គ្រូធំអង់គ្លេសបញ្ជាក់មូលហេតុដកឈ្មោះ កីឡាករឆ្នើមពីររូបចេញពីបញ្ជីកាលប៉ះក្រូអាតយប់មិញ

លោក Gareth Southgate បាននិយាយថា ការដកឈ្មោះ Ben Chilwell និង Jadon Sancho ចេញពីបញ្ជីកីឡាករអង់គ្លេសត្រៀមប្រកួតជាមួយក្រូអាតនៅក្នុងជំនួបបើកឆាក EURO 2020 ដោយសារតែក្រុមរបស់លោកត្រូវការអាចផ្លាស់ប្ដូរគ្រប់តំណែងនៅក្នុងក្រុម។

ខ្សែការពារស្លាបឆ្វេងរបស់ Chelsea និងខ្សែប្រយុទ្ធឆ្នើមរបស់ Borussia Dortmund មិនត្រូវបានបញ្ចូលឈ្មោះសម្រាប់ការប្រកួតឱ្យក្រុមតោកំណាចអង់គ្លេស ដែលបានយកឈ្នះក្រូអាត ១-០ នៅ Wembley កាលពីថ្ងៃអាទិត្យកន្លងទៅនោះទេ។

លោក Southgate បានប្ដូរតំណែងខ្សែការពារស្លាបស្ដាំ Kieran Trippier ឱ្យផ្លាស់មកលេងនៅស្លាបឆ្វេងវិញ ខណៈ Phil Foden និង Raheem Sterling ត្រូវបានដាក់ឱ្យលេងនៅស្លាបទាំងសងខាង។

Chilwell និង Sancho មិនបានខកខានការប្រកួតដោយសាររបួសឡើយ ហើយលោក Southgate និយាយថាក្រុមរបស់លោកត្រូវការកម្លាំងផ្សេងទៀតដែលមានស្រាប់។

គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា៖ “ជាមួយនឹងកីឡាករពីររូបដែលមិនស្ថិតនៅក្នុងក្រុម វាគ្រាន់តែគ្មានសំណាងប៉ុណ្ណោះដែលយើងអាចមានកីឡាករតែ២៣នាក់ ហើយយើងត្រូវតែបង្គ្រប់តំណែងដែលមាន”។

“ខ្ញុំមិនពេញចិត្តទេចំពោះការពិតថាយើងត្រូវតែដកកីឡាករចេញពីបញ្ជី ក្នុងការប្រកួតព្រឹត្តិការណ៍ដ៏ធំ”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ ​កីឡាករ​ម៉ាសេដូនី​ខាង​ជើង ​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​លេខ​រៀង​ទី ២ ​ដ្បិត​ទើប​លេង​នៅ Euro លើក​ដំបូង

ម៉ាសេដូនី​ខាង​ជើង​បាន​បង្ហាញ​វត្តមាន​នៅ Euro ជា​លើក​ដំបូង​កាល​ពី​យប់មិញ ហើយ​បើ​ទោះ​បី​ជា​បរាជ័យ​ក្រោម​លទ្ធផល ១-៣ ទល់​អូទ្រីស តែ​ការ​លេង​របស់​ពួក​គេ​រាប់​បាន​ថា​ល្អ​គួរសម នាម​ជា​ក្រុម​ដែល​ទើប​មក​ប្រលូក​ដំបូងៗ។

Goran Pandev
Goran Pandev

មួយ​គ្រាប់​របស់​ម៉ាសេដូនី​ខាង​ជើង គឺ​ជា​កាដូ​របស់​អូទ្រីស ក្រោយ​ភ្លាត់​កំហុស​ពី​ខ្សែ​ការពារ និង​អ្នកចាំទី នាំ ឲ្យ​កីឡាករ​ Goran Pandev មាន​ឱកាស​ស៊ុត​បាល់​ចូល​ទី​យ៉ាង​ធូរ ហើយ​គេ​ក៏​បាន​ជាប់​ក្នុង​កំណត់ត្រា​នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ទាំង​នៅ​វ័យ​ចំណាស់​បំផុត​លំដាប់​ទី ២ នៅ Euro ផង​ដែរ។

ប្រវត្តិសាស្ត្រ​ Euro បង្កើត​ឡើង​ជាង ៥ ទសវត្ស​ វា​ពិត​ជា​អស្ចារ្យ​ការ​ដែល​មាន​ឈ្មោះ​កីឡាករ​នៅ​ប្រទេស​ដ៏​តូច​មួយ​នេះ ​ជាប់​ក្នុង​កំណត់ត្រា​ខាង​លើ។ ស្ថិត​នៅ​វ័យ ៣៧ ឆ្នាំ និង ៣២១ ថ្ងៃ សម្រាប់ Goran ចាញ់​តែ​ម្នាក់​ប៉ុណ្ណោះ នោះ​គឺ​កីឡាករ​របស់​អូទ្រីស​ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ ២០០៨ ពេល​ប៉ះ​ប៉ូឡូញ នោះ​គឺ Ivica Vastic រក​គ្រាប់​បាល់​នៅ​អាយុ ៣៨ ឆ្នាំ និង ២៥៧ ​ថ្ងៃ។

Goran Pandev

គួរ​បញ្ជាក់​ថា​ជម្រើស​ជាតិ​ម៉ាសេដូនី បាន​ក្លាយ​ជា​សមាជិក​របស់ FIFA និង UEFA ទើប​តែ​នៅ​ឆ្នាំ ១៩៩៤ តែ​ពួក​គេ​បាន​វិវត្ត​ខ្លួន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ មិន​ថា​តែ​នៅ​ប្រកួត​ជម្រុះ FIFA World Cup និង UEFA Euro សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ច្រើន ហើយ​សំខាន់​ធ្លាប់​យក​ឈ្នះ​ក្រុម​ខ្លាំង​អាល្លឺម៉ង់ ២-១ ថែម​ទៀត៕

ប្រភព៖ Opta