Haaland ផ្ញើ​សារ​នេះ​ទៅ Bellingham ក្រោយ​បំបែក​បាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៅ Euro

Jude Bellingham យប់មិញ​ត្រូវ​បាន​លោក Gareth Southgate ដាក់​ឲ្យ​ចូល​លេង​ជំនួស Harry Kane នៅ​ចុង​តង់​ទី​ពីរ ដែល​សារ​នេះ​សម​ល្មម​ជួយ​ឲ្យ​គេ​អាច​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នាម​កីឡាករ​បង្ហាញ​ខ្លួន​នៅ Euro មាន​វ័យ​ក្មេង​ជាង​គេ​បង្អស់។

Haaland
Bellingham

ខ្សែ​បម្រើ​របស់ Dortmund ​កាល​ពី​ប៉ះ​ក្រូអាត​យប់​មិញ គេ​ស្ថិត​នៅ​អាយុ ១៧ ឆ្នាំ និង ៣៤៩ ​ថ្ងៃ យក​ឈ្នះ​កំណត់ត្រា​អ្នក​ចាស់​គឺ Jetro Willems ដែល​ធ្វើ​បាន​នៅ ឆ្នាំ ២០១២ ក្នុង​អាយុ ១៨ ឆ្នាំ និង ៧១ ​ថ្ងៃ ពេល​លេង​ឲ្យ​ហូឡង់ ប៉ះ​ដាណឺម៉ាក។

ជាមួយ​ការ​ឈោង​បាន​កំណត់ត្រា​ថ្មី​នេះ សម្រាប់ Bellingham ក៏​ទទួល​បាន​ពាក្យ​អបអរ​សាទរ​ពី​មិត្ត​រួម​ក្រុម​នៅ Dortmund ដែល​ជា​រៀម​ច្បង​នោះ​គឺ Erling Haaland ដែល​គេ​បាន​សរសេរ​លើ Twitter បែប​នេះ​ថា៖ “អបអរ​សាទរ Jude Bellingham នេះ​ជា​កីឡាករ​ពោរពេញ​ដោយ​ទេពកោសល្យ​និង​ជា​កីឡាករ​លំដាប់​កំពូល​មួយ​រូប អ្នក​សក្តិសម​នឹង​ទទួល​បាន​វា”។

Bellingham

Bellingham ក៏​បាន​ឆ្លើយតប​នៅ​ពាក្យ​ថា “អរគុណ​បង​ប្រុស” មក​កាន់​កីឡាករ​ន័រវែស​វិញ ដែល​ Haaland គេ​ពុំ​បាន​លេង​នៅ Euro នោះ​ទេ​ឆ្នាំ​នេះ ព្រោះ​ក្រុម​ជម្រើស​ជាតិ​ន័រវេស​ពុំ​អាច​ប្រជែង​បាន​កៅអី​ឡើង​មក​ប្រកួត​នៅ​វគ្គ​ចែក​ពូល៕

ប្រភព៖ Metro

អានអត្ថបទបន្ទាប់៖ Spurs ចរចា​រឿង​លុយ​ត្រូវ​អស់​ហើយ​ជាមួយ​អតីត​គ្រូ​ R.Madrid តែ​ចុង​ក្រោយ​អត់​មក​វិញ

តាម​ការ​បកស្រាយ​របស់​អ្នក​សារព័ត៌មាន Duncan Castles បាន​ឲ្យ​ដឹង​ថា ក្លឹប​ Tottenham Hotspur គឺ​បាន​ចរចា​ត្រូវរ៉ូវ​រួច​អស់​ហើយ​ជាមួយ​ភាគី​ក្លឹប Sevilla លើ​ការ​នាំ​យក Julen Lopetegui ​មក​ដឹកនាំ​ក្លឹប​អង់គ្លេស ជំនួស​ការ​ចាកចេញ​របស់​លោក Jose Mourinho កាល​ពី​ខែ​មុន។

Daniel Levy
Lopetegui

យ៉ាង​ណា​ចុង​ក្រោយ​គ្រប់​យ៉ាង​បែរ​ជា​មិន​អាច​សម្រេច​ទៅ​បាន ក្រោម​មូលហេតុ​បញ្ហា​រឿង​គ្រួសារ និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ដដែល​នាំ​ឲ្យ Tottenham ងាក​ទៅ​ចាប់​អារម្មណ៍​លើ​អតីត​គ្រូ​នៅ Roma គឺ Paulo Fonseca វិញ។

តាម​ការ​បញ្ជាក់​ប្រាប់​ពី Castles ​និយាយ៖ “ពួក​គេ [Spurs] បាន​ចរចា​ជាមួយ​គ្រូ Julien Lopetegui ដោយ​បាន​ព្រមព្រៀង​ជាមួយ Sevilla ហើយ​ថា​បញ្ចប់​កុងត្រា​របស់​លោក​មុន​កាល​កំណត់​នៅ​ទំហំ​ប្រាក់ ៤ លាន​ផោន ដែល​នេះ​ព្រមព្រៀង​រួច​អស់​ហើយ តែ​ក្រោយ​មក​បញ្ហា​បុគ្គល​ដែល​ទាក់ទង​គ្រួសារ​គាត់ ពោល​គឺ​ការ​បម្លាស់​ទី​លំនៅ ក៏​នាំ​ឲ្យ​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ហើយ​ Tottenham ក៏​ងាក​ទៅ​ចាប់​អារម្មណ៍​លើ Fonseca”។

Lopetegui

គួរ​បញ្ជាក់​ថា បើ Spurs យក Lopetegui បាន​ប្រហែល​ជា​ល្អ ព្រោះ​បុរស​ម្នាក់​នេះ​ក៏​រាប់​បាន​ថា​មាន​បទពិសោធន៍​ជោកជាំ ធ្លាប់​ជួយ​ឲ្យ Sevilla ឈ្នះ​ពាន​នៅ Europa League ហើយ​នៅ​រដូវ​កាល ២០២០/២១ នេះ​សោត​ក្រុម​ក៏​ឈរ​ចំណាត់ថ្នាក់​ល្អ​ថែម​ទៀត រី​ឯ​អតីត​កាល​ក៏​ធ្លាប់​ដឹកនាំ​ក្លឹប​យក្ស Real Madrid ផង​ដែរ៕

ប្រភព៖ Sportsmole