អតីត​កីឡាករ Chelsea ម្នាក់​សារភាព​ថា​គេ​ដើរ​ចេ.ញ​ពី​ក្រុម ក៏​ដោយសារ​តែ​វត្តមាន Jorginho

Jorginho ត្រូវ​បាន​ក្លឹប​តោ​ខៀវ Chelsea ទិញ​គេ​ចេញ​ពី Napoli នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៨ ក្រោម​តម្លៃ​ខ្លួន ៥៧ លាន​អឺរ៉ូ។ នៅ​ការ​បង្ហាញ​ខ្លួន ១៤១ ប្រកួត​សរុប​ឲ្យ​តោ​ខៀវ គេ​រក​បាន ១៧ គ្រាប់​និង Assist ៤ លើក។

Jorginho

យ៉ាង​ណា​វត្តមាន​របស់​កីឡាករ​អ៊ីតាលី ក៏​ជា​ដើមចម​នៃ​ការ​ចាកចេញ​របស់​អតីត​កីឡាករ​នៅ Stamford Bridge មួយ​រូប​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​ផ្ទាល់​គឺ Cesc Fabregas។

Fabregas ក្រោយ​លែង​បាន​ជាប់​ជម្រើស​ដំបូង ជាន់ Role ជាមួយ​នឹង Jorginho គេ​ក៏​សម្រេច​ចិត្ត​ផ្ទេរ​ចេញ​មក​ក្លឹប AS Monaco។ ប្រាប់ BBC ក្រោយ​អ៊ីតាលី​យក​ឈ្នះ​ទួរគី​នៅ Euro ​ថ្ងៃ​មុន កីឡាករ​របស់​ក្លឹប Monaco និយាយ៖ “ហេតុផល​ចម្បង​ដែល​ខ្ញុំ​ចាកចេញ​ពី ​Chelsea ក៏​ដោយសារ​តែ​គេ [Jorginho] គេ​ជា​កីឡាករ​ឈ្លាសវៃ ហើយ​បញ្ជូន​បាល់​បាន​ល្អ​ណាស់ តែ​បញ្ហា​មួយ​ត្រង់​ពេល​ខ្លះ​គេ​កាត់​បាល់​ចេញ​លឿន​ពេក នៅ​ពេល​ដែល​គេ​លេង​ទៅ​ខាង​លើ”។

Cesc Fabregas
Jorginho

លោក​បន្ត៖ “នៅ Chelsea គេ​មាន N’Golo Kante ចាំ​ទប់​បាល់​ក្រោយ​ឲ្យ​គ្រប់​ពេល តែ​នៅ​ប្រកួត​ធំ​នៅ Euro ខ្ញុំ​មិន​ដឹង​ថា​គេ​អាច​ចាត់ចែង​ដោយ​របៀប​ណា​ទេ យ៉ាង​ណា​គេ​ជា​កីឡាករ​ល្អ ហើយ​ក៏​ពោរពេញ​ដោយ​យុទ្ធសាស្រ្ត​លើ​ទីលាន”។

គួរ​បញ្ជាក់​ថា Fabregas បាន​ចាយ​ពេល ៥ ឆ្នាំ​នៅ Chelsea ដោយ​រក​បាន ២២ គ្រាប់​និង Assist ៥៧ លើក ហើយ​ទើប​តែ​ចាកចេញ​ទៅ Monaco ​ក្រោយ​រយៈ​ពេល ១ ឆ្នាំ​នៃ​ការ​មក​ដល់​របស់ Jorginho៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ​កីឡាករ​ម៉ាសេដូនី​ខាង​ជើង ​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​លេខ​រៀង​ទី ២ ​ដ្បិត​ទើប​លេង​នៅ Euro លើក​ដំបូង

ម៉ាសេដូនី​ខាង​ជើង​បាន​បង្ហាញ​វត្តមាន​នៅ Euro ជា​លើក​ដំបូង​កាល​ពី​យប់មិញ ហើយ​បើ​ទោះ​បី​ជា​បរាជ័យ​ក្រោម​លទ្ធផល ១-៣ ទល់​អូទ្រីស តែ​ការ​លេង​របស់​ពួក​គេ​រាប់​បាន​ថា​ល្អ​គួរសម នាម​ជា​ក្រុម​ដែល​ទើប​មក​ប្រលូក​ដំបូងៗ។

Goran Pandev
Goran Pandev

មួយ​គ្រាប់​របស់​ម៉ាសេដូនី​ខាង​ជើង គឺ​ជា​កាដូ​របស់​អូទ្រីស ក្រោយ​ភ្លាត់​កំហុស​ពី​ខ្សែ​ការពារ និង​អ្នកចាំទី នាំ ឲ្យ​កីឡាករ​ Goran Pandev មាន​ឱកាស​ស៊ុត​បាល់​ចូល​ទី​យ៉ាង​ធូរ ហើយ​គេ​ក៏​បាន​ជាប់​ក្នុង​កំណត់ត្រា​នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ទាំង​នៅ​វ័យ​ចំណាស់​បំផុត​លំដាប់​ទី ២ នៅ Euro ផង​ដែរ។

ប្រវត្តិសាស្ត្រ​ Euro បង្កើត​ឡើង​ជាង ៥ ទសវត្ស​ វា​ពិត​ជា​អស្ចារ្យ​ការ​ដែល​មាន​ឈ្មោះ​កីឡាករ​នៅ​ប្រទេស​ដ៏​តូច​មួយ​នេះ ​ជាប់​ក្នុង​កំណត់ត្រា​ខាង​លើ។ ស្ថិត​នៅ​វ័យ ៣៧ ឆ្នាំ និង ៣២១ ថ្ងៃ សម្រាប់ Goran ចាញ់​តែ​ម្នាក់​ប៉ុណ្ណោះ នោះ​គឺ​កីឡាករ​របស់​អូទ្រីស​ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ ២០០៨ ពេល​ប៉ះ​ប៉ូឡូញ នោះ​គឺ Ivica Vastic រក​គ្រាប់​បាល់​នៅ​អាយុ ៣៨ ឆ្នាំ និង ២៥៧ ​ថ្ងៃ។

Goran Pandev

គួរ​បញ្ជាក់​ថា​ជម្រើស​ជាតិ​ម៉ាសេដូនី បាន​ក្លាយ​ជា​សមាជិក​របស់ FIFA និង UEFA ទើប​តែ​នៅ​ឆ្នាំ ១៩៩៤ តែ​ពួក​គេ​បាន​វិវត្ត​ខ្លួន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ មិន​ថា​តែ​នៅ​ប្រកួត​ជម្រុះ FIFA World Cup និង UEFA Euro សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ច្រើន ហើយ​សំខាន់​ធ្លាប់​យក​ឈ្នះ​ក្រុម​ខ្លាំង​អាល្លឺម៉ង់ ២-១ ថែម​ទៀត៕

ប្រភព៖ Opta