យល់ដូចគាត់អត់? Ferdinand បែជារើសយកកីឡាករអង់គ្លេសរូបនេះ ថាលេងបានល្អបំផុត ពេលយកឈ្នះក្រូអាត

ជើងចាស់លោក Rio Ferdinand បានធ្វើការកោតសរសើរពេញទំហឹងទៅលើការបំពេញតួនាទីបានយ៉ាងល្អរបស់ខ្សែបម្រើ Declan Rice នៅក្នុងការទទួលជ័យជម្នះរបស់អង់គ្លេសក្នុងការប្រកួតបើកឆាកក្នុងពូល នៃព្រឹត្តិការណ៍ Euro ២០២០ ។

Declan Rice 

ជាក់ស្តែងគ្រូបង្វឹកលោក Gareth Southgate អាចរកបាន ៣ ពិន្ទុនៅឯកីឡដ្ឋាន Wembley ដោយសារគ្រាប់បាល់របស់កីឡាករ Raheem Sterling  ពីការបញ្ជូនយ៉ាងល្អដោយខ្សែបម្រើ Kalvin Phillips នៅក្នុងតង់ទី ២ ។

Sterling

យ៉ាងណាមិញក៏ដោយកីឡាករអង់គ្លេសដែលបានចូលលេងភាគច្រើន សុទ្ធតែងបានបង្ហាញទម្រង់លេងគួរឲ្យកោតសរសើរចំពោះជ័យជម្នះដ៏សំខាន់ទៅលើក្រុមក្រូអាតនេះ ប៉ុន្តែទោះជាយ៉ាងណាលោក Ferdinand បានសង្កត់ធ្ងន់ទៅលើ Rice ដែលហាក់មានទម្រង់លេងលេចធ្លោជាងគេ នៅក្នុងចំណោមនោះ ។

Declan Rice

លើសពីនេះ Ferdinand បានប្រាប់ BBC Sport ថា ៖” ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពអត់ធ្មត់របស់ក្រុមនេះ រាប់តាំងពីខ្សែការពារក្រោមរហូតដល់ប្រយុទ្ធខាងលើ ។ ខ្ញុំគិតថា Declan Rice គឺឈានមុខគេសម្រាប់តំណែងលេងរបស់គេ ជាមួយនឹងការកាត់បាល់ និងក្រោះបាល់ល្អៗ ជាច្រើនក្នុងការផ្តល់ឱកាសដល់ខ្សែប្រយុទ្ធ ។ វាអាចជាការធ្វើតេស្តដ៏ពិបាកមួយក្នុងការប្រកួតនេះ ប៉ុន្តែពួកគេបានធ្វើអ្វីដែលពួកគេត្រូវធ្វើ ” ៕

Declan Rice

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ តារាឆ្នើម Bayern ម្នាក់ លើកហេតុផលធំៗពីរ ដែលខ្លួនចង់ដើរចេញពីក្លិប ស្របពេល Man Utd ចាប់ចិត្តខ្លាំង

ខ្សែប្រយុទ្ធ Kingsley Coman បានសម្រេចចិត្តថារូបគេចង់ដើរចេញពីក្លិប Bayern Munich ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អេស្ប៉ាញ បានលើកឡើង ។

Kingsley Coman

ជាក់ស្តែងកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយគ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងតែសម្លឹងរកជម្រើសថ្មីបន្ថែមទៀត មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនឲ្យរឹតតែប្រសើឡើង ។

Kingsley Coman

យ៉ាងណាមិញបើទោះបីជាក្រុម United កំពុងមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធ​ Jadon Sancho ដែរក៏ដោយ ប៉ុន្តែ Coman អាចនឹងជាជម្រើសមួយផ្សេងទៀត បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះ កំពុងជួបភាពជាប់គាំងក្នុងការបន្តកុងត្រាថ្មីជាមួយក្រុម Bayern ។

ហើយឥឡូវនេះយោងតាមកាសែត AS របស់អេស្ប៉ាញ បានអោយដឹងថា Coman កំពុងត្រៀមខ្លួនចាកចេញពីក្រុម Bayern ហើយ បន្ទាប់ពីទទួលបានភាពខកចិត្តយ៉ាងខ្លាំងជាមួយនឹងក្រុមជើងឯកអាល្លឺម៉ង់ ក្នុងរយ:ពេលកន្លងមកនេះ ។

Kingsley Coman

មិនតែប៉ុណ្ណោះប្រភពខាងលើបានអះអាងទៀតថាការសម្រេចចិត្តរបស់ Coman នេះ គឺបានកើតឡើងដោយសារកត្តាសំខាន់ៗពីរ ​ចំពោះរឿងទី ១ គឺភាពស្ទាក់ស្ទើរបស់ក្រុម Bayern ក្នុងការបំពេញតាមការទាមទារលើប្រាក់ឈ្នួលថ្មីរបស់ខ្លួន ។ គេនិយាយថាប្រាក់ខែដែលក្រុម Bayern ចង់ផ្តល់ឱ្យ Coman គឺមិនបានស្មើមិត្តរួមក្រុមកីឡាករ Leroy Sane ឡើយ ដែលជាហេតុធ្វើឲ្យកីឡាករធ្លាប់ឈ្នះពាន World Cup រូបនេះ អន់ចិត្តជាខ្លាំង។

Kingsley Coman

ហើយចំពោះរឿងមួយផ្សេងទៀត គឺ Coman មានការអាក់អន់ចិត្តដោយសារគេមិនទទួលបានការគោរពពីក្លិប ចំពោះការខិតខំប្រឹងប្រែងរបស់គេនាពេលកន្លងមក ហើយរួមទាំងមិនទទួលបានអាវលេខ ១០ ផងដែរ ។ រំលឹកថាអាវនេះធ្លាប់ពាក់ដោយ Philippe Coutinho អំឡុងពេលខ្ចីជើងពីក្រុម Barca កាលពី ២ រដូវកាលមុន មុនពេល Sane ជាអ្នកទទួលបានវាបន្ត នៅពេលផ្ទេរមកពីក្រុម Manchester City កាលពីរដូវក្តៅមុន ៕

ប្រភព: Express