Rooney ប្រាប់ឈ្មោះកីឡាករជម្រើសជាតិអង់គ្លេសម្នាក់ ដែលខ្លួនប្រាថ្នាចង់បង្វឹក បើសិនមានឱកាស

ខ្សែប្រយុទ្ធ Wayne Rooney បានធ្វើការកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្សែបម្រើ Jack Grealish ហើយថែមទាំងបានទទូចទៀតថាគាត់នឹងពេញចិត្តក្នុងការដឹកនាំកីឡាករគោលដៅកំពូលរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ ថែមទៀតផង ។

Jack Grealish 

ជាក់ស្តែងប្រធានក្រុម Aston Villa នឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតបើកឆាកពូល D នៃព្រឹត្តិការណ៍ Euro ២០២០ របស់ជម្រើសជាតិអង់គ្លេសទ ល់នឹងក្រូអាតនៅថ្ងៃអាទិត្យនេះ ។​

Jack Grealish

មិនតែប៉ុណ្ណោះអង់គ្លេសមានសង្ឃឹមយ៉ាងមុតមាំថាពួកគេនឹងអាចទទួលបានបីពិន្ទុពីការប្រកួតដ៏សំខាន់មួយនេះ ស្របពេល Rooney ថែមទាំងបានលើកសរសើរថា Grealish នឹងបង្ហាញពីភាពលេចធ្លោរបស់គេ នៅក្នុងការប្រកួតនេះជាក់ជាមិនខាន ។

រំលឹកផងដែរថា Grealish បានអភិវឌ្ឍខ្លួនគេឲ្យក្លាយជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេល ២ រដូវកាលកន្លងមកនេះ ជាមួយទម្រង់់លេងដ៏ល្អនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អតីតក្លឹបរបស់ Rooney , Manchester United ទៀតផង ។

Jack Grealish

លើសពីនេះ Rooney បានប្រាប់កាសែត The Times ថា ៖ “ Jack Grealish គឺជាកីឡាករម្នាក់ ដែលខ្ញុំគិតថាដូចជាជើង Paul Gascoigne អ៊ីចឹងដែរ ។ គាត់មានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឈានដល់កំរិតរបស់ Gazza ។ សម្រាប់អង់គ្លេសខ្ញុំគិតថា Harry Kane គឺជាកីឡាករសំខាន់បំផុត ប៉ុន្តែ Grealish គឺជាកីឡាករម្នាក់ទៀត ដែលនឹងធ្វើឲ្យការប្រកួតលេចធ្លោមិនខាន ” ។

Paul Gascoigne

លោកបន្តទៀតថា ៖ “ ខ្ញុំនឹងពេញចិត្តខ្លាំងបើសិនបានបង្វឹក Grealish ហើយប្រសិនបើអាចខ្ញុំក៏ចូលចិត្តក្នុងការចាប់ដៃគូលេងជាមួយនឹង Jack ផងដែរ ។ គាត់ជាកីឡាករម្នាក់ ដែលអាចទាញខ្សែការពារក្រុមគូប្រកួតឲ្យចូលតាមដេញបាល់របស់គាត់ ហើយផ្តល់ចន្លោះសម្រាប់មិត្តរួមក្រុម ក្នុងការស៊ុតបញ្ចូលទីយ៉ាងងាយស្រួល ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Neymar ស៊ុតចូលមួយគ្រាប់ និង assist មួយជួយឱ្យប្រេស៊ីលឈ្នះវ៉េណេស៊ុយអេឡារាត.ត្បាតដោយកូវីដ

ក្រុមម្ចាស់ផ្ទះប្រេស៊ីល ចាប់ផ្ដើមការប្រកួតក្នុងនាមជាក្រុមការពារជើងឯក Copa America ជាមួយនឹងជ័យជម្នះយ៉ាងងាយស្រួលលើក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា នៅក្នុងការប្រកួតបើកឆាកដោយលទ្ធផល ៣-0។

តារាឆ្នើម Neymar រកគ្រាប់បាល់បានមួយគ្រាប់ បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូលទីម្ដង។ ខ្សែប្រយុទ្ធរបស់ Paris Saint-Germain រូបនេះ​ ស៊ុតបាល់១១ម៉ែត្របញ្ចូលទីសម្រាប់ក្រុមលោក Tite មុនពេលបញ្ជូនឱ្យ Gabriel សម្រេចមួយគ្រាប់ផងដែរ។

ប្រធានក្រុម PSG ខ្សែការពារ Marquinhos ជាអ្នករកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមសាំបាប្រេស៊ីលនៅនាទី២៣ បន្ទាប់ពីកីឡាករក្រុមវ៉េណេស៊ុយអេឡា មិនអាចការពារបាល់ដែលបញ្ជូនពីជ្រុងបានល្អ។

សូមបញ្ជាក់ថាក្រុមម្ចាស់ជើងឯក Copa America ៩សម័យប្រេស៊ីលឈ្នះពាននេះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំចុងក្រោយ នាឆ្នាំ២០១៩ ហើយពួកគេស្ថិតនៅក្នុងចំណោមបេក្ខភាពដែលមានសង្ឃឹមខ្ពស់ ក្នុងការគ្រងតំណែងជើងឯកឆ្នាំនេះផងដែរ។

ដោយឡែកក្រុមវ៉េណេស៊ុយអេឡា បានប្រឈមនឹងបញ្ហាលំបាកដោយកីឡាករ និង ក្រុមការងារគ្រូបង្វឹក១២នាក់ បានឆ្លងកូវីដ១៩ មួយថ្ងៃមុនការប្រកួតមកដល់៕