំឡុងការផ្តល់បទសម្ភាសន៍ជាមួយ Football France នាពេលថ្មីៗនេះ ។

Kylian Mbappe ,  Kyle Walker

ជាក់ស្តែង Mbappe បានជួបប្រឈមមុខជាមួយ Walker ជាលើកដំបូងនៅពេលដែលក្រុម Man City និង PSG ប៉ះគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ១ ក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ។

Kylian Mbappe ,  Kyle Walker

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ បាននិយាយថា ៖ ” នៅមានកីឡាករផ្សេងទៀតដែលមានល្បឿនលឿនខ្លាំង ដូចជាខ្សែការពារ Kyle Walker របស់ Manchester City  ។ គាត់ដូចជារថក្រោះអ៊ីចឹង នៅពេលគាត់ប្រើល្បឿន នៅពេលដែលចូលដណ្តើមបាល់ និងនៅពេលគាត់ផ្តាច់បាល់ចេញម្តងៗ ” ។

Kylian Mbappe ,  Kyle Walker

គួរបញ្ជាក់ថាល្បឿនរបស់ Walker គឺមានសារៈសំខាន់ណាស់ចំពោះទម្រង់លេង ក៏ដូចជាភាគពជោគជ័យរបស់ក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guardiola ក្នុងរយ:ពេលប៉ុន្មានរដូវកាលមកនេះ ហើយខ្សែការពាររូបនេះ នៅតែមិនថមថយកម្លាំងនោះឡើយ បើទោះបីជាគេឈានដល់វ័យ ៣១ ឆ្នាំហើយក៏ដោយ ៕

ប្រភព: Sportslens

អានអត្ថបទបន្ទាប់៖ Cancelo ត្រូវបានដកចេញពីបញ្ជីក្រុមជម្រើសជាតិព័រទុយហ្កាល់ ជំនួសវិញដោយខ្សែការពារ Man Utd ដោយសាររកឃើញថាបានឆ្លងកូវីដ១៩

ខ្សែការពារ Joao Cancelo របស់ Manchester City បានដកខ្លួនចេញពី EURO 2020 បន្ទាប់ពីធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ ពីរថ្ងៃមុនការប្រកួតដំបូងនៅវគ្គចែកពូលសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ឈានចូលមកដល់។

Cancelo បានធ្វើដំណើរជាមួយមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្កាល់ដទៃទៀតទៅកាន់ទីក្រុង Budapest ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងហុងគ្រី ប៉ុន្ដែគេជាកីឡាករតែម្នាក់គត់នៅក្នុងក្រុមដែលធ្វើតេស្ដរកឃើញថាឆ្លងវីរុសកូរ៉ូណា។

ខ្សែការពារស្លាបស្ដាំរបស់ក្រុមមេឃខៀវ ត្រូវបានជំនួសដោយ Diogo Dalot ដែលជាខ្សែការពារវ័យក្មេងរបស់ Manchester United។ កីឡាករវ័យ២២ឆ្នាំ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្កាល់ឈុតធំ ក្រោយបង្ហាញខ្លួនសម្រាប់ក្រុមយុវជន ក្នុងព្រឹត្តិការណ៍ EURO U21 កាលពីថ្មីៗនេះ។

ព័រទុយហ្កាល់ នឹងត្រូវប្រកួតបើកឆាកវគ្គចែកពូលទល់នឹងហុងគ្រីនារាត្រីថ្ងៃអង្គារខាងមុខនេះ មុនប៉ះអាល្លឺម៉ង់នៅថ្ងៃទី១៩ ខែមិថុនា និងប្រកួតបង្ហើយវគ្គចែកពូលទល់នឹងក្រុមបារាំង នៅថ្ងៃទី២៤ ខែមិថុនា៕

ប្រភព៖ Manchester Evening News