Rudiger ផ្ញើសារព្រ.មានតារាឆ្នើមបារាំងម្នាក់ ឲ្យត្រៀមតែខ្លួនទៅ ព្រោះអាល្លឺម៉ង់នឹងលេងកា.ចពេលប៉ះពួកគេ

ក្រុមជម្រើជាតិអាឡឺម៉ង់នឹងចាប់ផ្តើមប្រកួតដំបូងរបស់ពួកគេ ដោយត្រូវប៉ះក្រុមម្ចាស់ជើងឯក World Cup បារាំង នៅឯទីក្រុងម៉ូនិច សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Euro ២០២០ នេះ ។

ជម្រើសជាតិបារាំង

ហើយយ៉ាងណាមិញ ខ្សែការពារ Antonio Rudiger ក៏បានចេញសារមួយព្រ.មានទៅខ្សែប្រយុទ្ធ Kylian Mbappe ផងដែរថាជម្រើសជាតិអាឡឺម៉ង់នឹងអាចលេងកាចបន្តិចហើយនៅក្នុងការប្រកួតដ៏ជក់ចិត្តក្នុងពូល F នារាត្រីស្អែកនេះ ។

Antonio Rudiger
Kylian Mbappe

មិនតែប៉ុណ្ណោះតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea រូបនេះ បាននិយាយថា ៖ ” ជាការពិតថាពួកគេមានខ្សែប្រយុទ្ធដ៏ល្អ ប៉ុន្តែយ៉ាងណាក៏ដោយយើងបានត្រៀមខ្លួនរួចហើយ ក្នុងការបិទមួយទល់មួយទៅលើពួកគេ ។

Kylian Mbappe
ជម្រើសជាតិអាល្លឺម៉ង់

គេបន្តទៀតថា ៖ ” ពួកយើងចំាបាច់ត្រូវតែលេងកាចបន្តិច ព្រោះយើងមិនមែនត្រូវតែលេងបាល់ទាត់មួយដែលល្អរហូតនោះទេ ។ ការលេងទល់នឹងកីឡាករដូចជាពួកគេ យើងចាំបាច់ត្រូវតែបង្ហាញពីភាពខ្លាំងក្លារបស់យើង ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Bayern ម្នាក់ លើកហេតុផលធំៗពីរ ដែលខ្លួនចង់ដើរចេញពីក្លិប ស្របពេល Man Utd ចាប់ចិត្តខ្លាំង

ខ្សែប្រយុទ្ធ Kingsley Coman បានសម្រេចចិត្តថារូបគេចង់ដើរចេញពីក្លិប Bayern Munich ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អេស្ប៉ាញ បានលើកឡើង ។

Kingsley Coman

ជាក់ស្តែងកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងតែសម្លឹងរកជម្រើសថ្មីបន្ថែមទៀត មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនឲ្យរឹតតែប្រសើឡើង ។

Kingsley Coman

យ៉ាងណាមិញបើទោះបីជាក្រុម United កំពុងមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធ​ Jadon Sancho ដែរក៏ដោយ ប៉ុន្តែ Coman អាចនឹងជាជម្រើសមួយផ្សេងទៀត បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះ កំពុងជួបភាពជាប់គាំងក្នុងការបន្តកុងត្រាថ្មីជាមួយក្រុម Bayern ។

ហើយឥឡូវនេះយោងតាមកាសែត AS របស់អេស្ប៉ាញ បានអោយដឹងថា Coman កំពុងត្រៀមខ្លួនចាកចេញពីក្រុម Bayern ហើយ បន្ទាប់ពីទទួលបានភាពខកចិត្តយ៉ាងខ្លាំងជាមួយនឹងក្រុមជើងឯកអាល្លឺម៉ង់ ក្នុងរយ:ពេលកន្លងមកនេះ ។

Kingsley Coman

មិនតែប៉ុណ្ណោះប្រភពខាងលើបានអះអាងទៀតថាការសម្រេចចិត្តរបស់ Coman នេះ គឺបានកើតឡើងដោយសារកត្តាសំខាន់ៗពីរ ​ចំពោះរឿងទី ១ គឺភាពស្ទាក់ស្ទើរបស់ក្រុម Bayern ក្នុងការបំពេញតាមការទាមទារលើប្រាក់ឈ្នួលថ្មីរបស់ខ្លួន ។ គេនិយាយថាប្រាក់ខែដែលក្រុម Bayern ចង់ផ្តល់ឱ្យ Coman គឺមិនបានស្មើមិត្តរួមក្រុមកីឡាករ Leroy Sane ឡើយ ដែលជាហេតុធ្វើឲ្យកីឡាករធ្លាប់ឈ្នះពាន World Cup រូបនេះ អន់ចិត្តជាខ្លាំង។

Kingsley Coman

ហើយចំពោះរឿងមួយផ្សេងទៀត គឺ Coman មានការអាក់អន់ចិត្តដោយសារគេមិនទទួលបានការគោរពពីក្លិប ចំពោះការខិតខំប្រឹងប្រែងរបស់គេនាពេលកន្លងមក ហើយរួមទាំងមិនទទួលបានអាវលេខ ១០ ផងដែរ ។ រំលឹកថាអាវនេះធ្លាប់ពាក់ដោយ Philippe Coutinho អំឡុងពេលខ្ចីជើងពីក្រុម Barca កាលពី ២ រដូវកាលមុន មុនពេល Sane ជាអ្នកទទួលបានវាបន្ត នៅពេលផ្ទេរមកពីក្រុម Manchester City កាលពីរដូវក្តៅមុន ៕

ប្រភព: Express